មុនដាច់ឆ្នាំ 2018 Uber Eats ចង់ដណ្តើមកាន់កាប់ទីផ្សារដឹកជញ្ជូនអាហារឲ្យបាន 70% នៅអាមេរិក

2674

អាមេរិក៖ ក្រុមហ៊ុន Uber កំពុងបន្តពង្រីកសេវាកម្មដឹកជញ្ជូនម្ហូបអាហាររបស់ខ្លួនដែលមានឈ្មោះថា Uber Eats ។ នៅចុងឆ្នាំនេះ Uber មានគំរោងនឹងគ្រប់គ្រងទីផ្សារឲ្យបានលើស 70 ភាគរយនៃប្រជាជនសរុបនៅសហរដ្ឋអាមេរិក។ សព្វថ្ងៃនេះ Uber កាន់កាប់ទីផ្សារបានជាង 50 ភាគរយនៃប្រជាជនអាមេរិកសរុប។ ផ្ទុយទៅវិញ ក្រុមហ៊ុនគូប្រជែងរបស់ Uber Eats គឺ Postmates បាននិយាយអះអាងថាខ្លួនកាន់កាប់បាន 60% នៃទីផ្សារអាមេរិក។

Uber បានហៅវាថាជាជោគជ័យមួយផ្នែក ព្រោះថាមានអ្នកប្រើសេវា Uber Eats របស់ខ្លួនបានកើនឡើងដល់ទៅ 40 ភាគរយឯណោះ។

ដើម្បីបន្តជំរុញកំណើនលូតលាស់ ក្រុមហ៊ុន Uber ក៏បានបើកឲ្យដំណើរកម្មវិធីដើម្បីឲ្យម្ចាស់ហាងអាហារអាចចុះឈ្មោះជាដៃគូរបស់ Uber Eats ដោយខ្លួនឯង។ គំនិតនេះ គឺដើម្បីជម្រុញឲ្យកាន់តែមានភាពងាយស្រួល និងលឿនជាងមុនដល់អ្នកដែលចង់ក្លាយជាដៃគូរបស់ Uber Eats ។

កាលពីចុងសប្តាហ៍មុនទីភ្នាក់ងារព័ត៌មាន WSJ បានរាយការណ៍ថា Uber មានគម្រោងប្រើយន្តហោះគ្មានមនុស្សបើកដើម្បីផ្តល់អាហារនៅត្រឹមឆ្នាំ 2021៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។