តិចនិករក្សាអតិថិជន សម្រាប់ម្ចាស់ហាងលក់ទំនិញ និងផលិតផលផ្សេងៗ

2772

ជាការពិតណាស់ ការប្រកបអាជីវកម្មអ្វីមួយចាំបាច់ណាស់គឺត្រូវការការគាំទ្រ និងជឿទុកចិត្តពីអតិថិជន។ យើងក៏ឃើញមានអាជីវកម្មជាច្រើនដែលកំពុងទាក់ទាញអតិថិជន​តាមវិធីរបស់ពួកគេយ៉ាងសកម្មផងដែរ។​ ខាងក្រោមនេះជាតិចនិកមួយចំនួនដែល​​ ​Apamat នឹងលើកឡើងមកបកស្រាយត្រួសៗដូចតទៅ៖

១. ការនិយាយស្តី

ការនិយាយស្តីពិតជាសំខាន់ខ្លាំងណាស់ចំពោះអតិថិជនទាំងអស់។ អតិថិជនស្ទើរតែទាំងអស់ប្រាថ្នាចង់បានអ្នកលក់ណាដែលនិយាយល្អៗ ពិរោះៗ សម្តីផ្អែម អាចពិភាក្សាពីផលិតផល​ និងចេះផ្តល់យោបល់​តាមការមើលឃើញផ្ទាល់ទៅដល់អតិថិជន។

២. ការជ្រើសរើសផលិតផលដាក់លក់

ផលិតផលសម្រាប់ដាក់លក់នៅក្នុងហាង ក៏ជាកត្តាសំខាន់ដែរ។ អាជីវកម្មមួយអាចដំណើរការទៅបានក៏ដោយសារមានផលិតផលថាតើអាចទាក់ទាញ់អតិថិជនដល់កម្រិតណា។ មួយវិញទៀត អាជីវករគួរតែតាមដាននូវគុណភាពនៃផលិតផលទាំងនោះឲ្យបានជាប្រចាំ ដើម្បីជៀសវាងការខូចគុណភាពដោយកត្តាណាមួយ ដែលជាហេតុធ្វើឲ្យបាត់បង់អតិថិជនដោយមិនដឹងខ្លួន។

៣. មានការពង្រឹងផ្នែកសេវាកម្ម

ការផ្តល់ជាសេវាកម្មតាមដានដល់ការប្រើប្រាស់របស់អតិថិជន។ ការតាមដាននេះដែរ គឺក្នុងគោលបំណងដើម្បីសាកសួរពីចំណាប់អារម្មណ៏របស់អតិថិជនចំពោះផលិតផល ថាតើក្រុមហ៊ុន​ ​ឬម្ចាស់អាជីវកម្មគួរពង្រឹងបន្ថែមទៅលើអ្វីផ្នែកអ្វីផ្សេងទៀត។

៤. ជៀសវាងការរើសអើងវណ្ណៈ

ការរើសអើងវណ្ណៈ និងឋានៈគឺជារឿងមួយដែលមិនគួរកើតឡើងក្នុងការធ្វើអាជីវកម្មឡើយ។ អាជីវករគួរផ្តល់ដំបូន្មានដល់បុគ្គលិកដែលបម្រើការងារឲ្យជៀសវាងក្នុងការធ្វើរឿងនេះ។ កាលដែលអតិថិជនសាកសួរព័ត៌មានពីយើងគឺជារឿងល្អមួយ ដែលអាចបញ្ជាក់ថាផលិតផលរបស់យើងត្រូវបានគេចាប់អារម្មណ៏ច្រើន។ ប៉ុន្តែកត្តាប្រាក់កាក់រ​បស់អតិថិជន ពេលខ្លះគឺមានកម្រិត ដូចនេះហើយចូរកុំប្រើពាក្យពិបាកស្តាប់ និងទឹកមុខក្រញូវ ទៅកាន់អតិថិជន ដោយខ្លាចអតិថិជនមិនមានប្រាក់ទិញ។ កាលដែលសេវាកម្មក្រុមហ៊ុន ឬអាជីវកម្មរបស់យើងល្អ អតិថិជននឹងនឹកឃើញដល់យើងមុនជានិច្ច ហើយថែមទាំងណែនាំមិត្តភក្តិ បងប្អូនរបស់គេមកទិញយើងផងដែរ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Lygech, she was graduated from UEF in faculty of Finance and Banking, now she is also pursuing a degree of Business Administration in PUC. Currently she is running her own business as a retailer imported products from China and working for Apamat.