រដ្ឋមន្ត្រីក្រសួងទេសចរណ៍ជំរុញឱ្យមន្ត្រីជំនាញរួមគ្នាជាមួយប្រតិបត្តិករទេសចរណ៍បង្កើត ឱ្យមាន​ផលិតផល​ទេសចរណ៍​ថ្មីៗបន្ថែមទៀត

2405

សៀមរាប(AKP)៖ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ -រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានជំរុញញ​ឱ្យមន្ត្រីជំនាញរួមគ្នាជាមួយប្រតិបត្តិករទេសចរណ៍ បង្កើតឱ្យមានផលិតផល​ទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសទេសចរណ៍សហគមន៍។

ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍ជាមួយរដ្ឋ និងឯកជនក្នុងវិស័យទេសចរណ៍ ក្នុងរយៈ ពេល៩ខែឆ្នាំ២០១៨ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា លំហូរចូលនៃភ្ញៀវទេសចរំ៍ មក កម្ពុជា ជាពិសេសនៅខេត្តសៀមរាប គឺមានការកើន​ឡើងជាបន្តបន្ទាប់ ដែលបានរួមចំណែកយ៉ាងច្រើនដល់កំណើនសេដ្ឋកិច្ចកម្ពុជា បង្កើនការងារ និងបង្កើននូវប្រភពនៃប្រាក់ចំណូលដល់ប្រជាពលរដ្ឋកម្ពុជា។ឯកឧត្តមបានបន្តថា ដើម្បីឱ្យអ្នកទេសចរមកកម្សាន្តនៅកម្ពុជាកាន់ តែច្រើន​បន្ថែម​ទៀត ជាពិសេសការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ។ ឯកឧត្តមរដ្ឋ មន្ត្រីបានបន្ដទៀតថា បច្ចុប្បន្ននេះ​ដើម្បីឱ្យអ្នកទេសចរបានស្គាល់ពីរមណីយដ្ឋាន​ទេសចរណ៍ ធម្មជាតិនៅតាមសហគមន៍ជាច្រើនដែលមាននៅខេត្តសៀមរាប រាជដ្ឋាភិបាលកម្ពុជាបាន បង្កើតឱ្យមានកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ដែល​ជាកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅជនបទ គាំទ្រ ថវិកាដោយរដ្ឋាភិបាលអាល្លឺម៉ង និងស្វ៊ីស។ កន្លងមក កម្មវិធីនេះបានដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍ “សៀមរាប​ក្រៅពីប្រាសាទ” ដែលផែនទីនោះបានបង្ហាញអំពីរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ​ទាំងអស់ដែលមាននៅក្នុងខេត្តសៀមរាបឱ្យអ្នកទេសចរបានដឹង ទន្ទឹមនេះ កាល​ពីថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨កន្លងទៅ កម្មវិធីនេះក៏បានដំណើរកម្សាន្តសាកល្បងសេវា កម្មទេសចរណ៍ “សៀមរាបក្រៅពីប្រាសាទ” ដោយបាននាំអ្នកទេសចរជាតិ និង​អន្តរជាតិ ប្រមាណ៩០នាក់ទៅកាន់រមណីយដ្ឋានទេសចរណ៍​ធម្មជាតិជាច្រើន​ដែលមានភាពទាក់ទាញនៅក្នុងខេត្តសៀមរាប។

ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបបានលើកឡើងថា បច្ចុប្បន្ននេះ អាជ្ញាធកំពុងតែគិតគូរអំពើបញ្ហាផ្លូវនេះទាំងនៅក្នុងក្រុងសៀមរាប និងផ្លូវទៅកាន់​តាមរម ណីយ ដ្ឋានទេសចរណ៍នានានៅក្នុងខេត្ត។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ន​នេះអាជ្ញាធរកំពុង តែធ្វើការជួសជុលផ្លូវមួយចំនួននៅក្នុងខេត្តជាបណើ្ដរៗហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ការ ស្ថាបនាផ្លូវនេះ មិនអាចធ្វើឱ្យរួចរាល់ទាំងអស់បានទេ គឺអាជ្ញាធរ នឹងធ្វើជាបន្តបន្ទាប់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។