តើអ្នកគួរចេញធ្វើអាជីវកម្មតែម្នាក់ឯង ឬចូលរួមជាសហកម្មសិទ្ធ?

3657

នៅពេលដែលអ្នកសម្លឹងមើលទៅលើអាជីវកម្មថ្មី ឬចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួន អ្នកនឹងត្រូវប្រឈមជាមួយសំណួរនេះ។ ដំណោះស្រាយដ៏​ត្រឹមត្រូវសម្រាប់លោកអ្នក នឹងផ្អែកទៅលើកាលៈ​ទេសៈរបស់អ្នកចាប់ពីដើមដំបូង ដែលអ្នកត្រូវគិតពិចារណាឲ្យបានច្បាស់ មុនពេលធ្វើការសម្រេចចិត្តជ្រើសយកជម្រើសណាមួយ។

ប្រសិនបើអ្នកសម្រេចចិត្តធ្វើអាជីវកម្មតែម្នាក់ឯងជាសហគ្រាសឯកបុគ្គល អ្នកនឹងត្រូវបង្កើតអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង។ អ្នកនឹងត្រូវធ្វើការងារទាំងអស់រួមទាំងការស្វែងរក និងការរក្សាអតិថិជនរបស់ខ្លួនផង។ ខាងក្រោមនេះគឺជាគុណសម្បត្តិ និងគុណវិបត្តិ​ របស់សហគ្រាសឯកបុគ្គល៖ 

  • គុណសម្បត្តិ៖​ ម្ចាស់សហគ្រាសឯកបុគ្គល មានឯករាជ្យភាព រាល់ការសម្រេចចិត្តទាំងអស់ដែលធ្វើឡើងដោយឯកបុគ្គល អាចផ្លាស់ប្ដូរបានគ្រប់ពេល និងតម្រូវការផ្នែកច្បាប់មានតិចតួច។
  • គុណវិបត្តិ៖ ម្ចាស់សហគ្រាសឯកបុគ្គល ត្រូវមាន​ការទទួលខុសត្រូវមិនមានកំណត់ចំពោះបំណុល និងកាតព្វកិច្ចនៃអាជីវកម្ម តែសមត្ថភាពនៃការគ្រប់គ្រង  និងសក្ដានុពលវិនិយោគនូវមានកម្រិត។ មានន័យថា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ម្ចាស់សហគ្រាសឯកបុគ្គល នឹងអាចទទួលរងហានិភ័យ ប្រសិនបើ សកម្មភាពអាជីវកម្មមិនអាចដោះស្រាយបំណុលបាន។

ប្រសិនបើលោកអ្នកសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុនសហកម្មសិទ្ធិ អ្នកនឹងទទួលបាននូវអត្ថប្រយោជន៏តាំងពីពេលចាប់ផ្ដើម ដោយលោកអ្នកនឹងទទួលបាននូវប្រភពជំនាញជាក់លាក់ ព្រមទាំងធនធានហិរញ្ញវត្ថុ។ តែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានហានិភ័យខ្លះពាក់ព័ន្ធនឹងការធ្វើអាជីវកម្មរួមគ្នានេះជាក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ បើសិនមានជំពាក់បំណុល ពីព្រោះ សហកម្មសិទ្ធិករទូទៅត្រូវទទួលខុសមិនមានកំណត់ចំពោះបំណុល ។ ប៉ុន្តែបើអ្នកបានចុះបញ្ជីជា​ ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត ទទួលខុសត្រូវទៅលើតែទំហំនៃតម្លៃការបរិច្ចាគភាគទុន ដែលបានដាក់តែប៉ុណ្ណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម