ស្វែងយល់ពីធានាគារឈរជើងក្នុងប្រទេសកម្ពុជា ជាង ២៥ ឆ្នាំ

2980

ធនាគារកាណាឌីយ៉ា អ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលមានឈ្មោះថា “Canadia Gold & Trust Corporation Ltd.” ដោយមានការចូលរួមរវាងភាគីកម្ពុជានិងកាណាដា និងធនាគារជាតិនៃកម្ពុជា។ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ធនាគារ គឺមានការចូលរួមពីបុគ្គលិកជំនាញៗពីធនាគារជាតិនៃកម្ពុជា និងម្ចាស់ភាគហ៊ុនទាំងសងខាង៖ កម្ពុជា កាណាដា ។ គោលដៅសំខាន់ៗរបស់ធនាគារកាណាឌីយ៉ា គឺសំដៅទៅលើប្រតិបត្តិការមាស ដូចជាការផលិតមាស និងផ្តល់កម្ចីដល់ពាណិជ្ជករទាំងឡាយ ។ នៅថ្ងៃ១៩ មេសា ១៩៩៣ ធនាគារនេះត្រូវបានប្តូរទៅជាធនាគារកាណាឌីយ៉ា ដោយទទួលបានសិទ្ធជាធនាគារពាណិជ្ជកម្ម ពីធនាគារជាតិកម្ពុជា និងត្រូវបានចុះក្នុងបញ្ជីក្រសួងពាណិជ្ជកម្ម ។ រហូតមកដល់ថ្ងៃទី១៦ ធ្នូ ឆ្នាំ២០០៣ ធនាគារនេះត្រូវបានទទួលស្គាល់សារជាថ្មីថា ធនាគារ កាណា ឌីយ៉ា ក.អ ។ ចាប់តាំងពីឆ្នាំ ១៩៩៨ មក ធនាគារនេះបានក្លាយជាធនាគារក្នុងស្រុកដ៏ធំជាងគេជាមួយបណ្តាញដ៏ធំជាងគេទូទាំងពិភពលោក ហើយមានការទទួលស្គាល់យ៉ាងមុតមាំពីសំណាក់ប្រជាជនក្នុងស្រុក ក៏ដូចជាក្រៅប្រទេស។ ធនាគារនេះ ផ្តោតទៅលើទីផ្សារភាគហ៊ុនក្នុងការផ្តល់ប្រាក់កម្ចី ក៏ដូចជាការទទួលប្រាក់ បញ្ញើ ។ ធនាគារកាណាឌីយ៉ា ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុ នៅទីស្នាក់ការកណ្តាល និងគ្រប់ ៥៧ សាខា ក្នុងទីក្រុងភ្នំពេញ និងបណ្តាខេត្តផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ។

សេវាកម្ម

បច្ចុប្បន្ន ធនាគារ កាណាឌីយ៉ា អ.ក មានបម្រើសេវាកម្ម ដូចជា ៖

  • គណនីបញ្ញើរួមមាន ៖ គណនីសន្សំ គណនីវរជន គណនីចរន្ត គណនីកុមារ គណនីមានកាលកំណត់ គណនីសន្សំសម្រាប់ អាពាហ៍ពិពាហ៍ គណនីបញ្ញើតាមផែនការ និងគណនីជាន់ខ្ពស់។
  • ឥណទានផ្ទះ ៖ ឥណទានទិញផ្ទះ។
  • ឥណទានមិនមានកម្រិត ៖ ឥណទានផ្ទាល់ខ្លួនសម្រាប់មន្រ្តីរាជការស៊ីវិល ឥណទានផ្ទាល់ខ្លួនសំរាប់ក្រុមហ៊ុនឯកជន សេវា បើកប្រាក់បៀវត្ស ឬប្រាក់របបមុនកំណត់។
  • សេវាផ្ទេរប្រាក់ ៖ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាដឹកជញ្ជូនប្រាក់ SWIFT ម៉ាន់នីក្រាម និងគណនីអ៊ីហ៊្សីវ័ន្ត។
  • ឥណទានយានយន្ត ៖ ឥណទានយានយន្ត។
  • កាតកាណាឌីយ៉ា ៖ កាត អេ ធី អឹម កាតឥណទានពន្ធ កាតឥណទាន ស្តារកាត និងកាតឥណទានបុគ្គល។
  • ធនាគារ អេឡិចត្រូនិក ៖ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកកាណាឌីយ៉ា ដ៏ទំនើប។

សាខាទាំងក្នុងនិងក្រៅប្រទេស

ធនាគារ កាណាឌីយ៉ា អ.ក មាន សាខាសរុប ៥៧ ដែលក្នុងនោះមានសាខាក្នុងទីក្រុងភ្នំពេញ ២៦​ សាខា និង ៣០​ សាខានៅតាមបណ្តា២៥ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា និងមានមួយសាខានៅឯប្រទេសចិន។

លទ្ធផលហិរញ្ញវត្ថុឆ្នាំ ២០១៧

ក្នុងឆ្នាំ ២០១៧ ធនាគារកាណាឌីយ៉ា បានសម្រេចលទ្ធផលហិរញ្ញវត្ថុរឹងមាំ ដោយទ្រព្យសកម្មសរុបមានចំនួន ៤.៤០ ប៉ីលានដុល្លារអាមេរិក ដោយមានអត្រាកំណើន ៣៤.៦២%។ ចំពោះប្រាក់ចំណេញសុទ្ធមានចំនួន ៧០.៥១លានដុល្លារអាមេរិក ដោយមានអត្រាកំណើន ៧.៥៩% បើប្រៀបធៀបនឹងឆ្នាំ ២០១៦៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។