ចំណុចទាំង ៧ សម្រាប់អ្នកទើបចាប់ផ្តើមរៀនវិនិយោគ ពីលោក Warren Buffett

4596

លោក Warren Buffett ធ្លាប់បាននិយាយថា បទពិសោធន៍គឺជាគន្លឹះនៃភាពជោគជ័យក្នុងការវិនិយោគ។ ប៉ុន្តែចុះសម្រាប់អ្នកវិនិយោគជើងថ្មីវិញ តើធ្វើយ៉ាងម៉េចបើគាត់មិនទាន់មានបទពិសោធន៍ផងនោះ? ចម្លើយគឺថា បើអ្នកមិនមានបទពិសោធន៍ អ្នកអាចរៀនពីអ្នកមុន ដូចជាលោក Warren Buffett ជាដើម។

ខាងក្រោមនេះគឺជាគន្លឹះវិនិយោគទាំង ៧ សម្រាប់អ្នកដែលទើបចាប់ផ្តើម

. ការវិនិយោគចម្រុះវិស័យ មិនមែនតែងតែជាជម្រើសល្អទេ

អ្នកវិនិយោគពូកែៗជាច្រើនបានបញ្ជាក់ពីសារៈសំខាន់នៃការវិនិយោគចម្រុះ ប៉ុន្តែលោក Warren Buffet មិនយល់ស្របនឹងគំនិតនេះទេ។

លោក Buffett បាននិយាយថា ការវិនិយោគចម្រុះគឺសម្រាប់តែអ្នកដែលចេះតិចតួចអំពីការវិនិយោគតែប៉ុណ្ណោះ។ អ្នកវិនិយោគដែលពោរពេញដោយបទពិសោធន៍ ពួកគេវិនិយោគក្នុងការទិញភាគហ៊ុនសម្រាប់ទុកក្នុងរយៈពេលវែង ហើយគួរតែមានជំនឿលើការវិនិយោគរបស់ខ្លួន។ តួរយ៉ាងដូចជាភាគហ៊ុនរបស់ Facebook ដែលដាក់លក់ក្នុងតម្លៃចូលផ្សារហ៊ុនដំបូងក្នុងឆ្នាំ ២០១២ មួយភាគហ៊ុន ២៨ដុល្លារ ដែលគិតត្រឹមថ្ងៃនេះវាមានតម្លៃដល់ទៅជិត ១៥៩ដុល្លារក្នុងមួយភាគហ៊ុន។ មានន័យថា បើអ្នកវិនិយោគលុយទិញយកភាគហ៊ុនរបស់ Facebook កាលពី ៦ឆ្នាំមុន ថ្ងៃនេះអ្នកចំណេញជាង ៥០០% ដោយមិនបាច់ហត់

អ្នកវិនិយោគមួយចំនួន បែងចែកលុយវិនិយោគក្នុងភាគហ៊ុននៃក្រុមហ៊ុនជាច្រើន ដោយសារតែពួកគេគិតថា បើសិនជាក្រុមហ៊ុនមួយដួល ពួកគេនៅសល់ភាគហ៊ុនក្នុងក្រុមហ៊ុនផ្សេងទៀត។ សូមបញ្ជាក់ថា លោក Buffett ធ្លាប់ទូន្មានថាកុំដាក់ស៊ុតរបស់អ្នកទាំងអស់ ទៅក្នុងធុងតែមួយដែលនេះលោកសំដៅលើអ្នកវិនិយោគដែលមានបទពិសោធន៍ខ្លះហើយប៉ុណ្ណោះ ហើយក៏គាត់មិនបានមានន័យថាឲ្យយកលុយទៅវិនិយោគក្នុងរាប់សិបក្រុមហ៊ុនដែរ ពាក្យថាកុំដាក់ក្នុងធុងតែមួយ វាអាចជាពីរ ឬបីប៉ុណ្ណោះ។ មូលហេតុដែលពេលចាប់ផ្តើមដំបូង អ្នកមិនគួរវិនិយោគក្នុងក្រុមហ៊ុនចម្រុះ គឺព្រោះថាអ្នកនឹងពិបាកផ្តោតលើការតាមដានព័ត៌មានរបស់ក្រុមហ៊ុននិមួយៗដែលអ្នកមានចំណែកភាគហ៊ុន។ ការវិនិយោគក្នុងក្រុមហ៊ុនចម្រុះ វាអាចមានហានិភ័យទាប តែអ្នកនឹងពិបាកក្នុងការតាមដានព័ត៌មានពីស្ថានភាពពិតនៃក្រុមហ៊ុនទាំងអស់នោះ។

. វិនិយោគលើខ្លួនអ្នកជាមុនសិន

ការសម្រេចចិត្តវិនិយោគ គឺពឹងលើសមត្ថភាពវិភាគអនាគតរបស់អ្នក ដូច្នេះបើសមត្ថភាពរបស់អ្នកខ្សោយ លទ្ធផលបានមកពីការវិនិយោគក៏ខ្សោយ តែបើអ្នកមានសមត្ថភាពខ្លាំង នោះប្រសិទ្ធភាពនៃការវិនិយោគក៏ខ្ពស់ដូចគ្នា។

លោក Buffett ធ្លាប់និយាយថា ការវិនិយោគដ៏ល្អបំផុតនោះគឺ ការវិនិយោគលើការអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង។ មនុស្សភាគច្រើនមិនហ៊ានដាក់លុយរបស់ពួកគេដើម្បីរកលុយជាច្រើនមកវិញពីការទិញភាគហ៊ុនទេ គឺពួកគេចង់រកលុយពីការប្តូរកម្លាំងធ្វើការជាង។ សម្រាប់លោក Buffett គាត់តែងតែចំណាយពេលយ៉ាងតិច ៣ម៉ោងដើម្បីអានព័ត៌មាន និងសៀវភៅជារៀងរាល់ថ្ងៃ៕

. ជឿលើខ្លួនអ្នកថាអាចធ្វើជាអ្នកវិនិយោគដ៏ជោគជ័យ

លោកតា Buffett និយាយថា ការដែលពិបាកបំផុតនោះគឺការជឿជាក់លើការសម្រេចចិត្តវិនិយោគរបស់អ្នក។ អ្នកប្រហែលជាចូលចិត្តគិតថាមនុស្សជាច្រើនផ្សេងទៀតធ្វើត្រូវ តែអ្នកតែងតែធ្វើខុស។ កុំគិតបែបនេះអី មុននឹងអ្នកវិនិយោគ អ្នកត្រូវសិក្សាមើលសិន ហើយបើសម្រេចថាវិនិយោគហើយ អ្នកត្រូវជឿលើខ្លួនឯង។

ដើម្បីក្លាយជាមនុស្សជោគជ័យម្នាក់ អ្នកត្រូវយកឈ្នះលើភាពភ័យខ្លាច ហើយកុំសូវផ្តោតលើពាក្យរបស់អ្នកដទៃខ្លាំងពេក ជឿលើខ្លួនឯងឲ្យច្រើនទៅបានហើយ។

. វិនិយោគលើជម្រើសវិនិយោគណាដែលអ្នកយល់

លោក Buffett បាននិយាយថា មនុស្សជាច្រើនគិតក្នុងចិត្តតិចតួចទេមុនពេលសម្រេចចិត្តវិនិយោគ តែអ្នកខ្លះទៀតគិតច្រើនហួសពេក។ លោក Warren Buffett ព្រមានថាកុំវិនិយោគលើផ្នែកណាមួយដែលអ្នកមិនយល់ពីវា។

លោក Buffett ពន្យល់ថា មុនពេលលោកទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ ដំបូងក្នុងពេល ១០នាទី គាត់ត្រូវដឹងថាក្រុមហ៊ុនហ្នឹងរកចំណូលដោយរបៀបណា ហើយមានកត្តាចំបងអ្វីខ្លះដែលអាចគម្រាមកំហែងក្នុងវិស័យហ្នឹង។ ប្រសិនបើគាត់មិនអាចយល់ពីវាក្នុងពេល ១០នាទីទេ គាត់នឹងប្តូរទៅវិភាគក្រុមហ៊ុនផ្សេងទៀត។ លោក Buffett បានទូន្មានថាបើវារញ៉េរញ៉ៃពេក អ្នកគ្រាន់តែរកមើលក្រុមហ៊ុនផ្សេងទៅបានហើយ

. ធ្វើឲ្យប្រាកដថាអ្នកជ្រើសយកប្រភពព័ត៌មានបានត្រឹមត្រូវ ដើម្បីវិភាគការវិនិយោគ

ល្បិចមួយក្នុងចំណោមល្បិចដ៏ល្អផ្សេងទៀតរបស់លោក Buffett គឺថាគាត់មិនទិញភាគហ៊ុនច្រើនរបស់ក្រុមហ៊ុនណាដែលត្រូវបានគេចុះផ្សាយក្នុងទំព័រមុខ និងលើគេនោះទេ។

លោក Buffett ជឿលើច្បាប់ ៩៩ ដែលមនុស្សភាគច្រើនចេញសកម្មភាពដោយផ្អែកលើព័ត៌មានហិរញ្ញវត្ថុតែ %ប៉ុណ្ណោះ មានន័យថាពួកគេនឹងលក់ភាគហ៊ុនយ៉ាងប្រញាប់នៅពេលតម្លៃភាគហ៊ុនធ្លាក់ចុះដែលត្រូវបានគេផ្សព្វផ្សាយ។ ព័ត៌មានគឺជាមូលដ្ឋានគ្រឹះនៃការសម្រេចចិត្ត ដូច្នេះមុននឹងវិនិយោគអ្នកត្រូវស្វែងរក និងអានព័ត៌មានណាដែលអាចទុកចិត្តបាន។

. រៀនពីកំហុសរបស់អ្នក ហើយបន្តដំណើរទៅមុខទៀត

អ្នកត្រូវដឹងថាសូម្បីលោក Warren Buffett ក៏ធ្លាប់មានកំហុសដែរ ហើយកំហុសធំទៀតផង ប៉ុន្តែគាត់បានរៀនរាល់កំហុសដែលគាត់បានបង្កើត ទើបគាត់មានថ្ងៃនេះ។

លោក Buffett បានផ្តល់ដំបូន្មានថា ត្រូវរក្សាកំណត់ត្រានៃកំហុសដែលអ្នកបានធ្វើ ហើយត្រូវចាំវា កុំបង្កើតកំហុសនោះម្តងទៀត។

. កុំធ្វើជាអ្នកវិនិយោគក្នុងរយៈពេលខ្លីបែប Day Traders

នៅក្នុងកំណត់ត្រារបស់លោក Buffett បាននិយាយថាដើម្បីទទួលបានផលច្រើនពីការវិនិយោគនោះគឹ ត្រូវទិញភាគហ៊ុន ហើយទុកវាចោល កុំគិតពីវា។ គាត់ជឿថាការវិនិយោគទិញយកភាគហ៊ុនដែលល្អបំផុតគឺការវិនិយោគក្នុងរយៈពេលវែងលើសពី ១០ឆ្នាំ។

អ្នកប្រហែលធ្លាប់លឺគេនិយាយអំពីការវិនិយោគទិញលក់ភាគហ៊ុនគិតជាថ្ងៃ ហើយបញ្ជាតាមទូរស័ព្ទ ដែលត្រូវតានដានតម្លៃឡើងចុះស្ទើរគ្រប់ពេល។ តាមយោបល់ខ្ញុំ អ្នកមិនគួរផ្តោតលើវាទេ ព្រោះថាវាមិនអាចឲ្យអ្នកមានបានមហាសាលដូចជាទិញភាគហ៊ុនក្នុងរយៈពេលវែងឡើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...