៣ ក្រុមហ៊ុនដែលស្ទើរនឹងដួលតែបែរជាអាចរស់ឡើងវិញ

2346

វិលត្រឡប់ទៅរកអតីតកាលដែលលាយឡំជាមួយភាពបរាជ័យ និងភាពជោគជ័យ ហើយមានក្រុមហ៊ុនជាច្រើនដែលទទួលបានភាពជោគជ័យមកទល់នឹងពេលបច្ចុបន្បន្ន គឺបានឆ្លងកាត់នូវរឿងរ៉ាវបរាជ័យដែលស្ទើរតែនឹងបិទក្រុមហ៊ុនចោល តែចុងក្រោយក្រុមហ៊ុនទាំងនោះបែរជាធ្វើឲ្យពិភពលោកប្រើក្រសែភ្នែកផ្សេងចំពោះការតស៊ូរហូតបានទទួលជោគជ័យមកទល់នឹងសព្វថ្ងៃនេះ។ ទោះជាយ៉ាងណាក៏ដោយ ទន្ទឹមនឹងការជោគជ័យរបស់ក្រុមហ៊ុនមួយតែងតែមានថ្នាក់ដឹកនាំ ឬស្ថាបនិក ដែលមានការខិតខំប្រឹងប្រែងជួយជំរុញឲ្យដំណើរនៃការប្រព្រឹត្តទៅកាន់តែមានភាពល្អ បើទោះបីជាដឹងថាក្រុមហ៊ុនខ្លួនធ្លាក់ដល់កំរិតមួយដែលសឹងមិនអាចស្រោចស្រង់បានក៏ដោយ។ ខាងក្រោមនេះជារឿងរ៉ាវខ្លះៗដែលក្រុមហ៊ុនល្បីល្បាញទាំង ៣ ធ្លាប់បានឆ្លងកាត់ចាប់តាំងពីចំណុចសូន្យរហូតដល់ក្លាយទៅជាក្រុមហ៊ុនដ៏ល្បីល្បាញ និងមានជាងគេលើពិភពលោក៖

១.          ក្រុមហ៊ុន Apple (ស្ថាបនិកលោក Steve Jobs)

ក្នុងឆ្នាំ ១៩៩៦ មានរឿងរ៉ាវដ៏ជូរចត់មួយដែលធ្វើឲ្យក្រុមហ៊ុន Apple ស្ទើរតែបិទទ្វារក្រុមហ៊ុនមុនទទួលបានជោគជ័យដូចសព្វថ្ងៃ។ ក្រោយពេលលោក Steve Jobs ត្រូវបានគេដេញចេញពីក្រុមហ៊ុនមិនបានយូរប៉ុន្មានផង ម្ចាស់ភាគហ៊ុនទាំងអស់បានហៅលោក Steve Jobs ឲ្យចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនវិញដោយឲ្យលោកធ្វើជានាយកប្រតិបត្តិក្រុមហ៊ុនដូចដើម នាពេលនោះដែលក្រុមហ៊ុន Apple ប្រៀបដូចជាទូកដែលជាប់នៅកណ្តាលមហាសមុទ្រអញ្ចឹង ដោយសឹងគ្មានផ្លូវណាអាចត្រឡប់ឡើងគោកវិញបាននោះទេ តែក្រោមការដឹកនាំរបស់លោក Jobs ក៏បានប្រែក្លាយក្រុមហ៊ុន Apple ដែលមនុស្សគ្រប់គ្នាយល់ថាមិនអាចឈរជើងទៅមុខបានទៀត ទៅជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងលោក និងមានប្រជាប្រិយភាពជាងក្រុមហ៊ុនដ៏ទៃទៀតទៅវិញ។ លោក Steve Jobs បានស្វែងយល់នូវមូលបញ្ហាដែលធ្វើឲ្យដំណើរការរបស់ក្រុមហ៊ុនមិនអាចទៅមុខរួច គឺដោយសារតែបុគ្គលិកដែលធ្វើការនៅក្នុងក្រុមហ៊ុន ហាក់បីដូចជាមិនមានគំនិតចង់ធ្វើនូវអ្វីដែលប្លែក និងល្អនោះឡើយ ពួកគេគ្រាន់តែធ្វើតាមតែអ្វីដែលថ្នាក់លើបានដាក់ឲ្យតែប៉ុណ្ណោះ។ នៅពេលដែលលោក Jobs កាន់កាប់សិទ្ធជានាយកប្រតិបត្តិ លោកក៏បានធ្វើការកាត់បន្ថយនូវចំនួនគម្រោងប្រមាណ ៣៥០ ឲ្យមកសល់ត្រឹមតែ ១០ តែប៉ុណ្ណោះ ដោយលោកធ្វើការជ្រើសរើយយកតែគម្រោងណាដែលមានគំនិតបង្កើតថ្មីខ្ពស់សម្រាប់យកមកធ្វើ។ ការផ្លាស់ប្តូរនេះបានធ្វើឲ្យកេរិ៍ឈ្មោះរបស់លោកល្បីល្បាញយ៉ាងឆាប់រហ័សក្នុងជួរក្រុមប្រឹក្សារភិបាលរបស់ក្រុមហ៊ុន ហើយលោកក៏បានក្លាយជានាយកប្រតិបត្តិពេញសិទ្ធក្នុងឆ្នាំ ១៩៩៧។ ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់លោក ក្រុមហ៊ុន Apple ក៏បានផលិតចេញនូវផលិតផលថ្មីដែលភ្ជាប់ជាមួយការច្នៃប្រឌិតថ្មីមិនធ្លាប់មាននោះគឺ iPod  iMac  iTunes និង iPhone។ ក្រោយពេលចេញនូវផលិតផលនោះមិនបានយូរប៉ុន្មានផង ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនដល់ទៅ ៩០០០% ដែលវាលើសពីអ្វីដែលគ្រប់គ្នាបានរំពឹងទុក។ សព្វថ្ងៃនេះក្រុមហ៊ុន Apple គឺជាក្រុមហ៊ុនដែលមានតម្លៃរាប់ពាន់ពាន់លានដុល្លារ តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺលោក Jobs បែរជាទទួលមរណភាពដោយសារតែជំងឺមហារីកក្នុងឆ្នាំ ២០១១ ទាំងមិនទាន់បានឃើញនូវសមិទ្ធផលដែលខ្លួនខិតខំធ្វើ តាំងពីក្រុមហ៊ុនជិតបិទទ្វាររហូតក្លាយទៅជាក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេលើលោក។

២.      ក្រុមហ៊ុន Hewlett Packard (ស្ថាបនិកលោក Mark Hurd)

នៅពេលលោក Mark Hurt បានផ្ទេរសិទ្ធជានាយកប្រតិបត្តិក្រុមហ៊ុនឲ្យលោកស្រី Carly Foria ធ្វើបន្តក្នុងឆ្នាំ ១៩៩៩  លោកមានអារម្មណ៍ថាប្រតិបត្តិការនៃក្រុមហ៊ុនហាក់បីដូចជាមិនមានភាពល្អប្រសើរអ្វីសោះឡើយ។ នៅពេលនោះដែរ ក្រុមហ៊ុន HP គឺមានបុគ្គលិកច្រើនជាងក្រុមហ៊ុនផ្សេងៗ ប៉ុន្តែពួកគេទាំងនោះហាក់បីដូចជាមិនដឹងថាធ្វើអ្វីខ្លះនោះទេ។ លើសពីនេះទៅទៀតក្នុងឆ្នាំ ២០០២ ក្រុមហ៊ុន HP បានធ្វើការទិញយកនូវក្រុមហ៊ុន Compaq ក្នុងគោលបំណងកសាងនូវកេរិ៍ឈ្មោះរបស់ខ្លួនក្នុងវិស័យបច្ចេកវិទ្យាឡើងវិញ។ រឿងដំបូងដែលលោក Hurd បានធ្វើនោះគឺ ចង់រក្សារនូវស្ថេរភាពរបស់ក្រុមហ៊ុន HP ដោយលោកធ្វើការវិមជ្ឈការបុគ្គលិក បង្កើនការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនប្រសិទ្ធភាពការងារ និង បង្កើននូវទំនុកចិត្ត ការគាំទ្រដល់អតិថិជន។ ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរចាប់ពីឆ្នាំ ២០០៦ ដល់ ២០០៩ ប្រាក់ចំណេញរបស់ក្រុមហ៊ុន HP’s បានកើនឡើងដល់ទៅ ៨០ពាន់លានដុល្លារ ជាមួយនឹងតម្លៃហ៊ុនកើនឡើងគុណមួយជាពីរលើសពីអ្វីដែលពួកគេបានគ្រោងទុក។ បើទោះបីជាលោក Hurd បានកសាងនូវក្រុមហ៊ុន HP ឲ្យមានភាពល្បីល្បាញយ៉ាងណាក៏ដោយក៏លោកត្រូវបានគេបង្ខំឲ្យលាលែងពីតំណែងជានាយកប្រតិបត្តិក្នុងឆ្នាំ ២០១០ ក្រោយពេលដែលលោកត្រូវបានគេចោទប្រកាន់អំពីរឿងអាស្រូវផ្លូវភេទ។

៣.         ក្រុមហ៊ុន McDonald’s (ស្ថាបនិកលោក James. R Cantalupo)

ក្រោយពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន McDonald’s លោក James Cantalupo បានចូលនិវត្តន៍ក្នុងឆ្នាំ ២០០១ ភាពវឹកវរក៏ចាប់ផ្តើមកើតមានឡើង។ ក្រោយពេលលោក Cantalupo ចូលនិវត្តន៍មិនយូរប៉ុន្មានផង តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន McDonald’s ក៏ចាប់ផ្តើមធ្លាក់ចុះស្របពេលដែលមានអតិថិជនជាច្រើនត្អូញត្អែរថាបញ្ជីមុខម្ហូបរបស់ក្រុមហ៊ុន McDonald’s គឺសុទ្ធសឹងតែជាមុខម្ហូបដែលមិនល្អសម្រាប់សុខភាព។ នៅពេលដែលលោកវិលមកកាន់តំណែងជានាយកប្រតិបត្តិវិញក្នុងឆ្នាំ ២០០២ លោកក៏បានធ្វើការកែប្រែនូវបញ្ជីមុខម្ហូបរបស់ក្រុមហ៊ុន ដោយលោកធ្វើការកាត់បន្ថយជាតិស្ករឲ្យទាបតាមតែអាចធ្វើទៅបាននៅគ្រប់សាខាទូរទាំងពិភពលោក។ ជាមួយនឹងការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់អតិថិជន ជាពិសេសផ្នែកសុខភាពបានធ្វើឲ្យកំណែទម្រង់របស់លោកបានទទួលជោគជ័យជាខ្លាំង។ ក្នុងរយៈពេលតែមួយឆ្នាំ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានកើនឡើងយ៉ាងលឿន ហើយនៅឆ្នាំ ២០០៣  ក្រុមហ៊ុន McDonald’s បានទទួលបានប្រាក់ចំណេញយ៉ាងច្រើនដល់ទៅ ៣២៧,៤ លានដុល្លារ នេះបើធៀបទៅនឹងឆ្នាំមុន គឺចំនួននៃប្រាក់ចំណេញបានកើនដល់ទៅ ១០០ លានដុល្លារឯនោះ។ ជាអកុសលនាឆ្នាំ ២០០៤ លោក Cantalupo ក៏បានស្លាប់ដោយជំងឺគាំងបេះដូង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។