ប្រជាជនចិនជាច្រើនគាំទ្រប្រធានាធិបតី ដូណាល់ ត្រាំ

2406

វាគឺជារឿងគួរអោយភ្ញាក់ផ្អើលមួយ ព្រោះបើតាមការស្ទង់មតិប្រជាជនចិនក្នុងទីក្រុងប៉េកាំង ពួកគេគាំទ្រ លោកដូណាល់ត្រាំ ហើយសូម្បីតែប្រជាជនដែលរស់នៅខេត្តឆ្ងាយៗក៏យល់ឃើញដូចគ្នាដែរ។ កាលពីពេលថ្មីៗនេះ លោកដូណាល់ត្រាំ បាននិយាយទៅកាន់ Fox News ថាអាមេរិចនឹងមានកិច្ចព្រមព្រៀងជំនួញថ្មីជាមួយនឹងចិន ហើយប្រជាជនចិនជាច្រើនគាំទ្រនិងសង្ឃឹមថាកិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។ 

ជនជាតិចិនចូលចិត្តគាត់ដោយសារតែគំនិតជាតិនិយមរបស់ប្រធានាធិបតីអាមេរិចរូបនេះ និងការចូលចិត្តនិយាយត្រង់ៗមិនចេះខ្លាចក្រែងចិត្តគេពេលនិយាយទៅកាន់សារពត៌មាន។ លោកដូណាល់ត្រាំ គឺជាជនបរទេសដែលមានភាពល្បីល្បាញលំដាប់លេខមួយនៅលើវេបសាយ Weibo របស់ចិន។ កាលពីថ្ងៃអង្គារប្រធានបទទាក់ទងនឹងប្រធានាធិបតីរូបនេះជាប់ចំណាត់ថ្នាក់លេខ១៥ដែលគេចាប់អារម្មណ៍ជាងគេ ហើយថ្ងៃនោះក៏ជាថ្ងៃដែលអ្នកនិពន្ធប្រលោមលោកដ៏ល្បីរបស់ចិនម្នាក់បានស្លាប់។ នេះបង្ហាញពីការចាប់អារម្មណ៍ និងចូលចិត្ត លោកដូណាល់ត្រាំ ជាខ្លាំងពីសំណាក់ប្រជាជនចិន។ 

កាលពីថ្ងៃច័ន្ទនេះ លោកដូណាល់ត្រាំ បាននិយាយទៅកាន់ Fox News ថា “ខ្ញុំនឹងសម្រេចអោយបានកិច្ចព្រមព្រៀងដ៏ល្អនេះជាមួយនឹងប្រទេសចិន” បន្ទាប់មកគាត់ក៏វាយប្រហារថាចិនធ្វើអោយប៉ះពាល់ដល់រោងចក្រក៏ដូចជាការងារនៅអាមេរិចជាច្រើន។ គាត់បន្ដទៀតថាគម្រោងរបស់គាត់ចង់បញ្ចប់កិច្ចព្រមព្រៀងនោះអោយបានមុនដាច់ឆ្នាំ ប៉ុន្ដែមើលទៅប្រទេសចិនប្រហែលជាមិនទាន់ត្រៀមខ្លួននៅឡើយទេ។ ច្បាប់ពន្ធនាំចូលថ្មីរបស់លោកដូណាល់ត្រាំនឹងអនុវត្តលើការនាំចូលទំនិញរបស់ចិនចំនួន៥០០ពាន់លានដុល្លា។ 

ប្រទេសចិនយល់ថាការដាក់កំហិតលើពន្ធនាំចូលរបស់អាមេរិចគឺជាសញ្ញានៃការចង់បង្កើតអោយមានសង្គ្រាមពាណិជ្ជកម្ម ហើយការសម្រេចចិត្តបែបនេះរបស់អាមេរិចគឺធ្វើឡើងតាមរបៀបឯកតោភាគីដោយគ្មានការពិភាក្សាជាមួយខាងចិនឡើយ។ ប្រទេសចិនចង់ដោះស្រាយនេះដោយមានជំនួយពីខាងអង្គការពាណិជ្ជកម្មពិភពលោក(WTO) តែលោកដូណាល់ត្រាំយល់ថាអង្គការនេះលំអៀងទៅខាងចិនច្រើនជាង។ មន្ត្រីជាច្រើនក្នុងប្រទេសចិនជាច្រើនយល់ថា លោកដូណាល់ត្រាំ កំពុងតែដាក់ទណ្ឌកម្មមកលើប្រទេសចិន ប៉ុន្ដែមន្ត្រីខាងក្រសួងកិច្ចការបរទេសបែរជាមានគំនិតដូច លោកដូណាល់ត្រាំ ដែរហើយរំពឹងថាកិច្ចព្រមព្រៀងនេះនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។