ភាគហ៊ុនក្រុមហ៊ុន PayPal កើនដល់ទៅ៩% ក្រោយពេលដែលកម្មវិធី Venmo មានការទទួលស្គាល់ជាខ្លាំង

2905

(CNBC)៖ ភាគហ៊ុន និង ប្រាក់ចំណូលរបស់ក្រុមហ៊ុន PayPal បានកើនឡើងលើសអ្វីដែលក្រុមហ៊ុនបានរំពឹងទុកដល់ទៅ ៩% ក្រោយពេលដែលក្រុមហ៊ុនបានប្រកាសចេញនូវកម្មវិធីទូទាត់សាច់ប្រាក់ថ្មី Venmo ។ ពីមួយឆ្នាំទៅមួយឆ្នាំតម្លៃហ៊ុនរបស់ក្រុមហ៊ុន PayPal បានកើនឡើងច្រើនជាង ២៦% ក្នុងមួយហ៊ុន។ នេះបើគិតជាតម្លៃហ៊ុនជាសាច់ប្រាក់វិញវាស្មើរទៅនឹង ៨៦$ក្នុងមួយហ៊ុន។ របាយការណ៍ប្រាក់ចំណេញនៃត្រីមាសទីបីរបស់ក្រុមហ៊ុន PayPal ដែលបានចេញកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឲ្យគេហទំព័រ Wall Street មានការស្រឡាំងកាំងជាខ្លាំងដោយរបាយការណ៍នោះវាលើសពីការរំពឹងទុករបស់គេហទំព័រ Wall Street។ នាយកប្រតិបត្តិរបស់ PayPal លោក Dan Schulman បាននិយាយតាមទូរស័ព្ទជាមួយក្រុមអ្នកវិភាគថា បើទោះបីជាតម្លៃហ៊ុនមានការកើនឡើងក៏ពិតមែន តែវាគ្រាន់តែជាសញ្ញានៃការលើកទឹកចិត្តចំពោះក្រុមការងាររបស់ក្រុមហ៊ុនPayPal តែប៉ុណ្ណោះ។

ហើយលោកបានចង្អុលបង្ហាញពីការរីកចម្រើនជាក់ស្តែងមួយចំនួននៃប្រព័ន្ធទូទាត់សាច់ប្រាក់តាមអនឡាញដែលវាជួយឲ្យការទូទាត់កាន់តែមានភាពប្រសើរ និងងាយស្រួល។ លោកក៏បានថ្លែងបន្ថែមថា “កិច្ចខិតខំរកប្រាក់ចំណូលរបស់យើង ហាក់បីដូចជាឈានដល់ចំនុចកំពូល”។ លើសពីនេះទៅទៀត បណ្ណទូទាត់ប្រាក់របស់ Venmo ក៏មានសម្ទុះនៃអ្នកប្រើប្រាស់ច្រើន នេះបើតាមការបង្ហាញរបស់ក្រុមហ៊ុន PayPal មានប្រហែល ៣២០ ភាគរយនៃអ្នកប្រើប្រាស់ក្នុងមួយខែ ចាប់ពីខែសីហាដល់ខែកញ្ញា។ លោក Schulman បាននិយាយថាសម្ទុះនៃអ្នកប្រើប្រាស Venmo សម្រាប់ធ្វើការទូទាត់សាច់ប្រាក់ជារៀងរាល់ខែ មានការកើនឡើងដល់ទៅ ១៨៥ ភាគរយ ចាប់ពីខែសីហាដល់ខែកញ្ញា។ ចំពោះអ្នកប្រើប្រាស់ Venmo សម្រាប់ធ្វើការទូទាត់ប្រាក់ជាមួយ ក្រុមហ៊ុន Uber និង Ubers Eats មានការកើនឡើងដល់ទៅ ៣០០ ភាគរយចាប់ពីខែសីហា ដល់ខែតុលា។ គួរបញ្ជាក់ផងដែរថា Venmo គឺជាប្រព័ន្ធទូទាត់សាច់ប្រាក់តាមអនឡាញដែលមានក្រុមហ៊ុនមេគឺក្រុមហ៊ុន PayPal។ ហើយអ្នកប្រើប្រាស់អាចធ្វើការផ្ទេរ ឬទូរទាត់ការចំណាយរបស់ខ្លួនតាមរយ:អនឡាញ ដោយមិនចាប់បាច់ដាក់ក្រដាសលុយជាប់ខ្លួនច្រើននោះទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។