Samsung ទិញយកក្រុមហ៊ុនវិភាគបណ្តាញអ៉ីនធើណិត Zhilabs ដើម្បីជួយខ្លួនបំពាក់សេវា 5G

3003

ក្រុមហ៊ុន Samsung Electronics នឹងទិញយកក្រុមហ៊ុន Zhilabs ដែលជា startup មួយរកស៉ីលើការវិភាគបណ្តាញអ៉ីនធើណិត មានមូលដ្ឋាននៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ ដែលនឹងជួយ Samsung ក្នុងការផ្លាស់ប្តូរពីបច្ចេកវិទ្យា 4G ទៅ 5G ។ ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេនៅថ្ងៃនេះ។ ក្រុមហ៊ុន Zhilabs នឹងត្រូវគ្រប់គ្រងដោយក្រុមហ៊ុន Samsung ទាំងស្រុង ប៉ុន្តែវានឹងបន្តដំណើរការដោយឯករាជ្យក្រោមការគ្រប់គ្រងផ្ទាល់របស់ខ្លួនដដែល។

ការទិញយកក្រុមហ៊ុន Zhilabs គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Samsung ដែលបានប្រកាសកាលពីខែសីហាថានឹងវិនិយោគទុន 25 ពាន់ពាន់លានវ៉ុន ស្មើនឹង 22 ពាន់លានដុល្លារនៅក្នុងអាជីវកម្មដែលធ្វើការលើបច្ចេកវិទ្យា AI, សេវាអ៉ីនធើណិត 5G, គ្រឿងបន្លាស់សំរាប់រថយន្តបើកបរដោយខ្លួនឯង និងបច្ចេកវិទ្យាជីវសាស្ត្រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក យ៉ុងគី គីម ប្រធានផ្នែកអេឡិចត្រូនិក និងប្រធានផ្នែកអាជីវកម្មបណ្តាញអ៉ីនធើណិតរបស់ Samsung បាននិយាយថាសេវា 5G នឹងផ្តល់សេវាកម្មដែលមិនធ្លាប់មានពីមុនមក ដោយសារតែការបង្កើតចរាចរទិន្នន័យអិចស្ប៉ូណង់ស៍ដែលជាឧបករណ៍វិភាគបណ្តាញដោយស្វ័យប្រវត្តិ និងឆ្លាតវៃដ៏មានសារៈសំខាន់។ ការទិញយកក្រុមហ៊ុន Zhilabs នឹងជួយឱ្យក្រុមហ៊ុន Samsung បំពេញតម្រូវការទាំងនេះដើម្បីធានាដល់អតិថិជនគ្រប់គ្នា ទទួលបានសេវាកម្មល្អបំផុត។ ”

ក្រុមហ៊ុន Zhilabs ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2008 នឹងមានអតិថិជនជាច្រើនរួមទាំងក្រុមហ៊ុន Hewlett Packard, Vodafone និង Telefonica កំពុងប្រើប្រាស់ផលិតផលរបស់ Zhilabs ដើម្បីវិភាគនិងសាកល្បងការដំណើរការបណ្តាញសេវារបស់ខ្លួនក្នុងពេលជាក់លាក់។ ដោយសារតែ Zhilabs មានដំណោះស្រាយបែបនេះហើយទើប Samsung សម្រេចចិត្តទិញយក មិនតែប៉ុណ្ណោះផលិតផលរបស់ Zhilabs អាចឱ្យរកឃើញបញ្ហានានានៅលើបណ្តាញ និងជួសជុលដោយស្វ័យប្រវត្តិ ដោយប្រើបច្ចេកវិទ្យា AI ហើយបច្ចេកវិទ្យានេះនឹងជួយឱ្យ Samsung ចាប់ផ្តើមសេវាកម្មថ្មីដែលទាក់ទងទៅនឹងអ៊ិនធឺណិត និងរថយន្តបើកបរដោយស្វ័យប្រវត្តិ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។