តើភាគហ៊ុនដំណើរការដូចម្តេច និងរកប្រាក់ចំណេញពីវាបានដោយរបៀបណា?

4087

ឧបមាថា អ្នកចង់បើកហាងលក់រាយមួយជាមួយមិត្តរបស់អ្នក ហើយអ្នកត្រូវការដើមទុនចំនួន ១០ម៉ឺនដុល្លារ ដើម្បីដំណើរការគម្រោងនោះឡើងជាក្រុមហ៊ុនថ្មីមួយ។

អ្នកបែងចែកភាគហ៊ុនជា ១០០០ហ៊ុន ក្នុងតម្លៃមួយហ៊ុន ១០០ដុល្លារ។ ប្រសិនបើអ្នកអាចលក់ភាគហ៊ុនទាំងអស់ទៅឲ្យមិត្តរបស់អ្នក អ្នកនឹងបានទុនចំនួន ១០ម៉ឺនដុល្លារតាមការចង់បាន (១០០០ហ៊ុន x ១០០ដុល្លារ) កត់ចំណាំ៖ តាមច្បាប់ពាណិជ្ជកម្ម អ្នកមិនអាចលក់ភាគហ៊ុនទៅឲ្យមនុស្សលើសពី ៣០នាក់បានទេ ហើយក៏មិនអាចផ្សាយលក់ភាគហ៊ុនជាសាធារណៈបានដែរ ដរាបណាក្រុមហ៊ុនរបស់អ្នកមិនទាន់ចូលផ្សារមូលបត្រ។

ប្រសិនបើហាងរបស់អ្នករកប្រាក់ចំណេញបន្ទាប់ពីទូទាត់ចំណាយអស់ និងបង់ពន្ធហើយ សល់ចំនួន ៥០០០០ដុល្លារ នៅឆ្នាំដំបូង មានន័យថាក្នុងមួយភាគហ៊ុននៃភាគហ៊ុនទាំង ១០០០ មានសិទ្ធទទួលបានចំណែក /១០០០ នៃប្រាក់ចំណេញសុទ្ធ។ យក ៥០០០០ដុល្លារ ចែកនឹង ១០០០ហ៊ុន អ្នកនឹងរកឃើញប្រាក់ចំណេញ ៥០ដុល្លារក្នុងមួយហ៊ុន ដែលពាក្យបច្ចេកទេសគេហៅថា Earnings Per Share ESP បន្ទាប់មក ដល់ពេលដែលអ្នកត្រូវកោះហៅម្ចាស់ភាគហ៊ុនទាំងអស់មកពិភាក្សា ថាត្រូវចែកភាគលាភដែលចំណេញបាននោះក្នុងចំនួនប៉ុន្មានលុយ ឬប៉ុន្មានភាគរយ។ តាមពិតទៅអ្នកអាចបែងចែកភាគលាភពីប្រាក់ចំណេញសុទ្ធដែលរកបានទាំងអស់ ប៉ុន្តែធ្វើបែបនេះអាជីវកម្មរបស់អ្នកមិនអាចរីកចម្រើនបានទេ ព្រោះអ្នកត្រូវការលុយដើម្បីទិញសម្ភារៈថែម ទិញទំនិញថែម ឬត្រូវពង្រីកសាខា។ ដូច្នេះអ្នកគួរយកលុយដែលចំណេញបានមួយចំនួនទៅវិនិយោគឡើងវិញ។

បើក្រុមហ៊ុនរបស់អ្នករីកធំកាន់តែខ្លាំង ហើយអ្នកចង់បោះលក់ភាគហ៊ុនជាសាធារណៈ ដែលអាចឲ្យអ្នកលក់ភាគហ៊ុននៅលើផ្សារមូលបត្រដោយស្របច្បាប់។

អ្នកអាចបង្កើនទុនតាមរយៈការលក់ភាគហ៊ុនជាសាធារណៈបានរាប់លានដុល្លារ ដើម្បីយកមកពង្រីកអាជីវកម្មបន្ថែម។ ឧទាហរណ៍ជាក់ស្តែងនៅក្នុងប្រវិត្តិសាស្ត្រផ្សារហ៊ុនអាមេរិក នៅពេលដែលលោក Sam Walton នាំយកហាងលក់រាយ Wal-Mart ចូលផ្សារហ៊ុន វាបានប្រមូលទុនជាសាច់លុយសុទ្ធបានយ៉ាងច្រើនទៅឲ្យលោក យកទៅសងបំណុលអាជីវកម្ម និងពង្រីកសាខាបានទូទាំងប្រទេសអាមេរិក។

ឧទាហរណ៍មួយទៀត គឺហាងលក់អាហារដ៏ធំជាងគេមួយលើពិភពលោក McDonald បានបោះលក់ភាគហ៊ុនធម្មតាចំនួន ០៧៩ ១៨៦ ៦១៤ហ៊ុន (ជាង១ពាន់លានហ៊ុន) មួយឆ្នាំក្រោយមក McDonald រកបានប្រាក់ចំណេញចំនួន ១៧៦ ៤៥២ ១៩៦ដុល្លារអាមេរិក (ជាង .១ពាន់លានដុល្លារ) បើយើងយកចំនួនចំណេញសុទ្ធ ទៅចែកជាមួយចំនួនភាគហ៊ុនដែលលក់ចេញ នោះយើងនឹងឃើញម្ចាស់ភាគហ៊ុនចំណែញបាន .៨៧ដុល្លារក្នុងមួយភាគហ៊ុន។

ហើយពេលនោះក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន McDonald បានសម្រេចបែងចែកភាគលាភដែលបានពីប្រាក់ចំណេញនោះទៅឲ្យម្ចាស់ភាគហ៊ុន ចំនួន .២០ដុល្លារក្នុងមួយហ៊ុន ដោយទុក .៦៧ដុល្លារក្នុងមួយភាគហ៊ុនសម្រាប់យកទៅប្រើប្រាស់ដើម្បីពង្រីកអាជីវកម្ម។ ក្នុងអំឡុងពេលនោះ តម្លៃភាគហ៊ុនរបស់ McDonald មានតម្លៃ ៦១.៦៦ដុល្លារក្នុងមួយភាគហ៊ុន ហើយនៅឆ្នាំ ២០១៧ តម្លៃភាគហ៊ុនរបស់ McDonald បានកើនឡើងដល់ ១៤០.៨៧ដុល្លារក្នុងមួយភាគហ៊ុន និងបានចែកភាគលាភទៅឲ្យម្ចាស់ភាគហ៊ុនចំនួន .៧៦ដុល្លារក្នុងមួយហ៊ុន៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Hi dear readers! I have a chance to work with Apamat.com that I could share my dream and my passion with Cambodian who are in business field. I'm a financial advisor in Apamat Team and also in skill of operating and managing for startups and SMEs. I hope my articles can benefit you...