តិចនិកគ្រប់គ្រង និងដឹកនាំអាជីវកម្មឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

4493

ការបង្កើតអាជីវកម្ម បើអ្នកមិនធ្លាប់ធ្វើអាជីវកម្មពីមុនមកទេ វាមានភាពស្មុកស្មាញជាងអ្វីដែលអ្នកគិត។ ចាប់តាំងពីរៀបចំគម្រោងចាប់ផ្តើម រហូតដល់ធ្វើឲ្យវារីកលូតលាស់ក្លាយជាអាជីវកម្មមួយដែលមនុស្សជាច្រើនទទួលស្គាល់ គឺមិនងាយស្រួលនោះទេ។ មានរឿងមិនចេះចប់ដែលយើងត្រូវប្រឈមមុខក្នុងដំណើរនេះ មានដូចជាការប្រកួតប្រជែងដ៏ស្វិតស្វាញនៅក្នុងទីផ្សារ ប៉ុន្តែរឿងដ៏សំខាន់មួយក្នុងរឿងសំខាន់ជាច្រើនទៀតគឺការគ្រប់គ្រងអាជីវកម្មហើយចាប់ពីពេលនេះលោកអ្នកអាចរៀន និងបង្កើនសមត្ថភាពគ្រប់គ្រង និងដឹកនាំអាជីវកម្មនៅលើគេហទំព័រ apamat.com បន្ថែមពីលើប្រភពចំណេះដឹង និងយុទ្ធសាស្ត្រធ្វើអាជីវកម្មសំខាន់ៗជាច្រើនទៀតដូចជាចេញរកស៉ីដែលជាបណ្តុំអត្ថបទណែនាំពីររបៀបបើកអាជីវកម្មយុទ្ធសាស្ត្រពង្រីកខ្លួនដែលជាបណ្តុំអត្ថបទធ្វើទីផ្សារ និងការលក់ និងមានមុខងារមានប្រយោជន៍ជាច្រើនទៀតដែលលោកអ្នកអាចឃើញនៅលើគេហទំព័ររបស់យើងស្រាប់។

ខាងក្រោមនេះគឺជាតិចនិកគ្រប់គ្រង និងដឹកនាំអាជីវកម្ម ដើម្បីឲ្យវាកាន់តែរីកចម្រើន៖

. ដឹងថាអាជីវកម្មរបស់អ្នកកំពុងស្ថិតក្នុងសម្រិតណា

ដើម្បីដឹងថាគួរគ្រប់គ្រងដោយរបៀបណា ទាល់តែយើងដឹងថាខ្លួនយើងកំពុងធ្វើអ្វីសិន ហើយអ្នកអាចដឹងថាខ្លួននៅក្នុងកម្រិតណាតាមរយៈការចាត់ចំណាត់ថ្នាក់ ប្រៀបធៀបជាមួយគូប្រជែងដោយផ្អែកលើទីផ្សារជាក់ស្តែង និងមានភស្តុតាងច្បាស់លាស់។ រឿងសំខាន់មួយ ប្រើសិនបើអ្នកជាម្ចាស់ ឬជាអ្នកគ្រប់គ្រងអាជីវកម្មមួយ អ្នកត្រូវដឹង និងត្រួតពិនិត្យមើលប្រតិបត្តិការហិរញ្ញវត្ថុឲ្យបានគ្រប់ជ្រុងទាំងអស់ ព្រោះថាវាអាចជួយអ្នកឲ្យកាន់តែមានប្រសិទ្ធភាពដឹកនាំបុគ្គលិក ទិញទំនិញចូល ពង្រីក និងការអភិវឌ្ឍន៍ជាដើម។

. ស្វែងរកមធ្យោបាយកាត់បន្ថយការចំណាយ

ការគ្រប់គ្រង និងកាត់បន្ថយការចំណាយ គឺជាគន្លឹះក្នុងការរក្សាបាននូវភាពខ្លាំងនៃអាជីវកម្មរបស់អ្នក។ ច្បាស់ណាស់ថានៅពេលដែលអាជីវកម្មរបស់អ្នកកាន់តែពង្រីកឲ្យធំ ចំណាយ និងចំណូលរបស់វាក៏កាន់តែច្រើនផងដែរ។ ប៉ុន្តែនៅពេលដែលអ្នកមិនបានពង្រីកអាជីវកម្មរបស់អ្នកទេ តែការចំណាយបានកើនឡើង នោះគឺជាបញ្ហា ដូច្នេះធ្វើឲ្យប្រាកដថាអ្នកកំពុងគ្រប់គ្រងការចំណាយក្នុងអាជីវកម្មរបស់អ្នកបានល្អ។

. បង្កើនប្រសិទ្ធភាពការងារ និងការប្រកួតប្រជែង

អ្នកមិនអាចអោបដៃមើលបរិយាកាសប្រកួតប្រជែងក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ ដោយមិនធ្វើអ្វីម៉្យាងនោះទេ។ យ៉ាងហោចណាស់ក៏អាចការពារចំណែកទីផ្សារឲ្យបាននៅដដែល បើទោះបីជាមិនអាចបង្កើនវាបានក៏ដោយ។ ដូច្នេះដើម្បីគ្រប់គ្រងអាជីវកម្មរបស់អ្នកកុំឲ្យដើរថយក្រោយ គឺត្រូវវិនិយោគបន្ថែមលើការបង្កើនប្រសិទ្ធភាពការងារដើម្បីទប់ទល់ និងវាយប្រហារនៅក្នុងទីផ្សារ។

. ជួល ឬរើសមនុស្សឲ្យត្រូវសម្រាប់ដាក់ឲ្យធ្វើជាក្បាលម៉ាស៉ីនគ្រប់គ្រង

អ្នកមិនអាចគ្រាន់តែបារម្មណ៍ពីការរើសបុគ្គលិកឲ្យបានត្រូវនោះទេ ប៉ុន្តែអ្នកគួរតែគិតដល់វាគ្រប់ពេល។ ប្រសិនបើអ្នកគិតថាជួលពួកគេសិន ហើយចាំមើលសមត្ថភាពរបស់គេតាមក្រោយ វាគឺជាកំហុសដ៏ធំ។ អ្នកអាចគិតមើលពីការចំណាយប្រាក់ខែ ការខាតពេល ការស្ទះសង្វាក់ផលិតកម្មការងារ និងការបង្អាក់ល្បឿនលូតលាស់ ដោយសារបែបនេះហើយទើបអ្នកត្រូវជួលពួកគេដោយភាពម៉ត់ចត់។ នៅពេលមានមនុស្សពូកែ គ្រងដំណែងគ្រប់គ្រង និងដឹកនាំផ្នែកណាមួយ នោះក្រុមការងាររបស់អ្នកនឹងទទួលបានសមិទ្ធផលកាន់តែច្រើន បង្កើតបរិយាកាសធ្វើការបានល្អ និងទាញអាជីវកម្មរបស់អ្នកឲ្យខិតទៅរកគោលដៅជោគជ័យ។

ពេលខ្លះ អ្នកត្រូវតាំងខ្លួនជាអ្នកវិភាគអាជីវកម្ម និងសួរខ្លួនឯងថាតើមានកន្លែងណាខ្លះខុស? តើមានកន្លែងណាខ្លាំង? មានកន្លែងណាខ្លះខ្សោយ?” ប្រសិនបើអ្នករកឃើញថាមានកន្លែងណាខ្សោយ អ្នកគួរពិនិត្យមើល និងសួរនាំអ្នកដែលទទួលខុសត្រូវផ្នែកនោះឲ្យបានដឹងរឿងហេតុ មុនពេលសម្រេចចិត្តឲ្យពួកគេលាឈប់ពីការងារ។ ការរង់ចាំ និងបណ្តោយពេលវេលា អាចធ្វើឲ្យអ្នកកាន់តែខាតពេល លុយ និងស្ត្រេសកាន់តែខ្លាំង។

. ពង្រឹងសមត្ថភាពក្រុមការងារដើម្បីឲ្យចេះធ្វើការបានល្អ និងចេះចំណេះដឹងបន្ថែម

ក្រុមហ៊ុនដែលកំពុងឈានមុខគេ តែងតែជាក្រុមហ៊ុនដែលវិនិយោគលើការបង្វឹក និងអភិវឌ្ឍធនធានមនុស្ស។ បុគ្គលិកដែលទទួលបានការបង្វឹកហើយ ពួកគេនឹងខិតខំដើរនៅខាងមុខបុគ្គលិករបស់ក្រុមហ៊ុនគូប្រជែងឯទៀតដែលគិតតែគ្រប់គ្រងយុទ្ធសាស្ត្រ ហើយពួកគូប្រជែងទាំងនោះនឹងដើរថយក្រោយ ត្រឡប់ទៅស្រុកវិញដោយខ្លួនឯង។ ការវិនិយោគលើធនធានមនុស្សអាចនឹងត្រូវចំណាយពេលវែងបន្តិចទម្រាំអាចទទួលបានផលមកវិញ ប៉ុន្តែភាពខ្លាំងនៃអាជីវកម្មរបស់អ្នកក៏អាចបន្តបានរយៈពេលវែងតាមហ្នឹងដែរ។

. ឃ្លាំមើលឲ្យស្និតចំពោះការអភិវឌ្ឃនៃនានាដែលជះឥទ្ធិពលដល់អាជីវកម្មរបស់អ្នក

អ្នកធ្វើការសម្រេចចិត្តអារកាត់លើកិច្ចការនានានៅរាល់ក្នុងក្រុមហ៊ុន ត្រូវការតាមដានរាល់ព្រឹត្តិការណ៍ដែលកើនឡើង ហើយវាជះឥទ្ធិពលដល់អាជីវកម្មរបស់ពួកគេ មិនថាពួកគេស្ថិតក្នុងកម្រិតណាក៏ដោយ។ ប៉ុន្តែ ក្នុងមួយថ្ងៃមានតែ ២៤ម៉ោងទេ ហើយរយៈពេលដែលមិនគេងគឺត្រូវប្រើក្នុងអាជីវកម្មរបស់អ្នក ដូច្នេះអ្នកត្រូវជឿជាក់ប្រភពព័ត៌មានដែលច្បាស់ និងទាក់ទងពួកគេឲ្យធ្វើជាបណ្តាញរបស់អ្នក។ នេះគឺជាអ្វីដែល apamat.com ផ្តល់ឲ្យម្ចាស់អាជីវកម្មនៅកម្ពុជា គឺព័ត៌មានដែលអាចទុកចិត្តបាន និងប្តេជ្ញាមិនផ្សាយព័ត៌មានពាណិជ្ជកម្មណាដែលធ្វើឲ្យប្រជាជនកម្ពុជារងគ្រោះដោយសារឈ្មួញចិត្តខ្មៅ។

. បន្តរៀនចំណេះដឹងថ្មីៗបន្ថែម

ក្នុងការដឹកនាំអាជីវកម្មរបស់អ្នក មានពេលជាច្រើននៅពេលដែលអ្នកដឹងថាវាអាចនាំអ្នកឲ្យទៅលើកាន់តែខ្ពស់ ប៉ុន្តែវាបានកន្លងហួសទៅហើយដោយសារតែអ្នកមិនបានចេះវាទាន់ពេល។ ដូច្នេះចាប់ពីពេលនេះ វិនិយោគធនធានខ្លះសម្រាប់ពង្រឹងសមត្ថភាពខ្លួនឯង និងស្រាវជ្រាវបន្ថែម ហើយ apamat.com គឺជាជម្រើសល្អបំផុតសម្រាប់អ្នកក្នុងការរៀនដោយឥតគិតថ្លៃ ដើម្បីបង្កើតការផ្លាស់ប្តូរដ៏ឆ្លាតវៃពីក្រុមការងារឆ្នើមៗរបស់យើង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...