ចក្រភពអង់គ្លេសនឹងចាប់ផ្ដើមយកពន្ធ២ភាគរយទៅលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ

2112

ចក្រភពអង់គ្លេសបានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការយកពន្ធលើប្រាក់ចំណូលចំនួន២ភាគរយពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google Facebook និង Amazon ជាដើម។ ការយកពន្ធបែបនេះធ្វើអោយចក្រភពអង់គ្លេសដែលមានសេដ្ឋកិច្ចដ៏ធំមួយដែលយកពន្ធទៅលើប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិច ហើយការយកពន្ធទៅលើជំនួញអេឡិចត្រូនិចទាំងនេះនឹងផ្ដល់ភាពស្មុគស្មាញក៏ដូចជាការចំណាយជាច្រើនដើម្បីអនុវត្តវាបាន។ 

មិនមែនមានតែចក្រភពអង់គ្លេសទេដែលចង់អនុវត្តការយកពន្ធនេះ កាលពីឆ្នាំ២០១៣អង្គការ OECD ដែលមានការគាំទ្រពីរដ្ឋាភិបាលរបស់ជាច្រើនលើពិភពលោកក៏បានពិចារណាទៅលើគំនិតដែរ។ គម្រោងនេះមិនអាចចេញជារូបរាងបានដោយសារតែអង្គការ OECD មិនសូវមានឥទ្ធិពលទៅលើសមាជិកហើយប្រទេសដែលជាសមាជិកមួយចំនួនក៏មិនសូវចាប់អារម្មណ៍ទៅលើវាដែរ ក៏ធ្វើអោយគម្រោងនេះមិនអាចលេចចេញជារូបរាងបាន តែពេលនេះអង្គការ OECD កំពុងតែព្យាយាមធ្វើអោយការយកពន្ធនេះអាចសម្រេចបាននៅឆ្នាំ២០២០។ រហូតមកដល់ពេលនេះប្រទេសមួយចំនួនដូចជា ឥណ្ឌា អ៊ីតាលី អេស្ប៉ាញ សហភាពអឺរ៉ុប និង ចក្រភពអង់គ្លេស បានរៀបគម្រោងបង្កើតអោយបានការយកពន្ធទៅលើក្រុមហ៊ុនបច្ចេកវិទ្យាទាំងនោះ។ 

ការយកពន្ធនេះបង្កើតឡើងដំបូងដោយសហរដ្ឋអាមេរិច តែមិនមែនផ្ដោតតែលើក្រុមហ៊ុនបច្ចេកវិទ្យា តែពន្ធនោះយកទៅលើម្ចាស់ភាគហ៊ុនអាមេរិចណាដែលមានភាគហ៊ុនច្រើនជាង១០ភាគរយនៅក្នុងក្រុមហ៊ុនក្រៅប្រទេស។ នេះគឺគ្រាន់តែជាការចាប់ផ្ដើមនៃការយកពន្ធប្រភេទនេះនៅលើពិភពលោកប៉ុណ្ណោះ ខណៈដែលចក្រភពអង់គ្លេសកំពុងតែសកម្មជាងគេក្នុងការធ្វើយ៉ាងណាធ្វើអោយច្បាប់ពន្ធនេះមានប្រសិទ្ធភាព។ នេះគឺជានិន្នាការមួយដែលកំពុងតែរីករាលដាលនៅជុំវិញពិភពលោក ដោយពីមុនមកគឺមានតែប្រទេសដែលក្រុមហ៊ុនទាំងនោះមានទីស្នាក់ការធំទើបយកពន្ធពីក្រុមហ៊ុនទាំងនោះ តែឥឡូវពន្ធនេះអាចនឹងត្រូវគេយកនៅក្នុងប្រទេសដែលមានអ្នកប្រើប្រាស់ផងដែរ។ ចាប់តាំងពីមានការរកាំរកូសផ្នែកពាណិជ្ជកម្មរវាងប្រទេសធំៗមួយចំនួននៅលើពិភពលោកដែលធ្វើអោយមានការតម្លើងពន្ធនាំចូល ក្រុមហ៊ុនបច្ចេកវិទ្យាបានរួចផុតពីការយកពន្ធទាំងនេះព្រោះក្រុមហ៊ុនរបស់ខ្លួនមិនមានលក់ផលិតផលរូបីក្នុងប្រទេសដែលមានជម្លោះជាមួយអាមេរិចទេ។ ប្រសិនបើពន្ធប្រភេទនេះត្រូវបានគេអនុវត្តនៅជុំវិញពិភពលោក ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិចនឹងរងផលប៉ះពាល់ខ្លាំជាងគេជាពិសេសក្នុងប្រទេសចិនដែលមានអ្នកប្រើប្រាស់បច្ចេកវិទ្យារបស់អាមេរិចដ៏ច្រើនលើសលុប៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។