តើអ្នកដឹងទេ យុវវ័យខ្មែរកំពុងរកលុយតាមរយៈ Facebook ពីវិធីទាំងនេះ

3456

នៅប្រទេសកម្ពុជាបច្ចុប្បន្ន មានប្រជាជនកម្ពុជាកាន់តែច្រើនមានអ៉ីនធើណិតប្រើប្រាស់ទាំងនៅតាមខេត្ត និងនៅទីក្រុងភ្នំពេញ។ ធ្លាប់ប្រើប្រាស់តែប្រព័ន្ធទូរស័ព្ទដើម្បីទាក់ទងគ្នារវាងគ្រួសារ និងមិត្តភក្រ ពេលនេះកម្ពុរដ្ឋមានជម្រើសកាន់តែប្រសើរគឺទាក់ទងគ្នាតាមបណ្តាញអ៉ីនធើណិតដែលអាចមើលគ្នាទៅវិញទៅមកបាន មិនថាស្ថិតនៅទីកន្លែងឆ្ងាយពីគ្នាប៉ុណ្ណាក៏ដោយ។ 

បណ្តាញសង្គមដែលមានប្រជាប្រិយភាពជាងគេនៅកម្ពុជាបច្ចុប្បន្នគឺ Facebook ខណៈបណ្តាញសង្គមផ្សេងទៀតដូចជា Instagram, TikTok និង YouTube ក៏កំពុងតែពេញនិយមខ្លាំងផងដែរ។ នៅថ្ងៃនេះ apamat.com សូមលើកយកវិធីមួយចំនួនដែលយុវវ័យខ្មែររកចំណូលពី Facebook មកជូនមិត្តអ្នកអានដែលប្រហែលជាមិនទាន់ដឹង ឬមិនចាប់អារម្មណ៍ថាពួកគេអាចរកចំណូលពី Facebook បានតាមវិធីទាំងនេះ។

១. រកលុយពី Instant Article

មួយរយៈចុងក្រោយនេះ យុវវ័យខ្មែរជាច្រើនបានកំពុងតែរកចំណូលពី Instant Article ដែលជាកម្មវិធីមួយដែល Facebook បង្កើតឡើងដើម្បីឲ្យមនុស្សអាចរកចំណូលបាន។ Instant Article មានលក្ខណស្រដៀងគ្នានឹង Adsense របស់ Google ដែរ។ វាតម្រូវឲ្យអ្នកម្ចាស់ផេក Facebook មានគេហទំព័រផ្ទាល់ខ្លួនមួយដើម្បីភ្ជាប់ជាមួយ Instant Article ហើយចំណូលរកបានពីផ្ទាំងផ្សាយពាណិជ្ជកម្មដែល Facebook ដាក់ឲ្យដោយស្វ័យប្រវត្តិ។ អ្នកប្រាកដជាឃើញគេហទំព័រព័ត៌មានប្លែកៗជាច្រើននៅលើ Facebook ដែលមានសញ្ញារន្ទះបាញ់ដូចរូបខាងក្រោម ហើយយុវវ័យខ្មែររកចំណូលពីវាហ្នឹងហើយ។

ដើម្បីឲ្យមានអ្នកចូលមើលច្រើន អ្នករកលុយពី Instant ទាំងនេះត្រូវបង្កើតមាតិកាប្លែកដើម្បីទាក់ទាញអ្នកចូលមើលនៅលើ Facebook។ ពេលខ្លះដោយសារតែចង់ឲ្យមានអ្នកចូលមើលដើម្បីបានលុយ ពួកគេផ្សាយព័ត៌មានមិនពិត ដាក់ចំណងជើងបញ្ឆោទ លួចចំចងអត្ថបទល្បីៗពីគេហទំព័រដទៃ-ល-។ ដែលទាំងនេះហើយជាបទឧក្រិដ្ឋមួយដែលអាចប្រឈមមុខនឹងផ្លូវច្បាប់យ៉ាងគ្រោះថ្នាក់។ 

២. ធ្វើជា Facebook Influencer

Facebook Influencer គឺជាមនុស្សដែលមានប្រជាប្រិយនៅលើ Facebook ដូចបច្ចុប្បន្នមានដូចជា ស្តេចហ្គេម លោកហេង វិសាល និងមនុស្សល្បីៗជាច្រើនទៀតនៅលើ Facebook។ វិធីដែលពួកគេរកលុយគឺ ផ្សាយពាណិជ្ជកម្មឲ្យផលិតផល និងហាងនានា ដែលជួលពួកគេទៅថតនៅហាងដើម្បីណែនាំប្រូម៉ូសិនថ្មីៗ ឬណែនាំផលិត តាមរយៈការថតវីឌីអូលេងហ្គេម ឬវីឌីអូបែបកំប្លែង។ 

៣. ផ្សាយពាណិជ្ជកម្មនៅលើ Facebook Page

បច្ចុប្បន្នមាន Page ល្បីៗជាច្រើនកំពុងតែរកចំណូលពីសេវាផ្សាយពាណិជ្ជដោយផ្ទាល់។ ពួកគេផលិតវីឌីអូកំប្លែងៗ បញ្ជូលសំលេងកប្លែងៗនៅលើវីឌីអូ បកប្រែវីឌីអូកំប្លែងពីបរទេស ឬផេកខ្លះផ្សាយពាណិជ្ជកម្មនៅលើរូប។

៤. លក់ផលិតផលនៅលើ Facebook

យុវវ័យជាពិសេសនារីៗ និងបុរសភេទទីបី កំពុងតែរកលុយពីការលក់ផលិតផលគ្រឿងសំអាង និងសម្លៀកបំពាក់នៅលើ Facebook តាមរយៈការ Live លក់លេ លក់ម្សៅ លក់ក្រេម លក់ទឹកអប់ លក់ម៉ាសបិទមុខ និងផលិតផលជាច្រើនទៀត៕ 

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។