Facebook ច្រានចោលព័ត៌មានបណ្តេញប្រធានផ្នែកផលិតផលរបស់ខ្លួនដោយសារគាំទ្រលោកត្រាំ

2770

ក្រុមហ៊ុនហ្វេសប៊ុកបានច្រានចោលព័ត៌មានដែលបានផ្សាយថាខ្លួនបណ្តេញអតីតប្រធានប្រតិបត្តិម្នាក់របស់ខ្លួន ដោយសារគាត់បានបរិច្ចាគប្រាក់ដល់លោក Trump កាលពីអំឡុងពេលបោះឆ្នោតឆ្នាំ 2016។ 

កាលពីថ្ងៃអាទិត្យ ខែវិច្ឆិកាកន្លងទៅ កាសែត The Wall Street Journal បានរាយការណ៍ថាលោក Palmer Luckey ដែលជាអតីតនាយកប្រតិបត្តិរបស់ Facebook និងជាស្ថាបនិករបស់ Oculus ត្រូវបានបណ្តេញចេញដោយ Facebook  6 ខែបន្ទាប់ពីគាត់បានបរិច្ចាគប្រាក់ចំនួន 1 ម៉ឺនដុល្លារទៅឱ្យក្រុមប្រឆាំងលោកស្រី ហ៊ីលឡារី គ្លិនតុន មុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2016 ។

នៅក្នុងរបាយការណ៍នេះ Wall Street Journal បានដកស្រង់អ៊ីមែលបែកធ្លាយដែលបង្ហាញថា សូម្បីតែនាយកប្រតិបត្តិ Facebook លោក Mark Zuckerberg ក៏បានដាក់សម្ពាធលើលោក Luckey ឱ្យផ្លាស់ប្តូរទស្សនៈនយោបាយរបស់លោក និងប្តូរការគាំទ្ររបស់លោកទៅលើបេក្ខភាពប្រធានាតិបតីខាង Libaryarian លោក Gary Johnson វិញ។

លោក Luckey ដែលត្រូវបានគេរាយការណ៍ថា លោកបានប្រាប់មនុស្សនៅកន្លែងធ្វើការថាគាត់បានគាំទ្រដល់លោក Trump ហើយលោកមិនបានផ្លាស់ប្តូរទស្សនៈរបស់គាត់ទេ ដោយសុខឲ្យគេបញ្ឈប់ បន្ទាប់ពីការបរិច្ចាគរបស់គាត់ត្រូវបានគេបង្ហាញនៅខាងក្នុងក្រុមហ៊ុន ហើយក្រោយមកលោកត្រូវបានគេបញ្ឈប់នៅក្នុងខែមីនា ឆ្នាំ 2017 ។

លោក Palmer Luckey

លោក Luckey ជឿជាក់ថាលោកត្រូវបានបណ្តេញចេញពីការងារដោយសារតែទស្សនៈនយោបាយរបស់លោក ដែលភាគច្រើនជាជនជាតិភាគតិចនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានិងតំបន់ Silicon Valley ។ គាត់ត្រូវបានគេរាយការណ៍ថាបានចរចារសំណងជាទឹកប្រាក់ចំនួន 100 លានដុល្លារ ក្នុងអំឡុងពេលចាកចេញរបស់គាត់ បន្ទាប់ពីគាត់បានជួលមេធាវីដោះស្រាយវិវាទការងារ ក្រោយពេល Facebook បានបណ្តេញរូបគាត់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កាសែត FOX Business អ្នកនាំពាក្យរបស់ Facebook បាននិយាយថា “ព័ត៌មានលំអិតទាំងអស់ដែលទាក់ទងទៅនឹងបញ្ហាបុគ្គលិក ត្រូវបានរក្សាទុកយ៉ាងសម្ងាត់។ នេះគឺជាគោលនយោបាយរបស់យើងសម្រាប់និយោជិកទាំងអស់ មិនថាអតីតភាពការងាររបស់ពួកគេទេបែបណាទេ។ ប៉ុន្តែយើងអាចនិយាយយ៉ាងច្បាស់ថា ការចាកចេញរបស់លោក Palmer Luckey មិនមែនដោយសារទស្សនៈនយោបាយរបស់គាត់នោះទេ។ យើងសូមថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក Palmer ទៅលើផលិតផល Oculus របស់ Facebook ហើយយើងរីករាយដែលគាត់នៅតែបន្តគាំទ្រយ៉ាងសកម្មដល់ឧស្សាហកម្ម VR ។”

ប្រធានប្រតិបត្តិរបស់ Facebook លោក Andrew Bosworth ដែលបានជំនួសលោក Luckey នៅ Oculus ក៏បានចេញសេចក្តីថ្លែងការណ៍បដិសេធរបាយការណ៍នេះផងដែរ ដោយលោកនិយាយថា “ការអះអាងណាមួយដែលថាការចាកចេញរបស់គាត់ (លោក Luckey) គឺដោយសារជំនឺអភិរក្សរបស់គាត់ គឺខុស” ។

លោក Luckey មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការបកស្រាយរបស់ FOX Business ទេ។

នេះមិនមែនជាលើកទីមួយទេ ដែលមានរបាយការណ៍បែបនេះលេចឡើងលើក្រុមអ្នកអភិរក្សនិយមនៅក្នុងតំបន់ Silicon Valley ។ អ្នកគាំទ្រលោក Trump លោកមហាសេដ្ឋី Peter Thiel ដែលជាសហស្ថាបនិកក្រុមហ៊ុន PayPal ផងនោះ បានត្អូញត្អែរជាសាធារណៈ ថាទស្សនៈនយោបាយរបស់លោកត្រូវបានគេលុបបំបាត់ចោល នៅតំបន់ Silicon Valley ។ លោកបានប្រាប់កាសែត FOX Business កាលពីខែមីនាថា តំបន់ Silicon Valley គឺជា “កន្លែងអ្នកគាំទ្រលទ្ធិផ្តាច់ការ” ។

ហើយអតីតវិស្វករបច្ចេកវិទ្យារបស់ Google លោក James Damore បានអះអាងថា គាត់ត្រូវបានបណ្តេញចេញពីការងារក្រោយពីបានចេញផ្សាយនូវលិខិតមួយកាលពីដើមខែសីហាឆ្នាំ 2017 ដែលរួមមានការអំពាវនាវឱ្យក្រុមហ៊ុនយក្ស Google បញ្ឈប់ការបំផ្លាញអ្នកអភិរក្សនិយម៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។