Goldman Sachs និយាយថា លុយចិននឹងកាន់តែចុះថោកនៅ 6 ខែខាងមុខ

2733

ចិន(CNBC)៖ អ្នកវិភាគរបស់ក្រុមហ៊ុន Goldman Sachs បាននិយាយកាលពីថ្ងៃពុធថា ប្រាក់យ័នរបស់ចិន ត្រូវបានរំពឹងថានឹងធ្លាក់ចុះបន្ថែមទៀតក្នុងរយៈពេល 6 ខែខាងមុខ។

លោក Timothy Moe សហប្រធានផ្នែកស្រាវជ្រាវម៉ាក្រូអាស៊ីបានឱ្យដឹងថា ធនាគារបានរំពឹងថារូបិយប័ណ្ណចិនអាចប្តូរ 1 ដុល្លា​អាមេរិច បាន ​7 យ័នចិន ហើយអាចឈានដល់ 7.1 នៅក្នុងរយៈពេល 6 ខែបន្ទាប់។  រូបិយប័ណ្ណកំពុងជួញដូរនៅពេលនេះមានតម្លៃប្រហែល 6.94 យ័នបានធ្លាក់ចុះ 6 ភាគរយធៀបនឹងប្រាក់បំណុលកាលពីឆ្នាំទៅ។

វាប្រហែលជាមិនអាចកើតឡើងមុនចុងឆ្នាំនេះទេ ពីព្រោះ 1ដុល្លារ ដូរបាន 7 យន់ហាក់ដូចជាខ្សែរបន្ទាត់ថេរមួយដែលសហរដ្ឋអាមេរិកកំពុងសម្លឹងមើលតួលេខនេះផងដែរ។ ចិនដូចជាចង់ជៀសវាងការបើកចំហចំពោះការចោទប្រកាន់ថាខ្លួនព្យាយាមបញ្ចុះតម្លៃលុយ ជាពិសេសនៅមុខលោកប្រធានាធិបតី Donald Trump និងកិច្ចប្រជុំរបស់លោក Xi Jin Ping នៅជំនួបកំពូល G-20 នៅខែក្រោយ។

លោក Trump ជារឿយៗចោទប្រកាន់ប្រទេសចិនថាបានព្យាយាមរក្សាតម្លៃរូបិយប័ណ្ណរបស់ខ្លួនឱ្យទន់ខ្សោយ ជាល្បិចសំរាប់ការនាំចេញរបស់ខ្លួននឹងមានតម្លៃថោក និងធ្វើឲ្យមានការប្រកួតប្រជែងមិនស្មើរភាព។

ប្រទេសចិនត្រូវបានគេរិះគន់ដោយសារតែព្យាយាមទម្លាក់តម្លៃរូបិយប័ណ្ណរបស់ខ្លួន ប៉ុន្តែអ្ន​កវិភាគយុទ្ធសាស្រ្ត បាននិយាយថាប្រទេសចិនពិតជាបានធ្វើការដើម្បីទល់តម្លៃរូបិយប័ណ្ណ ចាប់តាំងពីវាឈានដល់កម្រិតនៃកម្រិត 7 ពិតមែន។

ថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំងបានព្យាយាមទប់ស្កាត់លំហូរមូលធនចេញទៅក្រៅ ដែលជាធម្មតាវាបានពន្លឿននៅពេលដែលធនាគារកណ្តាលរបស់ចិន កំណត់អត្រាប្ដូរប្រាក់ប្រចាំថ្ងៃសម្រាប់ប្រាក់យ័ន ផ្អែកលើតម្លៃថ្មីៗ និងអនុញ្ញាតឱ្យជួញដូរធៀបនឹងប្រាក់ដុល្លារ ដែលអាចមានកម្រិតខ្ពស់ជាង 2 ភាគរយ ឬក្រោមកម្រិតនោះប៉ុណ្ណោះ។

ដោយសារតម្លៃនេះដូចជាអាចផ្តល់ផលចំនេញសំរាប់អ្នកចង់ប្តូរលុយយ័នក្នុងកំឡុងពេលនេះ និងមួយវិញទៀតសំរាប់អ្នកមានការរកស៊ី និងប្រតិបត្តិការផ្សេងៗជាមួយលុយចិន ក៏អាចប្តូរទុកដើម្បីជាការចំណេញផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទម្នាក់នៅលើគេហទំព័រ APAMAT ហើយអត្ថបទរបស់ខ្ញុំភាគច្រើនជាអត្ថបទព័ត៌មានពាណិជ្ជកម្ម។ បច្ចុប្បន្ន ខ្ញុំគឺជានិស្សិតឆ្នាំទីបួន ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាសមាជិកក្រុម startup ម្នាក់នៅ Apamat Team ផងដែរ។