ឥឡូវនេះ វិស្វករបច្ចេកវិទ្យា blockchain មានប្រាក់ខែស្មើអ្នកជំនាញខាងបច្ចេកវិទ្យា AI

2803

អាមេរិក(CNBC)៖ តម្លៃនៃរូបិយប័ណ្ណត្រូនិក crypto មានការស្រុតចុះខ្លាំងពិតមែន ប៉ុន្តែចំពោះតម្រូវការវិស្វករបច្ចេកវិទ្យា blockchain គឺកើនឡើងយ៉ាងខ្លាំង។

វិស្វករ Blockchain រកប្រាក់បានក្នុងមួយឆ្នាំចន្លោះពី 15ម៉ឺនដុល្លារ និង 17ម៉ឺន 5ពាន់ដុល្លារជាមធ្យម។ នេះបើយោងតាមស្ថិតិសកលដែលត្រូវបានផ្តល់ទៅសារព័ត៌មាន CNBC ដោយក្រុមហ៊ុន Hired ដែលជាក្រុមហ៊ុនជ្រើសរើសបុក្គលិកផ្នែកបច្ចេកវិទ្យា មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៉ីស្កូ។ យោងតាមក្រុមហ៊ុន Hired ដែលប្រើទិន្នន័យពីសេវាកម្មរបស់ខ្លួនដើម្បីចងក្រងស្ថិតិនោះឡើង វាបានបង្ហាញថា វាពិតជាប្រាក់ខែដ៏ខ្ពស់ បើប្រៀបធៀបជាមួយប្រាក់ខែដែលវិស្វករកម្មវិធីធម្មតា ដែលរកបានជាមធ្យម13ម៉ឺន 5ពាន់ដុល្លារ។

តាមពិតទៅ ប្រាក់ខែសម្រាប់វិស្វករដែលមានជំនាញបច្ចេកវិទ្យា blockchain គឺដូចគ្នានឹងអ្នកជំនាញខាងបច្ចេកវិទ្យា AI ហើយទទួលបានអត្ថប្រយោជន៍ខ្ពស់ជាងតួនាទីវិស្វកម្មឯកទេសផ្សេងទៀត។

តម្រូវការបានកើនឡើងខណៈពេលដែលក្រុមហ៊ុនធំៗ បានចាប់ផ្តើមធ្វើការលើគម្រោងដែលប្រើបច្ចេកវិទ្យា blockchain នេះ ដែលរួមមានទាំងក្រុមហ៊ុន Facebook, Amazon, IBM និង Microsoft ជាដើមក៏ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលមានបញ្ចីការងារសម្រាប់វិស្វរករ blockchain នាពេលថ្មីៗនេះដែរ។

ក្រុមហ៊ុន Hired បានបន្ថែមការរើសបុគ្គលិកក្នុងតំណែងជាវិស្វករ blockchain ទៅក្នុងសេវាកម្មរើសបុគ្គលិករបស់ខ្លួននៅចុងឆ្នាំ 2017  ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុននេះបានមើលឃើញមានការដាក់ពាក្យធ្វើការងារនេះ បានកើនឡើងដល់ទៅ 400 ភាគរយឯណោះ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។