ឥណទានសម្រាប់មុខរបរតូចតាច (ងាយស្រួល ឆាប់រហ័ស មិនស្មុគស្មាញ)
ឥណទានសម្រាប់មុខរបរតូចតាច ជាប្រភេទកម្ចីខ្នាតតូចបំផុត ដែលធនាគារ អេស៊ីលីដា ផ្តល់ជូនអតិថិជនដែលមានមុខរបរលក់ដូរទ្រង់ទ្រាយតូចៗនៅតាមទីផ្សារ ឬទីប្រជុំជននានា ដើម្បីយកទៅពង្រីកមុខរបរ និង ទិញសម្ភារផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន។
លក្ខណ:ពិសេស
- ទំហំឥណទាន រហូតដល់ ៣,០០០,០០០ រៀល ឬ ៧០០ ដុល្លារអាមេរិក ឬ ៣០,០០០ បាត
- រយ:ពេលខ្ចីអតិបរមា ១២ខែ
- អត្រាការប្រាក់ ១.៥% ក្នុងមួយខែ
លក្ខខណ្ឌតម្រូវ
- ជានីតិជនដែលមានមុខរបរស្របច្បាប់ និងមានលំនៅដ្ឋាន ឬទីកន្លែងស្នាក់នៅ ដែលមានការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន
- មានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬឯកសារផ្សេងៗ ទៀតដែលមានសុពលភាពប្រើប្រាស់
- អាចតម្រូវឲ្យមានកិច្ចសន្យាជួលតូប ឬកិច្ចសន្យាជួលតូបបន្តពីម្ចាស់ដើម ឬលិខិតបញ្ជាក់ស្តីពីសិទ្ធិប្រើប្រាស់ទីកន្លែងលក់ដូរ ឬលិខិតបញ្ជាក់ផ្សេងទៀត ដែលមានការដឹងឮពីគណ:កម្មការផ្សារ ឬពីម្ចាស់ទីតាំង
- បំពេញពាក្យស្នើសុំប្រើប្រាស់ឥណទាន
ឥណទានខ្នាតមធ្យម
ឥណទានខ្នាតមធ្យម ជាប្រភេទឥណទានដែលផ្តល់ជូនលោកអ្នក ជាអាជីវករ អ្នកជំនួញ សហគ្រិន ។ល។ ដែលមានតម្រូវការសាច់ប្រាក់ ដើម្បីយកទៅបង្កើនដើមទុនក្នុងអាជីវកម្ម។
លក្ខណ:ពិសេស
- អាចខ្ចីបានធំជាង ៣០,០០០ដុល្លារអាមេរិកឡើងទៅ ឬសមមូលទៅនឹងប្រាក់រៀល ឬប្រាក់បាត
- រយ:ពេលខ្ចីអតិបរមា ៧២ខែ
- អត្រាការប្រាក់ ០.៨៣% – ១.៥% ក្នុងមួយខែ
លក្ខខណ្ឌតម្រូវ
- ជានីតិជនដែលមានមុខរបរស្របច្បាប់ និងមានទីលំនៅអចិន្រ្តៃយ៍
- មានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬឯកសារផ្សេងៗ ទៀតដែលមានសុពលភាពប្រើប្រាស់
- បំពេញពាក្យស្នើសុំប្រើប្រាស់ឥណទាន
ឥណទានគេហដ្ឋាន
ឥណទានគេហដ្ឋានផ្តល់ជូនលោកអ្នកដែលមានតម្រូវការសាច់ប្រាក់បន្ថែម ដើម្បីបំពេញបំណងប្រាថ្នាក្លាយជាម្ចាស់កម្មសិទ្ធិផ្ទាល់លើគេហដ្ឋាន។ លោកអ្នកអាចទិញគេហដ្ឋានដែលមានស្រាប់ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិផ្ទាល់ក៏បាន។
លក្ខណ:ពិសេស
- អាចខ្ចីបានរហូតដល់ ៣០០,០០០ដុល្លារអាមេរិក
- រយ:ពេលខ្ចីអតិបរមា ១៥ឆ្នាំ
- អត្រាការប្រាក់ ០.៨៨% – ០.៩៦%ក្នុងមួយខែ
លក្ខខណ្ឌតម្រូវ
- ជានីតិជនដែលមានមុខរបរស្របច្បាប់ និងមានទីលំនៅអចិន្រ្តៃយ៍
- មានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬឯកសារផ្សេងៗទៀតដែលមានសុពលភាពប្រើប្រាស់
- បំពេញពាក្យស្នើសុំប្រើប្រាស់ឥណទាន
- ត្រូវមានគណនីជាមួយធនាគារ អេស៊ីលីដា
- មានទ្រព្យសម្បត្តិដាក់ធានាលើប្រាក់កម្ចី
- យល់ព្រមផ្តល់ឯកសារផ្សេងៗដែលជាតម្រូវការរបស់ធនាគារ អេស៊ីលីដា
ឥណទានរថយន្ត និង ឥណទានម៉ូតូ
ឥណទានរថយន្ត និងឥណទានម៉ូតូផ្តល់ជូនអតិថិជន ដែលមានតម្រូវការសាច់ប្រាក់ ដើម្បីបំពេញបំណងប្រាថ្នាក្លាយជាម្ចាស់រថយន្ត ឬម៉ូតូដែលអតិថិជនពេញចិត្តសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ ឬផ្ទាល់ខ្លួន។
លក្ខណ:ពិសេស
- ចំពោះរថយន្ត
- អាចខ្ចីបានរហូតដល់ ១០០,០០០ ដុល្លារអាមេរិក
- រយ:ពេលខ្ចីអតិបរមា ៦ឆ្នាំ
- ចំពោះម៉ូតូ
- អាចខ្ចីបានរហូតដល់ ១០,០០០ ដុល្លារអាមេរិក
- រយ:ពេលខ្ចីអតិបរមា ៥ឆ្នាំ
- អត្រាការប្រាក់ ០.៩% – ១.៥% ក្នុងមួយខែ
លក្ខខណ្ឌតម្រូវ
- ត្រូវមានប័ណ្ណបើកបរ
- ឯកសារថតចម្លងវិក្កយបត្រថ្លៃទឹក ភ្លើង រយ:ពេល ៣ ខែចុងក្រោយ
- ជានីតិជនដែលមានមុខរបរស្របច្បាប់ និងមានទីលំនៅអចិន្រ្តៃយ៍
- មានអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬឯសារផ្សេងៗទៀតដែលមានសុពលភាពប្រើប្រាស់
- បំពេញពាក្យស្នើសុំប្រើប្រាស់ឥណទាន
