កុំផ្តោតលើលុយ ត្រូវផ្តោតលើការផ្តល់តម្លៃទៅឲ្យអតិថិជន

3029

ដំបូងយើងនិយាយគ្នាពីភាពខុសគ្នារវាងពាក្យ “ថ្លៃ” និង “តម្លៃ” ជាមុនសិន។ ថ្លៃគឺជាថ្លៃផលិតផល ឬសេវាកម្មដែលយើងលក់ទៅឲ្យអតិថិជន ឧទាហរណ៍ កាបូបនេះថ្លៃ ២៥០ដុល្លារ ថ្លៃណាស់។ តម្លៃគឺជាគុណតម្លៃដែលអ្នកខំផលិតផលិតផល ឬសេវាកម្មយ៉ាងយកចិត្តទុកដាក់សម្រាប់លក់ទៅឲ្យអតិថិជន ឧទាហរណ៍ កាបូបនេះតម្លៃ ៥០០ដុល្លារ មិនថ្លៃទេ ព្រោះយីហោរបស់វាល្បី ស្បែកស្អាត ថ្នេរដេរបានល្អ បើកាន់កាបូបហ្នឹងដើរទៅក្រៅ មើលទៅថ្លៃថ្នូរ។ និយាយឲ្យស្រួលយល់ តម្លៃគឺសំដៅទៅលើ Brand ។

បើអតិថិជនមើលឃើញតម្លៃនៃផលិតផល ឬសេវាកម្មរបស់អ្នក នោះលុយនឹងមកតាមក្រោយ។ តម្លៃដែលអតិថិជនចង់បាននោះមានសេវាកម្មអតិថិជនល្អ គុណភាព ប្រសិទ្ធភាពនៃផលិតផលល្អ យកចិត្តទុកដាក់ជាមួយអតិថិជន សមទៅនឹងតម្លៃរបស់ផលិតផលដែលលក់ទៅឲ្យអតិថិជន។ 

ប្រសិនបើអ្នកផ្តោតតែលើចំណូល ហើយព្រងើយកន្តើយនឹងការផ្តល់តម្លៃទៅឲ្យអតិថិជន នោះមិនយូរទេអ្នកនឹងលែងមានអ្នកទិញ។ តាមពិតទៅរឿងគឺងាយយល់ទេ បើអ្នកផ្តោតលើតែលុយចំណូល នោះអ្នកក៏ត្រូវឈឺក្បាលនឹងការផ្តល់តម្លៃឲ្យអតិថិជនដែរ។ ប៉ុន្តែបើអ្នកផ្តោតលើតែការផ្តល់តម្លៃជូនអតិថិជន នោះលុយនឹងមករកអ្នកដោយខ្លួនវា។ 

រឿងសំខាន់មួយទៀតគឺថា តម្លៃអាចឲ្យអ្នកលក់ផលិតផលបានក្នុងតម្លៃថ្លៃ។ បើយើងប្រៀបធៀបរវាងកាហ្វេរបស់ហាងកាហ្វេធម្មតា នឹងកាហ្វេ Brown។ ហេតុអ្វីបានជាហាង Brown Coffee លក់បានក្នុងតម្លៃថ្លៃជាងកាហ្វេនៅហាងដទៃទៀត ហើយមានគេនិយមច្រើន បើរសជាតិមិនខុសគ្នាប៉ុន្មានផងនោះ? 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។