ក្រុមហ៊ុន Toyota Motor Corporation ដែលគ្រប់គ្នាតែងហៅថាក្រុមហ៊ុន Toyota គឺជាក្រុមហ៊ុនផលិតរថយន្តចម្រុះដែលមានការិយាល័យកណ្តាលនៅទីក្រុង​ Aichi នៃប្រទេសជប៉ុន។ ក្រុមហ៊ុន Toyota ត្រូវបានបង្កើតឡើងដោយលោក Kiichiro Toyoda ក្នុងឆ្នាំ ១៩៣៧។ នៅក្នុងឆ្នាំ ១៩៣៤ មុនលេចចេញជារូបរាងជាក្រុមហ៊ុនផ្លូវការ Toyota  បានផលិតចេញនូវម៉ាស៊ីនដំបូងរបស់ខ្លួនដែលមានឈ្មោះថា A engine ហើយក្នុងឆ្នាំ ១៩៣៦ ហើយ Toyota ក៏បានផលិតចេញនូវឡានជាលើកដំបូង ដែលមានឈ្មោះថា Toyota​ AA។ លើសពីនេះទៅទៀតក្រុមហ៊ុន Toyota ក៏បានផលិតនូវម៉ាករថយន្តចំនួន ៥ ដែលរួមមាន រថយន្តម៉ាក Toyota, Hino, Lexus, Ranz, និង Daihatsu។

ក្រុមហ៊ុន Toyota ក៏មានភាគហ៊ុន ១៦.៦៦ ភាគរយក្នុងក្រុមហ៊ុន Subaru Corporation, ៥.៩ ក្នុងក្រុមហ៊ុន Isuzu ហើយក៏បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនចំនួនពីរក្នុងប្រទេសចិន គឺក្រុមហ៊ុន GAC Toyota និង Sichuan FAW Toyota Motor ហើយ Toyota ក៏បានវិនិយោក្នុងក្រុមហ៊ុន Toyota Kirloskar ក្នុងប្រទេសឥណ្ឌា និង វិនិយោគក្នុងប្រទេស Czech Republic (TPCA) ផងដែរ។ នៅខែកញ្ញាឆ្នាំ ២០១៨ ក្រុមហ៊ុន Toyota បានជាប់ចំណាត់ថ្នាក់ទី ៦ ជាក្រុមហ៊ុនដែលមានរកចំណូលបានច្រើនជាងគេលើពីភពលោក ហើយមានបុគ្គលិកបម្រើការប្រមាណ ៣៦៤,៤៤៥ នាក់។ គិតត្រឹមឆ្នាំ ២០១៧ Toyota គឺជាក្រុមហ៊ុន ផលិតយានយន្តធំលំដាប់ទីពីរក្នុងពិភពយានយន្ត។ នៅក្នុងឆ្នាំ២០១២ Toyotaបានជាប់ជាក្រុមហ៊ុនដំបូងដែលផលិតរថយន្តបានច្រើនជាង ១០ លានគ្រឿងក្នុងមួយឆ្នាំ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។