តើនរណាជា CEO ឆ្នើមជាងគេបំផុតក្នុងលោកប្រចាំឆ្នាំ ២០១៨?

2238

តាមរយៈទស្សនាវដ្ដី CEOWORLD MAGAZINE កាលពីថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០១៨ កន្លងទៅ បានបង្ហាញឱ្យឃើញថា លោក Jamie Dimon ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន JP Morgan Chase បានស្ថិតនៅលើកំពូលតារាងបេក្ខភាព World Best CEO ២០១៨ ចំណែកឯកំពូលអ្នកវិនិយោគ និងជា CEO របស់ក្រុមហ៊ុនវិនិយោគ Berkshire Hathaway លោក Warren Buffet បានឈរនៅលេខរៀងទី ២។ អ្នកឈរនៅលេខរៀងទី ៣ និងទី ៤ បានទៅលើលោក Brian Moynihan នាយកប្រតិបត្តិរបស់ Bank of America និងលោក Timothy Sloan នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Wells Fargo

រីឯលោក Tim Cook ដែលកំពុងកាន់តំណែងជា CEO នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញហើយក៏ជាក្រុមហ៊ុនរកប្រាក់ចំណូលបានរាប់លានពីការលក់ផលិតផលសេរី Apple ផងនោះ បានត្រឹមឈរនៅលំដាប់ទី ៥ ប៉ុណ្ណោះក្នុងបញ្ជីឈ្មោះ CEO ល្អបំផុតប្រចាំឆ្នាំ ២០១៨។

Satya Nadella ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Micrsoft បានស្ថិតនៅលេខរៀងទី ១៥។ ប៉ុន្តែ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថាកំពូលមហាសេដ្ឋីមានជាងគេ និងជាម្ចាស់ក្រុមហ៊ុនយក្ស Amazon លោក Jeff Bezos បែរជាឈរនៅលេខរាងទី ៤៧ ឯណោះក្នុងចំណោមនាយកប្រតិបត្តិឆ្នើមបំផុតក្នុងលោកទាំង ៥០ នាក់ ប្រឆ្នាំ ២០១៨។ ខាងក្រោមនេះគឺបញ្ជីឈ្មោះ CEO ល្អបំផុតក្នុងលោកឆ្នាំ ២០១៨ ទាំង ៥០ នាក់៖

Best CEOs in the World, 2018

Rank CEO Company Country
1 Jamie Dimon JPMorgan Chase United States
2 Warren Buffett Berkshire Hathaway United States
3 Brian Moynihan Bank of America Corp United States
4 Timothy Sloan Wells Fargo United States
5 Tim Cook Apple United States
6 Ben van Beurden Royal Dutch Shell Netherlands
7 Akio Toyoda Toyota Motor Corp Japan
8 Darren Woods Exxon Mobil Corp. United States
9 Kwon Oh-hyun Samsung Electronics Co Ltd South Korea
10 Randall Stephenson AT&T United States
11 Dr. Herbert Diess Volkswagen Group Germany
12 John Flint HSBC Holdings Plc United Kingdom
13 Hans Vestberg Verizon Communications United States
14 Jean-Laurent Bonnafe BNP Paribas France
15 Satya Nadella Microsoft United States
16 Michael Wirth Chevron United States
17 Oliver Bate Allianz Germany
18 Larry Page Alphabet United States
19 Doug McMillon Walmart United States
20 Patrick Pouyanne Total France
21 Dai Houliang Sinopec (China Petroleum & Chemical Corporation ) China
22 David Wichmann UnitedHealth Group United States
23 Dieter Zetsche Daimler Germany
24 Wang Yilin China National Petroleum Corporation (CNPC) China
25 Jose Antonio Alvarez Banco Santander Spain
26 Huiyu Tian China Merchants Bank China
27 Thomas Buberl AXA Group France
28 Brian Roberts Comcast United States
29 Dairen Lin China Life Insurance China
30 Robert Dudley BP United Kingdom
31 Kanetsugu Mike Mitsubishi UFJ Financial Japan
32 Chun Peng Bank of Communications Limited (BoCom or BoComm) China
33 Masayoshi Son Softbank Japan
34 Harald Kruger BMW Group Germany
35 Carlos Brito Anheuser-Busch InBev Belgium
36 David McKay Royal Bank of Canada Canada
37 Alexei Miller Gazprom Russia
38 Ian Read Pfizer Inc United States
39 Candido Botelho Bracher Itau Unibanco SA Brazil
40 Jun Sawada Nippon Telegraph and Telephone Japan
41 Herman Gref Sberbank Russia
42 Ulf Mark Schneider Nestle Switzerland
43 Brian Krzanich Intel United States
44 James Gorman Morgan Stanley United States
45 Joe Kaeser Siemens Germany
46 Dennis Muilenburg Boeing United States
47 Jeffrey Bezos Amazon.com United States
48 Bharat Masrani Toronto Dominion Bank Canada
49 David S. Taylor Procter & Gamble United States
50 Ralph Hamers ING Group Netherlands

ការវាយតម្លៃរបស់ទស្សនាវដ្តី CEOWORLD នេះ គឺធ្វើឡើងដោយផ្អែកលើសកម្មភាពធ្វើអាជីវកម្មជាក់ស្ដែងរបស់ក្រុមហ៊ុននីមួយៗ និងប្រាក់ចំណូលដែលសារជីវកម្មធំៗទាំងនេះទទួលបានក្រោមការដឹកនាំរបស់ CEO៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
សួស្តី! ខ្ញុំគឺជាអ្នកសរសេរអត្ថបទឱ្យ Apamat.com និងប្រែសម្រួលអត្ថបទណាទាក់ទងនិងអ្នកជំនួញល្បីៗ ជាពិសេសរបៀបក្នុងការសម្រេចជោគជ័យ ព្រមទាំងបទពិសោធន៍បរាជ័យរបស់ពួកគេ។ សម្រាប់ទស្សនៈខ្ញុំផ្ទាល់ ខ្ញុំយល់ថា ការធ្វើអាជីវកម្មគឺជាថ្នាំដ៏ស័ក្តិសិទ្ធិមួយដែលអាចកែប្រែទំនាស់ផលប្រយោជន៍រវាងមនុស្សនិងមនុស្ស។ សូមអរគុណចំពោះចំណាប់អារម្មណ៍ និងពេលវេលាដ៏មានតម្លៃរបស់អ្នកក្នុងការអានអត្ថបទរបស់ខ្ញុំ៕