ក្រុមហ៊ុនបច្ចេកវិទ្យាធំៗទាំង 5 របស់អាមេរិកបានធ្លាក់ចុះតម្លៃសរុប $75 ពាន់លាន កាលពីម្សិលមិញ

2208

ក្រុមហ៊ុន Apple, Microsoft, Amazon, Alphabet និង Facebook ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏មានតម្លៃបំផុតទាំង 5 របស់អាមេរិក បានស្រុតចុះតម្លៃទីផ្សារប្រមាណ 75 ពាន់លានដុល្លារកាលពីថ្ងៃសុក្រម្សិលមិញ។ ក្រុមហ៊ុនទាំងនេះបានធ្លាក់ចុះតម្លៃ 1.7% មុនគេនៅក្នុងសន្ទស្សន៍ផ្សារហ៊ុនបច្ចេកវិទ្យា S & P 500 ក្រោយមកក៏មានការធ្លាក់ចុះស្រដៀងគ្នានៅក្នុងផ្សារហ៊ុន Nasdaq ក្រុមហ៊ុន Amazon គឺជាអ្នកខាតបង់ច្រើនជាងគេដោយធ្លាក់ចុះតម្លៃ 2.4%

តម្លៃភាគហ៊ុនបានធ្លាក់ចុះស្ទើរគ្រប់ផ្សារហ៊ុនទាំងអស់កាលពីថ្ងៃសុក្រ ដោយសារតែការធ្លាក់ចុះតម្លៃប្រេង និងការសង្ស័យអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនបានលើកឡើងពីកង្វល់ថាកំណើនសេដ្ឋកិច្ចកំពុងធ្វើឱ្យមានការធ្លាក់ចុះល្បឿនរីកលូតលាស់។ របាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ពីធនាគារកណ្តាលរបស់អាមេរិក បានចង្អុលបង្ហាញថា អត្រាការប្រាក់នាពេលអនាគតនឹងបង្កការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានរំលឹកវិនិយោគិនឲ្យជៀសខ្លួនពីវិស័យបច្ចេកវិទ្យា ដោយសារតែវាងាយទទួលរងឥទ្ធិពលសេដ្ឋកិច្ច។

តម្លៃភាគហ៊ុននៃក្រុមហ៊ុនបច្ចេកវិទ្យា បានធ្លាក់ចុះអស់រយៈពេលជាច្រើនខែរាប់ចាប់តាំងពីឆ្នាំ 2008 មកម្លេះ។ ផ្សារហ៊ុន Nasdaq បានធ្លាក់ចុះតម្លៃ 9.2% ក្នុងខែតុលាដោយ Amazon និង Alphabet ធ្លាក់ចុះច្រើនជាងគេគឺ 20% និង 9.7%

ក្រុមអ្នកវិភាគមានការភ្ញាក់ផ្អើលចំពោះរបាយការណ៍រកប្រាក់ចំណូលនៃក្រុមហ៊ុនបច្ចេកវិទ្យាចុងក្រោយបង្អស់រាប់បញ្ចូលទាំង Amazon, Apple និង Alphabet ក្រុមហ៊ុន Amazon បានបង្ហាញខ្លួនទាបជាងការរំពឹងទុកនារដូវកាលវិស្សមកាលខាងមុខនេះ ខណៈក្រុមហ៊ុន Apple ទើបបានប្រកាសថាខ្លួននឹងលែងបង្ហាញពីរបាយការណ៍លក់ទូរស័ព្ទ iPhone, iPad និង Mac ទៀតហើយ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។