វិធី ៣ ដែលអ្នកវិនិយោគរកលុយបានពីវិស័យអចលនទ្រព្យ

2784

នៅពេលដែលវិនិយោគលើអចលនទ្រព្យ គោលដៅគឺដាក់ដាំលុយនៅថ្ងៃនេះ ហើយទុកឲ្យដុះចេញលុយមកឲ្យកាន់តែច្រើននៅថ្ងៃអនាគត។ ផលចំណេញដែលអ្នករកបានពីការវិនិយោគលើអចលនទ្រព្យ ត្រូវតែបានយ៉ាងហោចណាស់រួចខ្លួនលើការទូរទាត់ហានិភ័យនានាដូចជា ការបង់ពន្ធ និងថ្លៃដើមនៃអចលនទ្រព្យដែលអ្នកទិញ រួមទាំងចំណាយផ្សេងទៀតដូចជាទឹកភ្លើង ថ្លៃកែលម្អ  និងសេវាធានារ៉ាប់រងជាដើម។

ការវិនិយោគលើអចលនទ្រព្យ នឹងក្លាយជារឿងសាមញ្ញបើអ្នកយល់អំពីចំណុចមូលដ្ឋានរបស់វា ដូចជាចំណេះដឹងវិនិយោគ សេដ្ឋកិច្ច និងហានិភ័យ។ ដើម្បីជោគជ័យ អ្នកត្រូវទិញដីនៅក្នុងតំបន់ដែលមានអនាគតល្អ ហើយបង្កើតប្រភពចំណូលសន្សឹមៗពីការជួល ដូច្នេះអ្នកអាចមានលុយកាន់តែច្រើនដើម្បីទិញអចលនទ្រព្យបន្ថែមទៀត ហើយនៅពេលដែលវាឡើងតម្លៃខ្ពស់បំផុត គឺដល់ពេលដែលអ្នកអាចសម្រេចចិត្តថាគួរទុកវា ឬលក់ចេញដើម្បីកើបលុយធំ។ ប៉ុន្តែសូមចាំថា ពាក្យថាសាមញ្ញមិនមែនមានន័យថាងាយស្រួលទេ។ ប្រសិនបើអ្នកបង្កើតកំហុស វាមិនមែនត្រឹមតែមិនបានចំណេញទេ ប៉ុន្តែវាអាចបង្កើតមហន្តរាយដល់អ្នកទៀតផង។

នេះគឺជាវិធីចំនួន ដែលអ្នកវិនិយោគរកលុយពីវិស័យអចលនទ្រព្យ ប៉ុន្តែវាមិនមែនមានន័យថាមានតែវិធីបីនេះទេ

នៅពេលដែលអ្នកវិនិយោគលើវិស័យអចលទ្រព្យ មានវិធីមួយចំនួនដែលអ្នកអាចរកលុយបានពីវា ដូចជា៖

. ការកើនតម្លៃនៃអចលនទ្រព្យ

វាកើតឡើងនៅពេលដែលអ្នកទិញអចលនទ្រព្យទុក ហើយវាឡើងថ្លៃដោយសារការប្រែប្រួលទីផ្សារអចលនទ្រព្យ ដីនៅជុំវិញអចលនទ្រព្យរបស់អ្នកកាន់តែត្រូវបានគេទិញជិតអស់ ឬមានការវិនិយោគនៅក្បែរអចលនទ្រព្យរបស់អ្នកដូចជាការសាងសង់ផ្សារទំនើប ឬក៏វាអាចបង្កើនតម្លៃនៅពេលដែលអ្នកអភិវឌ្ឍវាឲ្យកាន់តែស្អាត ដូចជាជួសជុលបង្កើនសោភ័ណភាព ឬចាក់ដីបំពេញជាដើម ដើម្បីទាក់ទាញអ្នកទិញ ឬក៏អ្នកជួល។ ការវិនិយោគលើអចលនទ្រព្យប្រភេទនេះ គឺប្រៀបដូចជាលេងហ្គេមអញ្ចឹង បើអ្នកមើលឃើញអនាគតរបស់វា អ្នកនឹងចំណេញច្រើនក្នុងរយៈពេលខ្លី ប៉ុន្តែបើអ្នកមើល ឬស្មានខុស គឺកប់លុយចោលក្នុងរយៈពេលវែង។

. ប្រភពចំណូល ឬលំហូរសាច់ប្រាក់ពីការជួល

ការវិនិយោគលើអចលនទ្រព្យប្រភេទនេះ គឺផ្តោតលើការទិញអចលវត្ថុដូចជាអាគារអាផាតមិន ឬសាងសង់វាឡើង ហើយដាក់ជួលវា ដែលអ្នកជួលទាំងនោះបង់ប្រាក់ឲ្យអ្នកក្នុងរយៈពេលកំណត់ច្បាស់លាស់។ លំហូរសាច់ប្រាក់ដែលអាចទាញបានពីវាអាចមានច្រើនទៀតដូចជា សេវាលាងរថយន្ត ថ្លៃជួលបន្ទប់ស្នាក់នៅ ការិយាល័យធ្វើការ ហាងលក់ទំនិញ ហាងអាហារ និងច្រើនទៀត។

មួយវិញទៀត អ្នកវិនិយោគមួយចំនួនបានទាញចំណូលជាច្រើនពីទិសដៅដើរកំសាន្ត ជាក់ស្តែងដូចជាផ្សារទំនើបអ៊ីអនដែលជាទិសដៅដើរកំសាន្ត និងទិញឥវ៉ាន់ធំជាងគេនៅកម្ពុជាបច្ចុប្បន្ន ហើយនៅពេលបុណ្យ ឬថ្ងៃឈប់សម្រាក អ្នកវិនិយោគលើអចលនទ្រព្យក្នុងទីផ្សារកំសាន្ត និងស្នាក់នៅរយៈពេលខ្លីក៏ទទួលបានចំណូលច្រើនដែរ។

. ចំណូលពីអត្រាការប្រាក់

ចំណូលនេះបានមកពីការផ្តល់សេវាកម្មបង់រំលោះអចលទ្រព្យ ឬអចលនវត្ថុដល់អ្នកដែលពុំមានលុយគ្រប់សម្រាប់បង់ថ្លៃទាំងស្រុង។ ម្ចាស់បុរីលំនៅដ្ឋានជាច្រើនបាន និងកំពុងទាញចំណូលពីអត្រាការ បន្ថែមលើប្រាក់ចំណេញលើការវិនិយោគទិញដី និងសាងសង់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...