លោក Mark Cuban បានប្រាប់ពីទម្លាប់ដែលគាត់ធ្វើ បន្ទាប់ពីក្រោកពីគេងនៅម៉ោង 6:30ព្រឹក

3041

លោក Mark Cuban គឺជាអ្នកជំនួញ អ្នកនិពន្ធ និងសេដ្ឋីដ៏ល្បីម្នាក់នៅអាមេរិក ហើយលោកក៏មានឈ្មោះល្បីនៅលើពិភពលោកតាមរយៈសៀវភៅរបស់លោកផងដែរ។ លោក Cuban មានអាយុ 60 ឆ្នាំបានចែករំលែកព័ត៌មានលំអិតនៃសកម្មភាពប្រចាំថ្ងៃរបស់គាត់ជាមួយលោក Vanity Fair ដែលរួមមានទាំងទម្លាប់ពេលព្រឹករបស់គាត់ ក្រោកពីគេងនៅម៉ោង 6:30 នាទីព្រឹកផងដែរ។

គាត់និយាយថា “រឿងដំបូងដែលខ្ញុំធ្វើនៅពេលក្រោកពីគេងនៅម៉ោង 6:30ព្រឹក ទាំងដែលខ្ញុំដេកនៅលើគ្រែនៅឡើយ គឺខ្ញុំចាប់យកទូរស័ព្ទមកមើលអ៊ីម៉ែលរបស់ខ្ញុំមុនគេ។ មិនថាវាជាអ្វីក៏ដោយ មិនថាវាជាអ្វីដែលមានភាពតានតឹងក៏ដោយ គឺខ្ញុំព្យាយាមកំចាត់វាចេញនៅពេលព្រឹកឡើង”។

វាមានតម្លៃណាស់ក្នុងការធ្វើអ្វីមួយឲ្យបានប្រសិទ្ធភាពខ្ពស់ ទោះបីជាពេលខ្លះមិនសប្បាយចិត្តក៏ដោយ។ ក្នុងនាមជាអ្នកនិពន្ធលោក Brian Tracy ដែលបានសិក្សាលើការគ្រប់គ្រងអស់រយៈពេលជាង 30 ឆ្នាំ បានសរសេរនៅក្នុងសៀវភៅរបស់គាត់ថា “Eat That Frog!”

លោកបាននិយាយថា: «គន្លឹះក្នុងការឈានទៅដល់កម្រិតខ្ពស់នៃការអនុវត្តន៍ និងផលិតភាពគឺដើម្បីបង្កើតទម្លាប់មួយសម្រាប់ជីវិត ដើម្បីដោះស្រាយកិច្ចការនានារបស់អ្នក ដោយចាប់ផ្តើមជារៀងរាល់ព្រឹក។ អ្នកត្រូវតែបង្កើតទម្លាប់របស់អ្នកឲ្យបានល្អ មុនពេលអ្នកធ្វើអ្វីផ្សេងទៀត»។

លោក Cuban ចង់ធ្វើជំនួញរបស់គាត់តាមអ៊ីម៉ែលមួយផ្នែកដោយសារគាត់មិនចូលចិត្តការប្រជុំ គាត់ប្រាប់ Vanity Fair ថា: “ខ្ញុំទទួលអ៊ីម៉ែលចំនួន 700 ក្នុងមួយថ្ងៃ។ អ្នកប្រហែលជាគិតថាវាច្រើន ប៉ុន្តែអ្នកអាចដឹងពីអ្វីដែលខ្ញុំចង់ធ្វើ។ មើលអ៊ីម៉េល 700 ឬច្រើនជាង 1000 ឬច្រើនជាងនេះ ល្អជាងអង្គុយនៅក្នុងកិច្ចប្រជុំយូរ និងគួរឱ្យធុញទ្រាន់។”

ខណៈពេលអ្នកជំនាញផលិតភាពមួយចំនួនណែនាំឱ្យផ្តាច់ចេញពីអ៊ិនធឺណិតនៅពេលយប់ លោក Cuban បានមើលអ៉ីម៉ែលរបស់គាត់ជាលើកចុងក្រោយនៅម៉ោង 11:00 យប់ មុនពេលចូលគេង។ គាត់គេងលក់នៅចន្លោះម៉ោង 11 និង 30 នាទីយប់។ គាត់ប្រាប់លោក Vanity Fair បន្ថែមថានៅក្រោកពីគេងម៉ោង 6:30 នាទីព្រឹក គាត់មើលអ៊ីមែលបន្ថែមទៀត៕

ប្រភព៖ CNBC

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។