ការវិនិយោគ មិនមែនជាតិចនិកក្លាយជាអ្នកមានលឿន ឬក៏អ្វីម៉្យាងដែលអ្នកអាចធ្វើដើម្បីទទួលបានអ្វីមួយក្នុងរយៈពេលខ្លី ហើយរំពឹងថានឹងរកលុយបានមហាសាលនោះទេ។ ភាគច្រើនវាគឺជាប្រតិបត្តិការរយៈពេលវែង ហើយមានទាំងការអត់ធ្មត់ ការតស៊ូ និងការធ្វើចិត្តឲ្យបានស្ងប់នៅពេលទីផ្សារឡើងចុះដោយមិនអាចដឹងមុនផងដែរ។

ប៉ុន្តែមានជម្រើសជាច្រើនក្នុងការវិនិយោគក្នុងរយៈពេលខ្លី ដូចជាជម្រើសវិនិយោគជាដំណាក់កាលៗរហូតឈានដល់រយៈពេលវែង។ អ្នកប្រហែលជាធ្លាប់លឺពីការវិនិយោគរយៈពេលវែង និងរយៈពេលខ្លី ប៉ុន្តែអាចនឹងមិនទាន់ច្បាស់ថាវាខុសគ្នាយ៉ាងណាខ្លះ មានន័យយ៉ាងដូចម្តេច ឬក៏ចង់ដឹងថាជម្រើសមួយណាល្អបំផុតសម្រាប់អ្នកជាដើម។ ដំបូង មកដឹងពីលក្ខណៈរបស់ជម្រើសទាំងពីរនេះសិន។

ការវិនិយោគក្នុងរយៈពេលវែង គឺជាការវិនិយោគដែលមានលទ្ធភាពទទួលបានចំណេញមកវិញខ្ពស់ក្នុងរយៈពេលច្រើនជាង ១០ឆ្នាំ។ ឧទាហរណ៍ ការវិនិយោគក្នុងភាគហ៊ុន និងមូនិធិវិនិយោគជាដើម។

ការវិនិយោគក្នុងរយៈពេលខ្លី គឺជាការវិនិយោគដែលរំពឹងថានឹងធ្វើឡើងក្នុងរយៈពេល ៣ឆ្នាំ ឬតិចជាងនេះ បន្ទាប់មកអាចលក់ ឬបង្វែរវាទៅជាលុយសុទ្ធវិញ។ ឧទាហរណ៍ ការវិនិយោគក្នុងបណ្ណបញ្ជាក់តម្កល់ប្រាក់ និងសញ្ញាបណ្ណរយៈពេលខ្លីជាដើម។

ខណៈពេលដែលមនុស្សជាច្រើនព្យាយាមប្រលែងលេងជាមួយទីផ្សារភាគហ៊ុន ឬក៏រកស៉ីប្រថុយជាមួយនឹងថ្ងៃជួញដូរភាគហ៊ុនពីមួយថ្ងៃទៅមួយថ្ងៃ វាគឺជាអាជីវកម្មមួយប្រថុយនឹងគ្រោះថ្នាក់ ហើយអ្នកគួររៀន និងស្រាវជ្រាវឲ្យបានច្រើនមុននឹងព្យាយាមវិនិយោគក្នុងរយៈពេលខ្លី។ សម្រាប់មនុស្សភាគច្រើនជឿថាការវិនិយោគរយៈពេលវែង គឺងាយស្រួល និងមានសុវត្តិភាពជាងការវិនិយោគក្នុងរយៈពេលខ្លី។

សូមអានបន្ថែមអំពីការវិនិយោគរយៈពេលវែង និងរយៈពេលខ្លីខាងក្រោម ដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវមុនពេលអ្នកវិនិយោគ។

ការវិនិយោគក្នុងរយៈពេលវែង

ការវិនិយោគរយៈពេលវែង គឺជាការវិនិយោគដែលរំពឹងថានឹងទទួលបានផលមកវិញក្នុងរយៈពេលកំណត់ច្រើនឆ្នាំមួយ។ នៅពេលវិនិយោគក្នុងរយៈពេលវែង អ្នកអាចនឹងមានអារម្មណ៍ថាមិនស្រួលក្នុងចិត្តពីមួយពេលទៅមួយពេល ដូច្នេះអ្នកគួរវិនិយោគក្នុងសង្គហធនណាមួយដែលទទួលបានផលចំណេញក្នុងអត្រាខ្ពស់។

សម្រេចថាអ្នកចង់បានអត្រានៃផលចំណេញមកវិញប៉ុន្មាន បន្ទាប់មកស្វែងរកសង្គធនណាដែលអាចផ្តល់អាត្រាចំណេញជាមធ្យមលើសពី ១០% ទៅ  15% ក្នុងមួយឆ្នាំ។ មានន័យថា បើបានតិចជាងនេះ អ្នកគួរយកលុយទៅដាក់ធនាគារវិញ មិនបាច់វិនិយោគទេ ព្រោះធនាគារមានសុវត្តិភាពជាង និងបានអត្រាការប្រាក់ % % ឬ៨% តាមធនាគារ។ នៅពេលអ្នកវិនិយោគក្នុងរយៈពេលវែង មានន័យថាអ្នកមានលំហូរសាច់ប្រាក់ច្រើន និងហូរបានលឿន ដូច្នេះអ្នកមិនគួរទិញភាគហ៊ុនដោយសារផ្អើលឈូឆរតាមគ្នា ហើយអ្នកមិនគួរលក់ចេញនៅពេលទីផ្សារប្រែជាអាក្រក់នោះទេ។ នេះគឺជាមូលហេតុ៖ ទីផ្សារភាគហ៊ុនគឺដូចជាខួបវិលចុះឡើង ហើយវានឹងងើបពីការធ្លាក់ចុះពីអតីតកាលឡើងទៅលើវិញ ទោះបីវាត្រូវការពេលខ្លះក៏ដោយ។ នៅពេលដែលអ្នកលក់ចេញនៅពេលតម្លៃធ្លាក់ចុះ អ្នកអាចនឹងខាតលុយដែលខំវិនិយោគអស់រយៈពេលយូរមកហើយនោះ។ ប្រសិនថ្លៃហ៊ុនធ្លាក់ចុះបន្តិចពេលកំពុងឡើង អ្នកគួរអង្គុយឲ្យស្ងៀម ហើយកុំទាន់អាលបោះលុយរបស់អ្នកចោល ទុកឲ្យវាឡើងវិញសិន។

ការវិនិយោគក្នុងរយៈពេលវែង សាកសម្យសម្រាប់អ្នកវិនិយោគដែលមានបំណងធ្វើអ្វីមួយក្នុងគោលដៅវែងឆ្ងាយ ដូចជាមានគម្រោងចូលនិវត្តន៍ជាដើម។ អ្នកមិនគួរវិនិយោគរយៈពេលវែងទេ ប្រសិនបើអ្នកមានគម្រោងថានឹងលក់វាចេញវិញក្នុងរយៈពេល ៣ឆ្នាំ ដូចជាលក់ដើម្បីមានលុយទៅដើរលេងជាដើម។

ការវិនិយោគក្នុងរយៈពេលខ្លី

ដូចដែលខ្ញុំបានលើកឡើងខាងលើ ការវិនិយោគក្នុងរយៈពេលខ្លី គឺជាការវិនិយោគលើទ្រព្យណាមួយដែលអាចលក់ចេញវិញដើម្បីបានចំណេញក្នុងរយៈពេល ៣ឆ្នាំ។

អ្នកអាចនឹងធ្លាប់លឺគេនិយាយពីការទិញលក់ភាគហ៊ុនក្នុងរយៈពេលខ្លី ដែលភាសាអង់គ្លេសគេនិយាយថា “Day traders” មុនពេលអ្នកហក់ចូលក្នុងការវិនិយោគប្រភេទនេះ អ្នកគួរតែយល់ពីមូលដ្ឋានគ្រឹះនៃផ្សារហ៊ុន និងប្រុងប្រយ័ត្នក្នុងការទិញភាគហ៊ុនដាច់ដោយឡែក ហើយសូមចាំថាវាគឺពិបាកក្នុងការទទួលបានផលចំណេញលើសពីភាគរយចំណេញជាមធ្យម (%) ខ្លាំងណាស់ តាមរយៈការជួញដូរក្នុងរយៈពេលខ្លី។

លើសពីនេះ អ្នកមិនគួរដាក់ទុនវិនិយោគលុយរបស់អ្នកទាំងអស់ទៅក្នុងក្រុមហ៊ុនតែមួយទេ ព្រោះបើក្រុមហ៊ុននោះដួល អ្នកនឹងបាត់បង់លុយទាំងអស់។ ដាក់លុយរបស់អ្នកនៅក្រុមហ៊ុនផ្សេងៗគ្នា និងក្នុងវិស័យផ្សេងគ្នា ព្រោះបើអ្នកដាក់ក្នុងវិស័យតែមួយ នៅពេលទីផ្សារធ្លាក់ វានឹងធ្លាក់ទាំងអស់ ហើយអ្នកនឹងខាតទាំងព្រម តែបើដាក់ខុសគ្នា បើទីផ្សារមួយធ្លាក់ ទីផ្សារមួយទៀតអាចឡើង។

ការថ្លឹងថ្លែង

នៅពេលអ្នកតាំងខ្លួនជាអ្នកវិនិយោគ វាសំខាន់ណាស់ក្នុងការស្វែងរកការសម្រេចចិត្តច្បាស់លាស់សម្រាប់ស្ថានភាពជីវិតផ្ទាល់ខ្លួនរបស់អ្នក។ មុនពេលអ្នកចាប់ផ្តើមវិនិយោគ ទោះបីក្នុងរយៈពេលវែង ឬខ្លីក៏ដោយ អ្នកគួរតែមានគោលដៅច្បាស់ក្នុងចិត្តថាអ្នកនឹងធ្វើអ្វីចំពោះការវិនិយោគនោះ។

អ្នកប្រហែលជាចង់វិនិយោគក្នុងរយៈពេលខ្លីជាង ប៉ុន្តែអ្នកគួរដាក់លុយខ្លះក្នុងរយៈពេលវែង ព្រោះថាវាអាចការពារអ្នក ប្រសិនបើអ្នកខាតដោយសារទីផ្សារធ្លាក់ចុះយ៉ាងកំហុគ ឬក៏វិនិយោគក្នុងក្រុមហ៊ុនខុស។ ការវិនិយោគ គឺជាមុខរបរដែលស្រួលជាងគេ មិន ឬមិនសូវចំណាយពេល និងកម្លាំងធ្វើការ ឬអាចនិយាយបានថា យកលុយទៅបង្កើតលុយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...