ជំនាញសំខាន់ៗ ដែលអ្នកគ្រប់គ្រងត្រូវចេះ

8728

ក្រៅពីដឹងថាអ្នកគ្រប់គ្រងត្រូវធ្វើអ្វីខ្លះកាលពីអត្ថបទមុនហើយ អ្នកក៏ត្រូវដឹងដែរថាអ្នកគ្រប់គ្រងត្រូវការចេះជំនាញផ្សេងទៀតដែលពួកគេត្រូវចេះដើម្បីសម្រេចគោលដៅ។ អ្នកស្រាវជ្រាវបានកំណត់ឃើញថា អ្នកគ្រប់គ្រងខ្លាំងមានជំនាញសំខាន់ ៣៖

ជំនាញបច្ចេកទេស ឬជំនាញរឹង ៖ ជំនាញបច្ចេកទេសរួមមាន មានសមត្ថភាពប្រើចំណេះដឹង ឬជំនាញច្បាស់លាស់ដើម្បីសម្រេចកិច្ចការណាមួយ។ នៅពេលដែលអ្នកគិតដល់ជំនាញដែលប្រើបច្ចេកទេសដូចជា វិស្វករស៉ីវិល ឬជំនាញវះកាត់ អ្នកនឹងផ្តោតលើការគិតថាវាគឺជាជំនាញដែលត្រូវឆ្លងកាត់ការរៀនសូត្រតាមប្រព័ន្ធអប់រំ។ តាមពិតទៅ ភាពជំនាញមិនមែនមានន័យថាមានជំនាញឯកទេសតែមួយមុខទេ ហើយក៏មិនមានន័យថាត្រូវតែរៀនពីវានៅសាលា ឬក៏កម្មវិធីសិក្សារតាមស្ថាប័ណ្ណផ្សេងទៀតដែរ។ រាល់ការងារទាំងអស់ ត្រូវការជំនាញច្បាស់លាស់មួយចំនួនប៉ុណ្ណោះ ហើយមានមនុស្សជាច្រើនអភិវឌ្ឍជំនាញបច្ចេកទេសរបស់ពួកគេនៅពេលធ្វើការជាក់ស្តែង។

ជំនាញធនធានមនុស្ស៖ សមត្ថភាពយល់ ទំនាក់ទំនង ជម្រុញលើកទឹកចិត្ត និងគាំទ្រជាមួយមនុស្សដទៃ ទាំងដោយឯកជន និងលក្ខណៈជាក្រុម ត្រូវបានគេស្គាល់ថាជាជំនាញធនធានមនុស្ស។ អ្នកខ្លះមានជំនាញបច្ចេកទេសខ្លាំង ប៉ុន្តែខ្សោយផ្នែកស្តាប់ មិនអាចដឹងថាអ្នកដទៃត្រូវការអ្វី ដែលធ្វើឲ្យការគ្រប់គ្រងរបស់ពួកគេខ្សោយ។ ដោយសារតែ អ្នកគ្រប់គ្រងអាចសម្រេចកិច្ចការបាន តាមរយៈការប្រើអ្នកដទៃ ពួកគេត្រូវតែមានជំនាញគ្រប់គ្រងធនធានមនុស្សខ្លាំង។

ជំនាញគិត ឬខាងទស្សនៈ ៖ អ្នកគ្រប់គ្រង ត្រូវមានស្មារតីវិភាគ និងសម្រេចចិត្តបានទាន់ពេលនៅពេលជួបបញ្ហាប្រថុចញុច ហើយការងារទាំងនេះត្រូវការជំនាញគិត។ ការបង្កើតការសម្រេចចិត្ត ជាឧទាហរណ៍ ទាមទារឲ្យអ្នកគ្រប់គ្រងកំណត់បញ្ហា បង្កើតដំណោះស្រាយដើម្បីកំចាត់បញ្ហាទាំងនោះ វាយតម្លៃលើដំណោះស្រាយទាំងនោះ និងជ្រើសរើសយកដំណោះស្រាយណាមួយដែលល្អបំផុត។ បន្ទាប់ពីជ្រើសបានដំណោះស្រាយហើយ អ្នកគ្រប់គ្រងត្រូវតែអាចចាត់ចែងគម្រោងដាក់ឲ្យចេញសកម្មភាព ហើយដឹកនាំវាឲ្យបានសម្រេច។ សមត្ថភាពបង្កើតថ្មី និងរៀនសូត្រដើម្បីបង្កើតគំនិតថ្មីៗនៅក្នុងការងារ ក៏ជាជំនាញល្អមួយដែលអ្នកគ្រប់គ្រងខ្លាំងៗបច្ចុប្បន្នមានដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...