ជីវិតដ៏អស្ចារ្យរបស់ព្រះបុត្រាប្រ៊ុយណេ ដែលតែងឆក់យកបេះដូងរបស់នារីៗនៅលើ Instagram

3424

មានរឿងជាច្រើនដែលយើងមិនដឹងអំពីប្រទេសប្រ៊ុយណេដែលជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍  និងជាប្រទេសដ៏តូចមួយនៅលើកោះប៊េរណេអូ ប៉ុន្តែរឿងមួយដែលយើងដឹងច្បាស់ គឺប្រទេសមួយនេះមានព្រះអង្គម្ចាស់ម្នាក់ដែលមិនខ្លាចនឹងសម្ញែងទ្រព្យសម្បត្តិរបស់ទ្រង់នៅលើបណ្តាញសង្គមឡើយ។

មានព្រះជន្ម ២៧ឆ្នាំ ព្រះមហាក្សត្រព្រះអង្គម្ចាស់អាប់ឌុលម៉ាតេន (Abdul Mateen) បានបង្ហោះរូបថតពីជីវិត និងដំណើរផ្សងព្រេងរបស់ព្រះអង្គនៅលើ Instagram ដែលមានអ្នកចុច Follow ជាងមួយលាននាក់។

យោងតាមសារព័ត៌មាន Elite Daily បានផ្សាយថា ទ្រង់គឺជាបុត្រាមួយអង្គក្នុងចំណោមបុត្រា ៥អង្គ និងបុត្រី ៧អង្គ របស់ព្រះមហាក្សត្រប្រ៊ុយណេ Sultan Hassanal Bolkiah

ដោយមានព្រះបិតាដែលមានទ្រព្យសម្បត្តិសរុបចំនួនប្រមាណ ២០ ពាន់លានដុល្លារ ការរស់នៅរបស់ទ្រង់គឺស៉ីវិល័យខ្លាំងណាស់។ ព្រះអង្គចូលចិត្តជិះសេះ បើកបរយន្តហោះឯកជន ហើយទ្រង់ហាក់ចំណាយពេលច្រើនលើឆ្នេរសមុទ្រស្អាតៗ។

ទោះជាយ៉ាងណាក៏ដោយនៅពេលដែលទស្សនាវដ្តី GQ របស់ថៃបានសម្ភាសព្រះអង្គកាលនៅព្រះជន្ម ២៤ ឆ្នាំ ពួកគេបានហៅទ្រង់ថាជាព្រះអង្គម្ចាស់ដែលមិនសូវពេញចិត្តនឹងទ្រព្យសម្បត្តិនៃគ្រួសាររបស់ទ្រង់ហើយព្រះអង្គចាប់អារម្មណ៍នឹងជីវិតបែបសាមញ្ញ មានចំណង់ចំណូលចិត្តផ្ទាល់ព្រះកាយ ចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ និងមានការខិតខំយ៉ាងខ្លាំងក្លាដទៃទៀតសម្រាប់ប្រទេសជាតិរបស់ទ្រង់

សូមទស្សនាកម្រងរូបភាពរបស់ព្រះអង្គម្ចាស់ Abdul Mateen ដែលទ្រង់បានបង្ហោះលើគណនី Instagram ផ្លូវការណ៍របស់ទ្រង់មានឈ្មោះថា tmski ៕

 

ផ្ទាំងឃោសនាពាណិជ្ជកម្ម