សមាជិកសភាអាមេរិក ព្រមានកាណាដាឱ្យរារាំងក្រុមហ៊ុនចិន Huawei ចេញពីគម្រោងសេវា 5G

3136

កាណាដា(Techcrunch)៖ នៅក្នុងលិខិតមួយផ្ញើជូននាយករដ្ឋមន្ត្រីប្រទេសកាណាដាលោក Justin Trudeau សមាជិកព្រឹទ្ធសភាលោក Mark Warner និងលោក Marco Rubio បានបញ្ចេញរឿងក្តីជាសាធារណៈថា ប្រទេសកាណាដាគួរតែចាកចេញពីក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍ដ៏ធំរបស់ក្រុមហ៊ុនចិន Huawei ពីផែនការរបស់ខ្លួនក្នុងការកសាងបណ្តាញទូរស័ព្ទចល័តជំនាន់ក្រោយ។

លិខិតនេះបញ្ជាក់ថា: «ខណៈដែលប្រទេសកាណាដាមានប្រព័ន្ធការពារទូរគមនាគមន៍ដ៏រឹងមាំនៅនឹងកន្លែង យើងមានការព្រួយបារម្ភយ៉ាងខ្លាំងថា ការការពារបែបនេះមិនគ្រប់គ្រាន់ទេដោយសារអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តដទៃទៀតដឹងអំពីក្រុមហ៊ុន Huawei » ព្រឹទ្ធសមាជិកបានព្រមានប្រទេសកាណាដាឱ្យពិចារណាឡើងវិញនូវការបណ្តោយឲ្យក្រុមហ៊ុន Huawei ចូលទៅក្នុងផ្នែកណាមួយនៃការអភិវឌ្ឍប្រព័ន្ធ 5G របស់កាណាដា ព្រមទាំងការណែនាំ និងការថែទាំ

ការតវ៉ានេះកើតមាន បន្ទាប់ពីប្រធានមជ្ឈមណ្ឌលសុវត្ថិភាពបណ្តាញអ៊ីនធើណែតរបស់កាណាដាបានច្រានចោលការព្រួយបារម្ភផ្នែកសន្តិសុខទាក់ទងនឹងក្រុមហ៊ុន Huawei នៅក្នុងសេចក្តីអត្ថាធិប្បាយកាលពីខែមុន។ មជ្ឈមណ្ឌលកាណាដាសម្រាប់សន្តិសុខអ៊ិនធើណែត គឺជាទីភ្នាក់ងារសហព័ន្ធដែលបានកំណត់ដោយប្រទេសកាណាដាដែលមានភារកិច្ចការពារសុវត្តិភាពលើអ៊ីនធឺណិត។

បណ្តាញ 5G ជំនាន់ក្រោយ បានបង្កើតឱ្យមានបញ្ហាប្រឈមផ្នែកសន្តិសុខមួយចំនួនរួចទៅហើយ។ ក្រុមអ្នកតាក់តែងច្បាប់បានព្រមានថា បើអនុញ្ញាតឱ្យក្រុមហ៊ុននានាភ្ជាប់បណ្តាញជាមួយរដ្ឋាភិបាលចិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ 5G នោះអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួន (កាណាដា អូស្ត្រាលី ញ៉ូវហ្សឺឡែន និងអង់គ្លេស) នឹងត្រូវបានអញ្ជើញឥន្ទ្រី(សំដៅលើអាមេរិក) ឱ្យមកការពារទ្រុងមាន់។

ជាផ្នែកមួយនៃច្បាប់អនុញ្ញាតការពារជាតិដែលបានអនុម័តកាលពីខែសីហារដ្ឋាភិបាលសហរដ្ឋអាមេរិកបានចុះហត្ថលេខាលើច្បាប់មួយដែលហាមឃាត់ភ្នាក់ងារក្នុងស្រុក មិនឱ្យប្រើប្រាស់សេវាកម្ម ឬផលិតផល Hardware ណាមួយដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE មួយសប្តាហ៍ក្រោយមកអូស្ត្រាលីបានរារាំងក្រុមហ៊ុន Huawei  និងក្រុមហ៊ុន ZTE ពីការបង្កើតសេវា 5G របស់ខ្លួន។

ដោយសារតែការបើកចំហរការចែកចាយរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និតបំផុត រដ្ឋាភិបាលកាណាដាអាចនឹងទទួលបានមេរៀនអំពីការគំរាមកំហែងណាមួយដែលបញ្ជាក់ពីឥរិយាបថរបស់សហរដ្ឋអាមេរិកចំពោះក្រុមហ៊ុនចិន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។