ក្រុមហ៊ុន WeWork ក្លាយជាខ្លាដុះស្លាបក្រោយពេលដែលទទួលបានទុន ៣ ពាន់លានដុល្លារ ពីក្រុមហ៊ុន SoftBank Corp

3074

អាមេរិច (Techcrunch) ៖ នាពេលថ្មីៗនេះក្រុមហ៊ុន WeWork របស់សហរដ្ឋអាមេរិច បានទទួលទុនវិនិយោគផ្ទាល់ពីក្រុមហ៊ុន SoftBank Corp។ កិច្ចព្រមព្រៀងនេះត្រូវបានព្រមព្រៀងក្នុងទម្រង់ជាការជួញដូរមួយ ដោយអនុញ្ញាតឱ្យក្រុមហ៊ុន SoftBank បង់ប្រាក់ចំនួន ៣ ពាន់លានដុល្លារសម្រាប់ជាថ្នូរក្នុងការទិញយកភាគហ៊ុន របស់ក្រុមហ៊ុន WeWork មុនខែកញ្ញា ឆ្នាំ ២០១៩ ក្នុងតម្លៃ ១១០ ដុល្លារឬក៏ថ្លៃជាងនេះ។

នៅក្នុងខែសីហា ក្រុមហ៊ុន SoftBank បានបណ្តាក់ទុនចំនួន 1 ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន WeWork ក្នុងទម្រង់ជាបណ្ណបំណុល ។ យោងទៅតាម Financial Times ក្រុមហ៊ុន SoftBank នឹងចំណាយ 1.5 ពាន់លានដុល្លារនៅថ្ងៃទី 15 ខែមករាឆ្នាំ 2019 និង 1.5 ពាន់លានដុល្លារទៀតនៅថ្ងៃទី 15 ខែមេសា ដើម្បីទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន WeWork។ ក្រុមហ៊ុន SoftBank គឺជាវិនិយោគគិនធំបំផុតនៃក្រុមហ៊ុន WeWork ដែលសរុបចំនួនទឹកប្រាក់ដែលផ្តល់ដោយ SoftBank Vision Fund កាលពីឆ្នាំមុន គឺមានចំនួន ៤.៤ពាន់លានដុល្លារ។

ក្រៅពីជាកន្លែងសម្រាប់ជួយហើយ ក្រុមហ៊ុន WeWork ក៏ចង់ប្រែក្លាយទៅជាមជ្ឈមណ្ឌលកណ្តាលមួយដែលតភ្ជាប់ពីកន្លែងធ្វើការធម្មតាទៅជាមួយនឹងក្រុមហ៊ុន WeWork។ ហើយអ្វីដែលពិសេសនោះគឺ ក្រុមហ៊ុនតែងតែធ្វើការដោះស្រាយនូវកិច្ចសន្យាមួយចំនួនជាមួយនឹងភ្នាក់ងារផ្តល់សេវាកម្មដែលជាសមាជិកប្រមាណ ៣០០,០០០នាក់។ លើសពីនេះក្រុមហ៊ុន WeWork ក៏បានបង្កើតសហគ្រាសផលិតនូវសម្ភារ:បច្ចេកវិទ្យាដែលធ្វើសាជីវកម្មជាមួយក្រុមហ៊ុនធំមួយគឺក្រុមហ៊ុន Microsoft ដែលមានការចុះកិច្ចព្រមព្រៀងរយ:ពេលវែងជាមួយនឹងផលចំណេញដ៏ច្រើន។ ជាការពិតកិច្ចព្រមព្រៀងប្រភេទនេះវាបានផ្តល់ប្រាក់ចំណូលឲ្យក្រុមហ៊ុន WeWork ដល់ទៅ ២៩% ។

គូរបញ្ជាក់ផងដែរថា បញ្ហាដ៏ធំបំផុតគឺថាតើក្រុមហ៊ុន WeWork អាចទទួលនូវទុនវិនិយោគដ៏ច្រើននេះបានដែរឬទេ នេះបើក្រុមហ៊ុនអាចទទួលបាននោះតម្លៃនៃទ្រព្យសកម្មនឹងមានការកើនឡើងយើងខ្លាំង។ យ៉ាងណាមិញរហូតមកទល់នឹងបច្ចុប្បន្នក្រុមហ៊ុន WeWork មិនទាន់ទទួលបានប្រាក់ចំណេញនៅឡើយទេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគីជាអ្នកសរសេរអត្ថបទក្នុងគេហទំព័រ apamat.com ។ ចំពោះខ្ញុំការសរសេរអត្ថបទគឺជារឿងរីករាយ ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យខ្ញុំរីករាយនោះគឺ ការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ជំនាញ និង គតិបណ្ឌិតល្អៗដល់មិត្តអ្នកអានទុកជាចំណេះដឹងសម្រាប់ធ្វើការសិក្សាស្វែងយល់។