ប្រវត្តិនៃការកកើតក្រុមហ៊ុន Red Hat Linux ដែល IBM ទើបតែជះលុយ ៣៤ពាន់លានដុល្លារទិញយក

2637

ក្រុមហ៊ុន Red Hat Linux ជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចកុំព្យូទ័ររបស់សហរដ្ឋអាមេរិកដែលគ្រប់គ្នាតែងតែហៅថា Red Hat Inc. គឺមានទីស្នាក់ការនៅក្នុងទីក្រុង Raleigh នៃរដ្ឋ Carolina ខាងត្បូង ដែលមានទីតាំងនៅក្បែរនឹងបរិវេណសកលវិទ្យាល័យ NC State។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅពាក់កណ្តាលទសវត្សឆ្នាំ ១៩៩០ គឺនៅពេលដែលលោក Marc Ewing និង លោក Bob Young បានព្រមព្រៀងចាប់ដៃសហការគ្នា។ នៅក្នុងឆ្នាំ ១៩៩៣ លោក Bob Young បានប្រែក្លាយអាជីវកម្ម sewing closet ដែលបង្កើតឡើងដោយប្រពន្ធរបស់លោកឲ្យទៅជាក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា ACC Corporation។ ឈ្មោះ ACC គឺតំណាងឲ្យអាជីវកម្មកាតាឡុកដែលជាទម្រង់កាត់មកពីឈ្មោះក្រុមហ៊ុនរបស់ប្រពន្ធលោក គឺក្រុមហ៊ុន Antiques and Collectables of Connecticut។ ក្នុងចំណោមអាជីវកម្មដែលក្រុមហ៊ុន កាតាឡុក ACC បានផលិតលក់រួមមាន Linux CDs និង កម្មវិធី Software។  នៅពេលជាមួយគ្នានេះលោក Marc Ewing បានបង្កើតកម្មវិធីមួយដែលមានឈ្មោះថា Linux Distribution ដែលក្រោយមកបានដាក់ឈ្មោះថា Red Hat Linux។ លើសពីនេះទៅទៀតក្នុងឆ្នាំ ១៩៩៥ ក្រុមហ៊ុន ACC បានទិញយក ក្រុមហ៊ុន Red Hat ប៉ុន្តែដោយសារតែកេរិ៍ឈ្មោះរបស់ក្រុមហ៊ុន Red Hat ហាក់មានប្រជាប្រិយភាពជាងក្រុមហ៊ុន ACC ក្រុមហ៊ុន ACC ក៏បន្តប្រើឈ្មោះ Red Hat ។

ក្រុមហ៊ុន Red Hat បានឈានជើងចូលក្នុងទីផ្សារដំបូងក្នុងឆ្នាំ ១៩៩៩ ហើយបានធ្វើឲ្យម្ចាស់ភាគហ៊ុនទាំងពីរប្រែក្លាយទៅជាអ្នកមានយ៉ាងឆាប់រហ័ស។  ក្នុងតំណើរការនៃការលក់កម្មវិធីអេឡិចត្រូនិចទៅឲ្យអតិថិជន ក្រុមហ៊ុន Red Hat Linux បានបញ្ចូលកម្មវិធីទៅក្នុង ថាស floppy disks និង CDs។ ហើយនៅពេលដែលអ្នកប្រើប្រាស់ជួបប្រទះនូវបញ្ហា ដូចជាមិនអាចបើកនូវកម្មវិធីទាំងនោះបាន ពួកគេអាចទាក់ទងទៅក្រុមហ៊ុន Red Hat ទាមរយ:អុីម៉ែល។ ប៉ុន្មានឆ្នាំក្រោយមក ក្រុមហ៊ុន Red Hat ក៏បានធ្វើការកែទម្រង់នូវសេវាកម្មរបស់ខ្លួនដោយអតិថិជនអាចធ្វើការទាក់ទងតាមរយ:ទូរស័ព្ទទៅក្រុមហ៊ុនដោយផ្ទាល់នៅពេលដែលមានបញ្ហា។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃសៅរ៍ ទី 28 ខែតុលា​ ឆ្នាំ ២០១៨ ក្រុមហ៊ុន IBM បានធ្វើការចរចារដើម្បីទិញយក ក្រុមហ៊ុន Red Hat ក្នុងទំហំទឹកប្រាក់ ៣៤ពាន់លានដុល្លារអាមេរិក។ ដោយក្រុមហ៊ុន IBM ហ៊ានចំណាយប្រាក់ដល់ទៅ ១៩០$ ក្នុងមួយហ៊ុន ដើម្បីទិញយកនូវភាគហ៊ុនក្រុមហ៊ុន Software Red Hat ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យ Software នៅទូទាំងពិភពលោក៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។