ការទិញយកក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេក្នុងប្រវត្តិសាស្ត្រជំនួញ

១. ក្រុមហ៊ុនទូរគមនាគមន៍របស់អង់គ្លេស Vodafone បានទិញយកក្រុមហ៊ុនទូរគមនាគមន៍របស់អាឡឺម៉ង់ Mannesmann នៅឆ្នាំ ២០០០ ក្នុងតម្លៃ ២០២ពាន់លានដុល្លារអាមេរិក។

២. ក្រុមហ៊ុន ISP AOL ទិញយកក្រុមហ៊ុនផ្សព្វផ្សាយ Time Warner នៅឆ្នាំ ២០០០ ក្នុងតម្លៃ ១៦៥ពាន់លានដុល្លារអាមេរិក។

៣. ក្រុមហ៊ុនផលិតឱសថ Pfizer ទិញយកក្រុមហ៊ុន ក្រុមហ៊ុនផលិតឱសថ Warner Lambert នៅឆ្នាំ ១៩៩៩ ក្នុងតម្លៃ ១១១.៨ពាន់លានដុល្លារអាមេរិក។

៤. ក្រុមហ៊ុនទូរគមនាគមន៍ Verizon Communications បានទិញយកកម្មវិធីបញ្ជូនសារជាសំលេងពីក្រុមហ៊ុន Vodafone និង Bell Atlantic នៅឆ្នាំ ២០១៣ ក្នុងតម្លៃ ១៣០ពាន់លានដុល្លារអាមេរិក។

៥. ក្រុមហ៊ុន Dow Chemical ទិញយកក្រុមហ៊ុនគីមីសាស្ត្រ DuPont នៅឆ្នាំ ២០១៥ ក្នុងតម្លៃ ១៣០ពាន់លានដុល្លារអាមេរិក។

ការទិញយកក្រុមហ៊ុនបច្ចេកវិទ្យាថ្លៃជាងគេទាំង ៥ ក្នុងប្រវត្តិសាស្ត្រ

១. ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell បានទិញយកក្រុមហ៊ុនផ្ទុកទិន្ន័យ EMC ក្នុងតម្លៃ ៦៧ពាន់លានដុល្លារ។

២. ក្រុមហ៊ុន Avago Technologies បានទិញយកក្រុមហ៊ុន Broadcom ក្នុងតម្លៃ ៣៧ពាន់លានដុល្លារ។

៣. ក្រុមហ៊ុន IBM កាលពីម្សិលមិញបានទិញក្រុមហ៊ុនផលិត Software មួយគឺក្រុមហ៊ុន Red Hat ក្នុងតម្លៃ ៣៤ពាន់លានដុល្លារ។

៤. ក្រុមហ៊ុនជប៉ុន Softbank បានទិញសម្ព័ន្ធក្រុមហ៊ុន ARM Holdings ក្នុងតម្លៃ ៣១ពាន់លានដុល្លារ។

៥. ក្រុមហ៊ុន Microsoft បានទិញយកក្រុមហ៊ុនបណ្តាញសង្គម Linkedin នៅឆ្នាំ ២០១៦ ក្នុងតម្លៃ ២៦.២ពាន់លានដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។