ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាអនុញ្ញាតអោយបង្កើតរោងចក្រចំនួន៤ ផ្សារទំនើបចំនួន១ នៅរាជធានីភ្នំពេញ កំពង់ស្ពឺ និងសណ្ឋាគារមួយក្នុងក្រុងព្រះសីហនុ ដោយមានទឹកប្រាក់វិនិយោគសរុបប្រហែល ១៧៣លានដុល្លាអាមេរិច

2449

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតអោយក្រុមហ៊ុនចំនួន ៤ សាងសង់និងដំណើរការរោងចក្ររបស់ខ្លួននៅទីតាំងផ្សេងៗគ្នា ហើយផ្សារទំនើបថ្មីមួយទៀតនឹងសាងសង់ក្នុងរាជធានីភ្នំពេញ។ លើកនេះរោងចក្រទាំង៤មិនមែនផ្ដោតតែលើវាយនភ័ណ្ឌទេ តែក៏មានរោងចក្រផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះគម្រោងសាងសង់សណ្ឋាគារលំដាប់ផ្កាយប្រាំក្នុងក្រុងព្រះសីហនុមានទំហំធំជាងគេ។

– ទី១ គឺក្រុមហ៊ុន NORO MALL CO.,LTD. ដែលមានគម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៩៤កន្លែង។

–  ទី២ គឺក្រុមហ៊ុន SCHNEITEC RENEWABLE CO.,LTD. ដែលមានគម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥៨.២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន៣៥កន្លែង។

– ទី៣ គឺក្រុមហ៊ុន LING XIU INT’L CO.,LTD ដែលមានគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨.៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។

– ទី៤ គឺក្រុមហ៊ុន CATH PHARMA CO.,LTD. ដែលមានគម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។

– ទី៥ គឺក្រុមហ៊ុន SAIER (CAMBODIA) GARMENT CO.,LTD. ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤.០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១០២៥កន្លែង។

– ទី៦ គឺក្រុមហ៊ុន HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD. ដែលមានគម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦.២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាជំនួយការសរសរអត្ថបទរបស់ apamat.com។ ខ្ញុំចូលចិត្តការងារនេះព្រោះខ្ញុំអាចសរសេរអត្ថបទទាក់ទងនឹង ការធ្វើជំនួញដើម្បីអ្នកអានគ្រប់គ្នា។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយទៅជាអ្នកជំនួញជោគជ័យ ព្រោះនាពេល អនាគតបញ្ហារបស់ពិភពលោកភាគច្រើននឹងត្រូវបានដោះស្រាយដោយអ្នកជំនួញ។