លោក Warren Buffett បានទិញភាគហ៊ុនត្រឡប់មកវិញក្នុងតម្លៃជិត១ពាន់លានដុល្លារ ព្រោះឃើញចំណេញដោយសារនយោបាយបន្ថយពន្ធរបស់លោក Trump

1967

(រ៉យទ័រ)៖ ក្រុមហ៊ុន Berkshire Hathaway ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយមហាសេដ្ឋី Warren Buffett កាលពីថ្ងៃសៅរ៍បានប្រកាសថាប្រាក់ចំណេញនៃប្រតិបត្តិការអាជីវកម្មប្រចាំត្រីមាសរបស់ខ្លួន បានកើនឡើងជិតទ្វេដងដោយសារតែអាជីវកម្មធានារ៉ាប់រងរបស់ខ្លួនបានធ្វើឱ្យមានល្បិចយ៉ាងឡូយ ហើយទទួលបានអត្ថប្រយោជន៍ពីការកាត់បន្ថយពន្ធ។

លទ្ធផលដ៏មហាអស្ចារ្យនេះបានធ្វើឱ្យលោក Buffett រកបានសាច់ប្រាក់កាន់តែច្រើនដើម្បី ហើយយកប្រាក់ចំណូលទាំងនោះទៅទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire Hathaway ត្រឡប់មកវិញក្នុងតម្លៃជិត 1 ពាន់លានដុល្លារ។

យោងតាមទិន្នន័យ IBES ពីក្រុមហ៊ុន Refinitiv បានឱ្យដឹងថា ប្រាក់ចំណេញបីប្រតិបត្តិការរបស់ក្រុមហ៊ុននេះនៅក្នុងត្រីមាសទី 3 បានកើនឡើងទ្វេដងរហូតដល់ 6.88 ពាន់លានដុល្លារ ធៀបនឹងត្រីមាសទី 3 ឆ្នាំមុនដែលមានចំនួនតែ 3.44 ពាន់លានដុល្លារ ហើយខ្ពស់ជាងការព្យាករណ៍របស់ Wall Street ដែលទាយថាវាមានចំនួនតែ 6.11 ពាន់លានដុល្លារ។

ប្រាក់ចំណូលធានារ៉ាប់រងមានចំនួន 441 លានដុល្លារនៅក្នុងត្រីមាសទី 3 បើប្រៀបធៀបទៅនឹងការខាតបង់ចំនួន 1.4 ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក Bill Smead នាយកប្រតិបតិ្តនៃក្រុមហ៊ុន Smead Capital Management នៅទីក្រុង Seattle ដែលជាភាគទុនិកមួយ Berkshire ដែរនោះ បានថ្លែងថា: “នេះពិតជារបាយការណ៍ប្រាក់ចំណូលប្រចាំត្រីមាសធំជាងគេបំផុត ដែលមិនធ្លាប់មានក្នុងសាជីវកម្មអាមេរិក”។

ក្រុមហ៊ុន Berkshire បានឱ្យដឹងថា ប្រាក់ចំណេញសុទ្ធនៃត្រីមាសទីបីបានកើនឡើងជាង 355% ដល់ 18.5 ពាន់លានដុល្លារ បើទោះជាវាឆ្លុះបញ្ចាំងឱ្យឃើញពីច្បាប់គណនេយ្យថ្មីដែលតម្រូវឱ្យខ្លួនរាយការណ៍អំពីកំណើនវិនិយោគមិនពិតប្រាកដ ជាមួយនឹងប្រាក់ចំណូលក៏ដោយ។ លោក Buffett បាននិយាយថាវិធាននេះអាចនាំឱ្យមានលទ្ធផល “ព្រៃផ្សៃ” និងអាចបណ្តាលឱ្យវិនិយោគិនគិតខុស ដែលលោកបាននិយាយថាគួរតែមើលឃើញពីប្រាក់ចំណេញនៃប្រតិបត្តិការរបស់អាជីវកម្មជំនួសវិញ។

អត្រាពន្ធលើ Berkshire ក្នុងត្រីមាសទី 3 មានចំនួន 19.2% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមាន 25.3% ជាឆ្នាំដែលលោកប្រធានាតិបតី Donald Trump បានចុះហត្ថលេខាលើគោលនយោបាយកាត់បន្ថយពន្ធក្នុងស្រុក។ លទ្ធផលជាច្រើនរបស់ក្រុមហ៊ុនអាមេរិក ត្រូវបានធ្វើឱ្យប៉ះពាល់ដោយច្បាប់ថ្មី។

ការទិញភាគហ៊ុនចុងក្រោយរបស់ក្រុមហ៊ុន Buffett គឺនៅខែមករាឆ្នាំ 2016 នៅពេលក្រុមហ៊ុន Berkshire បានចំណាយប្រាក់ 32,1 ពាន់លានដុល្លារសម្រាប់ក្រុមហ៊ុន Precision Castparts ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire ថ្នាក់ទីមួយ (Class A) បានបិទនៅថ្ងៃសុក្រក្នុងតម្លៃ 308, 411.01 ដុល្លារក្នុងមួយហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។