រដ្ឋចំនួន ៥ នៅក្នុងសហរដ្ឋអាមេរិក នឹងត្រូវមនុស្សយន្តទន្ទ្រាមយកការងាររបស់មនុស្ស

2800

ដោយសារតែបច្ចេកវិទ្យាកាន់តែមានការរីកចម្រើនទៅៗ ប្រព័ន្ធស្វ័យប្រវត្តិកម្មឬក៏យើងអាចហៅបានថាមនុស្សយន្តធ្វើការងារជំនួសមនុស្ស បានជ្រៀតចូលក្នុងការរស់នៅក៏ដូចជាវិស័យសេដ្ឋកិច្ចផងដែរនាពេលសតវត្សទី ២១នេះ។ តាមពិតទៅស្វ័យប្រវត្តិកម្មកំពុងតែបង្កើននូវភាពភ័យព្រួយដល់វិស័យសេដ្ឋកិច្ចផងដែរ។ នេះបើយោងតាមលោក Guardian បានឲ្យដឹងថាការងារក្នុងប្រទេសអាមេរិក ៣៨% អាចនឹងត្រូវបាត់បង់ដោយសារវត្តមានរបស់ស្វ័ប្រវត្តិក្នុងរយ:ពេល ១៥ ឆ្នាំខាងមុន។ អ្នកសារព័ត៌មាន លោក Janesville Gazette បានរាយការណ៍ថាការស្ទង់មតិដែលធ្វើឡើងដោយលោក Pew  Poll ក្នុងឆ្នាំ ២០១៧ បានបង្ហាញថាមនុស្សពេញវ័យ ៧២% បាននិយាយថាពួកគេមានការព្រួយបារម្ភអំពីអនាគត ដែលមនុស្សយន្ត និងកុំព្យូទ័រអាចធ្វើការងារជំនួសមនុស្សបាន។

ក្រុមហ៊ុន Smart Asset ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាផ្នែកហិរញ្ញវត្ថុ បានធ្វើការសិក្សាស្រាវជ្រាវអំពីរដ្ឋដែលកំពុងមានផលប៉ះពាល់ពីប្រព័ន្ធស្វ័យប្រវត្តិកម្ម។ វិធីសាស្ត្ររបស់ក្រុមហ៊ុន Smart Asset រួមមានការពិនិត្យមើលទិន្នន័យការងារនៅទូទាំងរដ្ឋចំនួន 50 រួមទាំងរដ្ឋវ៉ាស៊ីនតោនឌីស៊ី ហើយពួកគេធ្វើការបែងចែកការវិភាគជាពីរ។ ទីមួយពួកគេបានមើលទៅលើទិន្នន័យការកាន់កាប់របស់កម្មករនិយោជិតដែលធ្វើការក្នុងការិយាល័យចាប់ពីឆ្នាំ 2017 ។ ទីពីរពួកគេបានធ្វើការសិក្សាស្រាវជ្រាវនូវទិន្នន័យដែលធ្វើឡើងដោយសាកលវិទ្យាល័យ Oxford ដែលមានឈ្មោះថា “អនាគតនៃការងារ តើវាមានភាពងាយស្រួលយ៉ាងដូចម្តេច ប្រសិនបើប្រើប្រាស់នូវកុំព្យូទ័រជំនួសមនុស្ស?” ហើយខាងក្រោមនេះជារដ្ឋទាំង ៥  ដែលកំពុងមានការរងគ្រោះពីមនុស្សយន្ត៖

១. South Dakota

យោងតាមសេចក្តីរាយការណ៍របស់ក្រុមហ៊ុន Smart Asset បានប៉ាន់ប្រមាណថាការងារជាង ៥៨% នៅដាកូតាខាងត្បូងមានហានិភ័យដោយមុខតំណែងជាអ្នកលក់រាយមួយចំនួនត្រូវបានជំនួសដោយម៉ាស៊ីនកុំព្យូទ័រ ហើយអត្រានៃអ្នកគ្មានការងារធ្វើក៏មានច្រើន។

២. Wyoming

ប្រមាណជា ៥៦,៤%នៃអ្នកធ្វើការនៅរដ្ឋ Wyoming កំពុងតែជួបហានិភ័យដោយសារតែការងារសជាប្រតិបត្តិករសម្ភារ:សំណង់ និង អ្នកបើកបររថយន្តកំពុងតែត្រូវបានជំនួសដោយមនុស្សយន្ត។

៣. Louisiana

នេះបើតាមរយ:ក្រុមហ៊ុន Smart Asset បានឲ្យដឹងថាក្នុងរដ្ឋ Louisiana មាន​បុគ្គលិកធ្វើការផ្នែកគិតលុយជាង ៧០,៥១០ នាក់នឹងត្រូវប្រឈមនឹងការបាត់បង់ការងារដល់ទៅ ៩៧%នាពេលអនាគត់ ពីព្រោះការងារនេះអាចនឹងត្រូវបានជំនួសដោយម៉ាស៊ីនកុំព្យូទ័រវិញ។

៤. Montana

រដ្ឋ Montana ក៏មិនខុសពីរដ្ឋផ្សេងៗដែរ ដោយបុគ្គលិកផ្នែកលក់រាយ និងបុគ្គលិកការិយាល័យប្រមាណ ៩០% អាចនឹងប្រឈមមុខហានិភ័យបាត់បង់ការងារ។

៥. Cotton

៥៥% នៃការងាររបស់ក្រុមហ៊ុន Alabama អាចនឹងត្រូវជំនួសដោយគ្រឿងយន្តស្វ័យប្រវត្តិ រួមមានរោងចក្រដំឡើងរថយន្ត ម៉ូតូ រថយន្ត Mercedes-Benz, Honda, និង ឡានម៉ាកToyota ដែលមាននៅក្នុងរដ្ឋ Cotton៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។