Jack Ma ថាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក គឺជារឿងល្ងីល្ងើបំផុតក្នុងពិភពលោក

2026

ចិន(SCMP)៖ លោក Ma ដែលជាមហាសេដ្ឋីចិនមានទ្រព្យសម្បត្តិសរុបជិត 38 ពាន់លានដុល្លារ គឺជាអ្នករិះគន់ឥតសំចៃមាត់អំពីជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកដែលបានឃើញភាគីទាំងពីរបានខាតបង់រាប់ពាន់លានដុល្លារលើការតម្លើងពន្ធនាំចូលទំនិញរបស់គ្នាទៅវិញទៅមក។ ភាគីទាំងសងខាងមិនបានបង្ហាញសញ្ញាចុះចាញ់នៅឡើយទេ។

លោកបានប្រាប់វេទិកាពាណិជ្ជកម្មមួយដែលបានធ្វើឡើងនៅខាងក្រៅពិព័រណ៍នាំចូលអន្ដរជាតិចិននៅទីក្រុងសៀងហៃថា “ការធ្វើពាណិជ្ជកម្មគឺដើម្បីទំនាក់ទំនង … គ្មាននរណាម្នាក់អាចបញ្ឈប់ការធ្វើពាណិជ្ជកម្មសេរីបានទេ”។

លោកម៉ាអាយុ 54 ឆ្នាំដែលកំពុងធ្វើការបង្កើតវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចដែលត្រូវបានគេដាក់ឈ្មោះថា “ផ្លូវសូត្រឌីជីថល” ដែលអនុញ្ញាតឱ្យប្រទេសចិនធ្វើពាណិជ្ជកម្មអេឡិចត្រូនិចជាមួយបណ្តាប្រទេសមួយចំនួនបាន។

លោក ម៉ាបានព្រលយពាក្យថា ឱកាសអាចរកបានក្នុងកំឡុងពេលលំបាក។

លោកបន្តថា: «វានឹងក្លាយជាការឈឺចាប់ដ៏ធំមួយចំពោះអាជីវកម្មជាច្រើន ប៉ុន្តែវានឹងក្លាយជាឱកាសល្អសម្រាប់អ្នកប្រើប្រាស់»។ លោកបានបន្ថែមថា ប្រទេសចិនអាចប្រឈមនឹងបញ្ហាពិបាកណាមួយ។

មតិយោបល់របស់លោកម៉ា មាននៅពេលលោកប្រធានាធិបតីអាមេរិក Donald Trump បានស្តីបន្ទោសប្រទេសចិនចំពោះ “គោលនយោបាយពាណិជ្ជកម្មអយុត្តិធម៌” ដែលលោក Trump បានអះអាងថាវាបានបង្កឱនភាពពាណិជ្ជកម្មដ៏ធំមួយសម្រាប់សហរដ្ឋអាមេរិក។

ប្រធានាធិបតីចិនលោកស៊ី ជីនភីង ត្រូវបានគេរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតីអាមេរិកលោក Donald Trump នៅទីក្រុង Buenos Aires នៅខែក្រោយបន្ទាប់ពីជំនួបកំពូលមេដឹកនាំក្រុមប្រទេស G20 ដែលអាចនាំឱ្យមានការចរចាឲ្យបញ្ឈប់ជម្លោះពាណិជ្ជកម្មផងដែរ។

នៅក្នុងសុន្ទរកថាដែលធ្វើឡើងក្នុងរយៈពេលពីរខែចុងក្រោយនេះ លោកម៉ាបាននិយាយថាសហរដ្ឋអាមេរិកនឹងទទួលរងផលវិបាកបន្ថែមទៀតពីជម្លោះនេះ ដោយបញ្ជាក់ថាសេដ្ឋកិច្ចអាមេរិកបានទទួលផលប្រយោជន៍ពីទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួនជាមួយចិន។

នៅក្នុងព្រឹត្តិការណ៍វិនិយោគិន Alibaba ក្នុងខែកញ្ញាលោកម៉ា បានព្រមានថា សង្គ្រាមពាណិជ្ជកម្មអាចមានរយៈពេលយូររហូតដល់ពីរទសវត្សរ៍ឯណោះ។

យោបល់ចុងក្រោយរបស់លោកម៉ា ធ្វើឡើងប៉ុន្មានថ្ងៃ មុនពេលដែលសម្ព័ន្ធពាណិជ្ជកម្មយក្សដ៏ធំរបស់គាត់ នឹងចាប់ផ្តើមជាវេទិកាផ្សារភ្ជាប់អ្នកទិញនៅជុំវិញពិភពលោកជាមួយនឹងអ្នកផ្គត់ផ្គង់របស់ចិន ចាប់ផ្តើមពិធីបុណ្យដើរទិញឥវ៉ាន់ នៅថ្ងៃទី 11 ខែវិច្ឆិកា ដែលនឹងរកប្រាក់បានដប់ពាន់លានដុល្លារពីការលក់របស់ខ្លួន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។