របៀបចេញរកស៊ីខ្លួនឯងដោយប្រើដើមទុនត្រឹម ១០០ដុល្លារ ឬតិចជាងនេះ

5452

ជាការពិតណាស់ បើអ្នកមិនមែនកើតមកក្នុងគ្រួសារមានប្រាក់ច្រើន អាចចែកទុនឲ្យអ្នករកស៊ីដោយស្រួលទេ អ្នកប្រហែលជាត្រូវតស៊ូងើបឡើងដោយខ្លួនឯង តាមវិធីធ្វើការឲ្យគេសន្សំទុន។ បើអ្នកមិនមានលុយរាប់ម៉ឺនសម្រាប់ចេញរកស៊ីទេ អ្នកពុំគួរបន្ទោសថាហេតុអ្វីបានជាអ្នកមិនមានសំណាងកើតមកក្នុងត្រកូលអ្នកមានដូចគេ ឬមិនមានឪពុកម្តាយទំនុកបម្រុងដូចគេឡើយ។ តើអ្នកដឹងទេថា “កូនអ្នកមានមួយចំនួននោះ ត្រូវបានគេមើលងាយថាកុំតែបានឪពុកមានទុនឲ្យរកស៉ី ជោគជ័យដោយសារលុយឪ… តាមពិតគ្មានបានការអ្វីទេ”។ ដូច្នេះមានន័យថា មានតែពឹងលើខ្លួនឯងទេ ខំងើបឡើងដោយខ្លួនឯងទេ ទើបយើងឲ្យតម្លៃ និងមានមោទនភាពលើខ្លួនឯង ហើយអ្នកដទៃក៏នឹងគោរព ឲ្យតម្លៃអ្នកតាមក្រោយ។ រៀនរីករាយក្នុងជីវិតរបស់អ្នក កុំប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ ព្រោះរូបគេខុសពីអ្នក ចិត្តគេខុសពីអ្នក ចំណង់ចំណូលចិត្ត និងការស្រលាញ់របស់គេខុសពីអ្នក ការគិតរបស់គេខុសពីអ្នក។ រស់នៅក្នុងជីវិតដែលអ្នកគិតថាអ្នករីករាយជាមួយវា រស់នៅក្នុងជីវិតមួយដែលមានន័យសម្រាប់ខ្លួនឯង កុំរស់នៅដើម្បីតែបំពេញចិត្តអ្នកដទៃ។ 

ខ្ញុំមិនដឹងថាមិត្តអ្នកអាន បានស្គាល់គេហទំព័រពាណិជ្ជកម្មណាខ្លះនៅកម្ពុជាទេ ប៉ុន្តែការដែលអ្នកស្គាល់ apamat.com មានន័យថាអ្នកបានឃើញឱកាសមុនអ្នកដែលមិនទាន់បានស្គាល់។ បើអ្នកហត់នឿយ ហើយចង់ចេញរកស៊ីខ្លួនឯងម្តង តែអ្នកមិនមានទុនច្រើន ខាងក្រោមនេះគឺជារបៀបចេញរកស៊ីដែលចំណាយដើមទុនត្រឹមតែ ១០០ដុល្លារ ឬតិចជាងនេះ។

យុទ្ធសាស្ត្រ ៣ សម្រាប់អ្នកជាពិសេស

១. រកនឹកអាជីវកម្មណាដែលអាចឲ្យអ្នកប្រើចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលអ្នកទទួលបានពីការរៀននៅសាលា និងបានពីការធ្វើការឲ្យគេ។ ឧទាហរណ៍ថា ប្រសិនបើធ្លាប់ធ្វើជាភ្នាក់ងារទិញលក់ដីធ្លី ឬគម្រោងនានា អ្នកអាច បើកសេវាទាក់ទងនឹងអចលនទ្រព្យដែលអ្នកចេះ។ ប្រសិនបើអ្នកចេះពីការទូរទាត់ពន្ធ និងគណនេយ្យ ឬធ្លាប់ធ្វើការងារក្នុងផ្នែកនេះ អ្នកអាចបើកសេវាកម្មពន្ធដារ និងគណនេយ្យសម្រាប់ម្ចាស់អាជីវកម្មខ្នាតនានា។ ប្រសិនបើអ្នកពូកែគណិតវិទ្យា អ្នកអាចបើកសេវាបង្រៀនដល់ផ្ទះ ឬបើកបង្រៀនគួរគិតម៉ោង។ បើអ្នកពូកែវោហាស័ព្ទ អ្នកអាចទទួលពិធីការក្នុងកម្មវិធីផ្សេងៗ…។ និយាយរួមទៅ មានន័យថាយកអ្វីដែលអ្នកចេះធ្វើជាទុន ជំនួសឲ្យការមិនប្រើលុយជាទុន។

ការធ្វើទីផ្សារគួរតែចាប់ផ្តើមស្វែងរកការគាំទ្រពីគ្រួសារ មិត្តភក្តិ សាច់ញាតិ ហើយនៅពេលវាចាប់ផ្តើមបង្កើតចំណូលហើយ វានឹងក្លាយជាបទពិសោធន៍ដំបូងដ៏អស្ចារ្យរបស់អ្នកក្នុងនាមជាសហគ្រិនម្នាក់។

២. បន្ថែមប្រភពចំណូលមួយ ឬច្រើនជាងនេះបន្ថែមទៀត។ អ្នកអាចបង្កើតប្រភពចំណូលបន្ថែមពីលើចំណូលដែលអ្នករកបាន ឧទាហរណ៍ថា​ កាលពីមុនអ្នកជាភ្នាក់ងារទិញលក់ដី ហើយពេលអ្នកនេះអាចបង្កើនចំណូលដោយបន្ថែមសេវាវាយតម្លៃអចលនទ្រព្យ សេវាប្រឹក្សាយោបល់…។ ព្យាយាមប្រើអ្វីដែលអ្នកខំចំណាយពេលរៀន ដើម្បីទាញប្រយោជន៍មកវិញឲ្យអស់លទ្ធភាពរបស់វា។ 

៣. វិនិយោគឡើងវិញ។ ប្រើលុយដែលអ្នករកបាន ដើម្បីពង្រីកអាជីវកម្មឲ្យកាន់តែធំ និងកាន់តែមានស្តង់ដារជាងមុន។ ទិញទំនិញបន្ថែម សម្ភារៈបន្ថែម ឬក៏ចំណាយលើការធ្វើទីផ្សារបន្ថែម។ រាល់ពេលមានប្រតិបត្តិការលក់ ចំណូលនៃអាជីវកម្មរបស់អ្នកនឹងកាន់តែច្រើនទៅៗ ហើយនេះគឺជាវិធីមួយល្អបំផុតដែលមិនចាំបាច់ពិបាកចិត្តនឹងការខ្ចីលុយរបស់អ្នកដទៃ។ 

អ្វីដែលអ្នកត្រូវចាំ៖ ពេលចេញរកស៊ីដំបូង ទោះបីជោគជ័យ ឬបរាជ័យ វាគឺជាមេរៀនមួយដ៏អស្ចារ្យសម្រាប់អ្នក។ នៅពេលសម្រេចចិត្តថាបើក អ្នកក៏ត្រូវគិតថាវាអាចបិទដោយរបៀបណាដែរ ហើយមូលហេតុដែលអ្នកមិនត្រូវខូចចិត្តនោះគឺអាជីវកម្មនេះមិនបានប្រើទុនច្រើននោះទេ វាមានហានិភ័យទាប៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។