អ្នកអាចនឹងភ្ញាក់ផ្អើលបើដឹងថាក្រុមហ៊ុន Mercedes-Benz រកប្រាក់ចំណេញមួយថ្ងៃបានប៉ុន្មាន

3001

ក្រុមហ៊ុនរថយន្ត Mercedes-Benz គឺជាក្រុមហ៊ុនផលិតរថយន្តប្រណិតមួយដែលបង្កើតឡើងក្នុងឆ្នាំ 1926 ហើយក្រុមហ៊ុននេះជាមធ្យមរកប្រាក់ចំណេញបានចំនួន $339 ក្នុងមួយវិនាទី។

ចំណេញជាមធ្យមស្មើនឹង $20,310 រាល់មួយនាទី មួយម៉ោងស្មើនឹង $1,218,656 និងមួយថ្ងៃ 24ម៉ោងស្មើ $29,247,743។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនធានារ៉ាប់រង Staveley Head មានមូលដ្ឋាននៅអង់គ្លេស។

Mercedes-Benz រកប្រាក់ចំណេញបាន $1,017 ក្នុងរយៈពេលតែ 3វិនាទី ស្មើរនឹងពលរដ្ឋអាមេរិកធ្វើការមួយសប្តាហ៍បាន $876 គិតជាមធ្យម។ ក្នុងរយៈពេលតែ 48ម៉ោង Mercedes-Benz រកចំណេញបាន $58,495,488 ហើយចំនួននេះគឺច្រើនជាងទ្រព្យសម្បត្តិសរុបរបស់លោក Barack Obama ដែលមានតែ 40លានដុល្លារទៅទៀត។

នៅពេលដែលយើងមើលពីទីផ្សាររថយន្តប្រណិតនៅទូទាំងពិភពលោក ហើយប្រៀបធៀបរវាង Mercedes-Benz និងក្រុមហ៊ុនគូប្រជែងដទៃទៀត ឃើញថា Mercedes-Benz ឈានមុខគេក្នុងទីផ្សាររថយន្តប្រណិត។

បើគិតជាប្រាក់ចំណូលដែលមិនទាន់ដកការចំណាយផ្សេងៗចេញ Mercedes-Benz រកចំណូលបានជាមធ្យម $12,535,200 ក្នុងមួយម៉ោង ហើយគិតជាថ្ងៃរកចំណូលបាន $300,844,800 ក្នុងមួយថ្ងៃ។ ក្រុមហ៊ុននេះលក់ឡានបាន 5គ្រឿងក្នុងមួយនាទី ហើយលក់បាន 7,200 គ្រឿងក្នុងមួយថ្ងៃ៕

ប្រភព៖ CNBC 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។