ក្រុមហ៊ុន Snapchatទឹកភ្នែកក្រោយពេលដែលនាយកប្រតិបត្តិផ្នែកទិន្នន័យដើរចេញស្របពេលដែលបន្សល់ទុកអនុស្សាវរីយអស់ជិត ៥ឆ្នាំ

2683

អាមេរិច (Business Insider) ៖ លោក Nick Bell នាយកផ្នែកទិន្នន័យនៅក្រុមហ៊ុន Snapchat បានសម្រេចចាកចេញពីក្រុមហ៊ុនបន្ទាប់ពីជួយពង្រឹងនូវប្រព័ន្ធផ្សព្វផ្សាយទំនាក់ទំនង និង ការបង្កើតមាតិកាសម្រាប់កម្មវិធី Snapchat អស់រយ:ពេលជិត ៥ ឆ្នាំ។ ជាមួយនឹងការចាកចេញរបស់លោក បានធ្វើឲ្យក្រុមហ៊ុនសម្រេចប្រគល់ដំណែងជាថ្នាក់ដឹកនាំបន្តឲ្យលោក Jared Grusd ។ លោក Jared Grusd គឺជាអតីតនាយកប្រតិបត្តិនៃក្រុមហ៊ុន Huffington Post ដែលថ្មីៗនេះបានចូលបម្រើការងារឱ្យក្រុមហ៊ុន Snapchat ក្នុងមុខងារជានាយកព្រឹក្សាយោបល់ និងយុទ្ធសាស្ត្រ។ លើសពីនេះទៅទៀត លោក Sean Mills និង លោក David Brinker នៅតែបម្រើការងារក្នុងក្រុមហ៊ុនជាធម្មតា។

ក្នុងសំបុត្រមួយដែលលោក Bell បានសរសេរកាលពីថ្ងៃច័ន្ទទៅកាន់មិត្តរួមការងាររបស់លោកថា ការចាកចេញនេះគឺដោយសារតែលោកចង់ផ្តល់ពេលវេលាខ្លះសម្រាប់ខ្លួនឯងមុនពេលដែលលោកចាប់ផ្តើមនូវដំណើរផ្សងព្រេងថ្មីរបស់លោក។ លោក Bell បានចូលធ្វើការក្នុងក្រុមហ៊ុន Snapchat ក្នុងឆ្នាំ ២០១៤ បន្ទាប់ពីបម្រើការជាអនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុនសារព័ត៌ឌីជីថល Rupert Murdoch’s News Corp ។

នាយកប្រតិបត្តិ និងសហស្ថាបនិក Evan Spiegel បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា: «យើងពិតជាដឹងគុណចំពោះ Nick និងអ្វីគ្រប់យ៉ាងដែលគាត់បានកសាងជាមួយនឹងក្រុមហ៊ុន Snap ។ ហើយវាជាដំណើរដ៏មិនគួរឲ្យជឿ ដែលពួកយើងបានចាប់ផ្តើមនូវចក្ខុវិស័យរបស់យើងទាំងមិនដឹងថាអ្វីទៅជាមាតិកាសម្រាប់ដាក់លើទូរស័ព្ទ។ សព្វថ្ងៃនេះមានមនុស្សកាន់តែច្រើនកំពុងមើល និង ប្រើប្រាស់នូវកម្មវិធី Snapchat នេះបើធៀបទៅនឹងពេលមុន។ ពួកយើងនឹងលោកណាស់ Nick ហើយយើងទាំងអស់គ្នាសូមជូនពរឲ្យលោកជួបតែរឿងល្អក្នុងជីវិត»៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។