តើអ្នកគ្រប់គ្រងត្រូវធ្វើអ្វីខ្លះ?

17895

ដំបូងយើងចាប់ផ្តើមនិយាយខ្លីៗអំពីអ្នកគ្រប់គ្រង និងអង្គភាព ជាទីដែលអ្នកគ្រប់គ្រងធ្វើការសិន។ បន្ទាប់មកសឹមមើលថាតើអ្នកគ្រប់គ្រងត្រូវធ្វើអ្វីខ្លះ!

អ្នកគ្រប់គ្រង ធ្វើឲ្យកិច្ចការត្រូវបានគេដាក់ឲ្យធ្វើ និងកិច្ចការដែលដាក់ខ្លួនឯង សម្រេចតាមរយៈមនុស្សផ្សេងទៀត។ ពួកគេបង្កើតការសម្រេចចិត្ត បែងចែកធនធាន និងដឹកនាំសកម្មភាពរបស់អ្នកដទៃឲ្យចូលរួមសម្រេចគោលដៅមួយ។ អ្នកគ្រប់គ្រងធ្វើការនៅក្នុង អង្គភាពមួយដែលធ្វើការយ៉ាងស្និតជាមួយសង្គមរាប់ចាប់ពីមនុស្សពីរនាក់ ឬច្រើននាក់ រួមគ្នាធ្វើការប្រទាក់ក្រឡាគ្នាដើម្បីបន្តសម្រេចគោលដៅរួមមួយ ឬគោលដៅច្រើនទៀត។ អ្នកដែលឃ្លាំមើលសកម្មភាពទាំងអស់របស់អ្នកដទៃ និងអ្នកដែលទទួលខុសត្រូវក្នុងការសម្រេចគោលដៅនៅក្នុងអង្គភាពគឺជាអ្នកគ្រប់គ្រង (ពេលខ្លះគេហៅថា អ្នកចាត់ការ ឬអភិបាល ដែលភាគច្រើនប្រើក្នុងអង្គភាពមិនស្វែងរកប្រាក់ចំណេញ)

មុខងារនៃការគ្រប់គ្រង

កាលពីមុនសតវត្សរ៍ទី២០ មុខងារនៃការគ្រប់គ្រងត្រូវបានគេសរសេរថារាល់អ្នកគ្រប់គ្រងត្រូវធ្វើការលើមុខងារ គឺ ការរៀបគម្រោង ការរៀបចំចាត់ចែង ការបញ្ជា ការសម្របសម្រួល និងការត្រួតពិនិត្យ។ ប៉ុន្តែបច្ចុប្បន្នគេបម្រួមមុខងារឲ្យនៅសល់តែ ៤វិញ គឺ ការរៀបគម្រោង ការរៀបចំចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ។

ដោយសារតែអង្គភាពមានគោលដៅដើម្បីសម្រេច និងមាននរណាម្នាក់ជាអ្នកកំណត់គោលដៅនោះ ម្នាក់នោះហើយជាអ្នកគ្រប់គ្រង។ មុខងាររៀបចំគម្រោង រួមមានការកំណត់គោលដៅរបស់អង្គភាព បញ្ចេញរាល់គ្រប់យុទ្ធសាស្ត្រដើម្បីសម្រេចគោលដៅនោះ ហើយនិងអភិវឌ្ឍគម្រោងនិមួយៗទាំងនោះបញ្ចូលគ្នា និងដាក់ឲ្យបញ្ចេញសកម្មភាព។

អ្នកគ្រប់គ្រងក៏ទទួលខុសត្រូវលើការឌីហ្សាញរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គភាពផងដែរ ដែលយើងហៅថាជា ការរៀបចំចាត់ចែង វារួមមានការសម្រេចចិត្តថា ការងារអ្វីត្រូវធ្វើឲ្យបានសម្រេច នរណាជាអ្នកធ្វើវា តើកិច្ចការនោះត្រូវបានចាត់ចែងរបៀបណា នរណាជាអ្នករាយការណ៍វាទៅឲ្យនរណា និងត្រូវធ្វើការសម្រេចចិត្តពីកន្លែងណា។

រាល់គ្រប់អង្គភាពមានមនុស្សច្រើន ហើយវាគឺជាគ្រប់គ្រងការងារដើម្បីដឹកនាំ និងសហការមនុស្សទាំងនោះ។ នេះហើយ គឺជាមុខងារដឹកនាំ។ នៅពេលដែលអ្នកគ្រប់គ្រង លើកទឹកចិត្ត និងជម្រុញបុគ្គលិកឲ្យធ្វើការ ដឹកនាំសកម្មភាពរបស់ពួកគេ និងដោះស្រាយវិវាទរបស់បុគ្គលិក នោះហើយគឺជាអ្នកដឹកនាំ។

ដើម្បីធានាថាកិច្ចការដើរទៅមុខ អ្នកគ្រប់គ្រងត្រូវតែពិនិត្យមើលសកម្មភាពការងាររបស់អង្គភាព ហើយប្រៀបធៀបវាជាមួយគោលដៅដែលបានគ្រោងថាវាត្រូវបានគ្រោងការឬអត់។ ប្រសិនបើរកឃើញថាមានអ្វីមិនប្រក្រតី អ្នកគ្រប់គ្រងប្រញាប់ទាញវាមកឲ្យដំណើរការតាមគម្រោងវិញ ចៀសវាងកាន់តែខុសធ្ងន់ធ្ងរមិនអាចស្រោចស្រង់វិញបាន។ ទាំងអស់នេះហើយគឺជា មុខងារត្រួតពិនិត្យ

សរុបមក ទាំងអស់នេះគឺជាអ្វីដែលអ្នកគ្រប់គ្រងធ្វើការរៀបគម្រោង ការចាត់ចែង ការដឹកនាំ និងការត្រួតពិនិត្យ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...