តម្លៃភាគហ៊ុនរបស់ Starbucks បានកើនឡើង 10% ដោយសារការប្រែប្រួលទីផ្សារនៅអាមេរិក

2862

អាមេរិក(CNBC)៖ តម្លៃភាគហ៊ុនរបស់ Starbucks បានកើនឡើងខ្ពស់ជាង 10 ភាគរយ ខណៈពេលដែលអ្នកវិនិយោគិនបានមើលឃើញពីការផ្លាស់ប្តូរទីផ្សារនៅសហរដ្ឋអាមេរិក។

រយៈពេលប្រហែលជា 2 ឆ្នាំចុងក្រោយនេះ ទីផ្សារកាហ្វេបានបាត់បង់សន្ទុះ។ ទោះបីជាការលក់កាហ្វេឆុងរួចនៅតាមហាងមានភាពវិជ្ជមានក៏ដោយ ក៏សម្ទុះនៃការរកចំណូលនៅតែមិនអាចធ្វើឲ្យអ្នកវិនិយោគសប្បាយចិត្តនោះឡើយ។ 

ក្រុមហ៊ុន Starbucks បានរាយការណ៍ថា កំណើនលក់របស់ហាងកាហ្វេនៅអាមេរិកបានកើនឡើង 4 ភាគរយនៅត្រីមាសទីបួននេះ ដោយសារអតិថិជនកាន់តែច្រើនទិញភេសជ្ជៈ Starbucks ។ ការកើនឡើងនេះគឺច្រើនជាងការព្យាករណ៍របស់ Wall Street ទៅទៀត ដែលបានព្យាករណ៍ថាវាមានកំណើនតែ 2.7%។

លោក Kevin Johnson នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks បាននិយាយថា “បើអ្នកគិតអំពីចរាចរលក់របស់យើងក្នុងត្រីមាសនេះ យើងឃើញថាមានការកើនឡើងជាបន្តបន្ទាប់ក្នុងម៉ោងព្រឹក។ ហើយនៅពេលថ្ងៃរសៀលបន្ទាប់ពីម៉ោង 2  ដែលជាពេលយើងកំពុងផ្តោតអារម្មណ៍ដោយសារតែយើងពិតជាលក់បានតិចមែនក្នុងម៉ោងនេះ”។

តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Starbucks បានកើនឡើងខ្ពស់ក្នុងរយៈពេល 52 សប្តាហ៍ចុងក្រោយនេះ គឺ 65.68 ដុល្លារក្នុងមួយហ៊ុនកាលពីថ្ងៃសុក្រ។ វាគឺជាកំណើនដ៏ល្អបំផុត គិតចាប់តាំងពីថ្ងៃទី 22 ខែកក្កដាឆ្នាំ 2009 នៅពេលដែលវាបានកើនឡើងដល់ទៅជាង 18 ភាគរយ។

ការផ្តោតអារម្មណ៍ដ៏ធំរបស់ Starbucks នៅឆ្នាំនេះ គឺដើម្បីទាញមនុស្សឲ្យចូលក្នុងហាងកាហ្វេរបស់ខ្លួននៅពេលរសៀល ដើម្បីបង្កើនការលក់។ ដើម្បីសម្រេចបានជោគជ័យនេះ ក្រុមហ៊ុនបានផ្តល់ជូននូវភេសជ្ជៈត្រជាក់ និងអាហារថ្ងៃត្រង់ថ្មី ព្រមទាំងមានការលើកទឹកចិត្តដោយមានកម្មវិធីចាប់រង្វាន់របស់ខ្លួន ដើម្បីទាក់ទាញអតិថិជនមកទិញក្នុងម៉ោងនេះ។

ក្រុមហ៊ុននេះបាននិយាយថា កម្មវិធីនៃភក្តីភាពរបស់ Starbucks ដែលមានចំនួន 14 ភាគរយនៃប្រតិបត្តិការទាំងអស់របស់ខ្លួន ឥឡូវនេះមានសមាជិកចំនួន 15,3 លាននាក់ឯណោះ ពោលគឺកើនឡើង 15 ភាគរយធៀបនឹងឆ្នាំមុន។ អតិថិជនសមាជិករបស់ក្រុមហ៊ុន Starbucks មានទំហំលក់ជិត 40 ភាគរយ នៅទីផ្សារសហរដ្ឋអាមេរិក។

លោក Johnson បាននិយាយថា “យើងមិនត្រឹមតែមើលឃើញតែមួយទេ ប៉ុន្តែមានការកែលំអចប្រតិបត្តិការក្នុងរយៈពេលពីរឆ្នាំមកនេះ” ។ យើងនៅមានការងារច្រើនទៀត ហើយយើងកំពុងឃើញពីថាវាមានកំណើនល្អ”។

លោក Roz Brewer ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន Starbucks បាននិយាយប្រាប់ព័ត៌មាន CNBC កាលពីថ្ងៃព្រហស្បតិ៍ថា ហាងកាហ្វេ Starbucks ក៏បានផ្លាស់ប្តូរនូវការងារមួយចំនួនដោយឲ្យអ្នកឆុងកាហ្វេដែលកំពុងធ្វើការក្នុងអំឡុងពេលដែលត្រូវធ្វើនៅពេលបិទហាង ដើម្បីឱ្យពួកគេមានពេលវេលាកាន់តែច្រើនដើម្បីធ្វើការជាមួយអតិថិជន។

លោក Johnson បាននិយាយថា “នៅពេលយើងកាន់តែខិតខំប្រឹងប្រែងធ្វើឱ្យដៃគូរបស់យើង កាន់តែផ្តោតទៅលើអតិថិជនកាន់តែច្រើន នោះហាងរបស់យើងនឹងកាន់តែប្រសើរឡើង” ។

នេះនឹងមានសារៈសំខាន់ ជាពិសេសនៅពេលដែលក្រុមហ៊ុន Starbucks ចាប់ផ្តើមត្រីមាសដំបូងនៃឆ្នាំ 2019 ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។