Apple Store រកចំណូលបានច្រើនជាង Play Store រហូតដល់ 93% ឯណោះក្នុងត្រីមាសទី 3

3372

វាតែងតែមានគម្លាតរវាងប្រាក់ចំណូលរបស់ App Store របស់ Apple បើប្រៀបធៀបជាមួយ Google Play នៅក្នុងត្រីមាសទី 3 នៃឆ្នាំ 2018 គម្លាតនោះបានកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែវាមិនចប់នៅឡើយទេ ដរាបណាត្រីមាសទី 4 មិនទាន់បញ្ចប់។ យោងតាមរបាយការណ៍ថ្មីមួយរបស់ក្រុមហ៊ុនស្រាវជ្រាវ Sensor Tower បានឱ្យដឹងថា App Store រកចំណូលបានច្រើនជាង Google Play ជិត 93% នៅក្នុងត្រីមាសទី3 ដែលជាគម្លាតធំបំផុតគិតចាប់តាំងពីឆ្នាំ 2014 មក

ក្រុមហ៊ុននេះបានរាយការណ៍ថា App Store របស់ក្រុមហ៊ុន Apple កាន់កាប់ទីផ្សារបានជិត 66% នៃទីផ្សារកម្មវិធីទូរស័ព្ទសរុបនៅក្នុងត្រីមាសទី3 ឆ្នាំ 2018 ដែលមានចំនួនទំហំសរុប 18.2 ពាន់លានដុល្លារអាមេរិក។ App Store រកចំណូលបាន 12 ពាន់លានដុល្លារក្នុងត្រីមាសនេះពោលគឺកើនឡើង 23.3% ពីចំនួន 9.7 ពាន់លានដុល្លារដែលខ្លួនរកបានក្នុងកំឡុងពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះដែរ Google Play រកបានតែ 6.2 ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុងត្រីមាសនេះ ប៉ុន្តែនៅតែកើនឡើង 21.5% ធៀបនឹងឆ្នាំមុនដែលមានចំនួន 5.1 ពាន់លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។