អត្ថបទនេះគឺ សម្រាប់អ្នកដែលកំពុងរកមើលឱកាសទិញសិទ្ធបើកហាងអាហារយីហោល្បីៗនៅលើលោក។ ការទិញសិទ្ធមកបើកបន្ត ឬដែលគេចូលចិត្តហៅថា franchising វាអាចផ្តល់ឲ្យអ្នកនូវជម្រើសជាច្រើន មានហានិភ័យផ្នែកហិរញ្ញវត្ថុទាប និងមានការជួយជ្រុំជ្រែងពីក្រុមហ៊ុនម្ចាស់យីហោដែលជោគជ័យស្រាប់។ ខាងក្រោមនេះ គឺជាការចំណាយសរុបដែលអ្នកត្រូវចំណាយបើអ្នកចង់ទិញយីហោហាងអាហារទាំងនោះមកបើកបន្ត។
១. ហាង Subway
ចំណាយសរុបប្រហែល $105,800 ទៅ $393,600
Subway ប្រើយុទ្ធសាស្ត្រលក់តាម App ដែលជាទម្រង់អាជីវកម្មមួយដែលចំណាយតិច ហើយអ្នកអាចបើកហាងបានបន្ទាប់ពីមានការយល់ព្រមពីក្រុមហ៊ុនធំក្នុងរយៈពេល 7ខែ។
២. McDonald’s
ចំណាយសរុបប្រហែល $1,013,000 ទៅ $2,185,000
ក្រៅពីមានតម្លៃទិញសិទ្ធថ្លៃ McDonald’s ទាមទារឲ្យអ្នកដែលសុំទិញសិទ្ធ មានទ្រព្យសកម្មយ៉ាងតិចកន្លះលានដុល្លារ ហើយនៅមានការត្រួតពិនិត្យលទ្ធភាពផ្សេងៗជាច្រើនទៀត។
៣. Starbucks
ចំណាយសរុបប្រហែល $315,000
ដូចដែលអ្នកបានស្គាល់ហើយ Starbucks ជាយីហោហាងកាហ្វេមួយដ៏ល្បីនៅលើលោក ហើយនៅកម្ពុជាក៏កំពុងល្បីខ្លាំងដែរ។
៤. Pizza Hut
ចំណាយសរុបប្រហែល $297,000 ទៅ $2,109,000
អ្នកទិញសិទ្ធមកបើក ត្រូវបង់សួយសារ 6% នៃការលក់ និង 3%ទៀតទៅលើការចូលមូនិធិធ្វើទីផ្សារ ឲ្យក្រុមហ៊ុនធំ។
៥. Burger King
ចំណាយសរុបប្រហែល $316,100 ទៅ $2,660,600
Burger King ផ្តល់ជូនថ្នាក់បង្រៀន និងបង្វឹកបុគ្គលិកដល់អ្នកដែលទទួលបានសិទ្ធឲ្យបើកហាង។
៦. Domino’s
ចំណាយសរុបប្រហែល $119,950 ទៅ $461,700
រាប់ត្រឹមត្រីមាសទី1 ក្នុងឆ្នាំ 2017 Domino លក់សិទ្ធឲ្យអ្នកបើកហាងបន្តបាន 14,000 ហាងជុំវិញពិភពលោក។
៧. Dairy Queen
ចំណាយសរុបប្រហែល $1,083,525 ទៅ $1,850,425
ប្រភព៖ Foxbusiness
