Mark Zuckerberg បានខាតបង់ប្រាក់ជាង 17ពាន់លានដុល្លារក្នុងឆ្នាំនេះ ដោយសារវិវាទនៃ Facebook

2816

Fox Business ៖ លោក Mark Zuckerberg បានបាត់បង់ប្រាក់ចំណូល 17.3 ពាន់លានដុល្លារនៅឆ្នាំនេះ ដោយសារតែវិវាទថ្មីដែលទាក់ទងនឹងហ្វេសប៊ុកនិងពីរបៀបដែលវាបានដោះស្រាយការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2016 ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Facebook បានធ្លាក់ចុះ 3 ភាគរយកាលពីថ្ងៃសុក្រដល់ 139.53 ដុល្លារក្នុងមួយភាគហ៊ុន ដែលជាតម្លៃទាបបំផុតចាប់តាំងពីខែមេសាឆ្នាំ 2017 មក។ លោក Zuckerberg ក៏បានបាត់បង់តំណែងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភលំដាប់ទី 3 នៅលើពិភពលោកក្រោមលោក Jeff Bazos មេក្រុមហ៊ុន Amazon  និងលោក Bill Gates មេក្រុមហ៊ុន Microsoft ហើយឥឡូវនេះលោកជាប់ចំណាត់ថ្នាក់ទី 6 តារាងមហាសេដ្ឋីរបស់ Bloomberg ។

កាលពីថ្ងៃពុធកាសែត The New York Times បានចេញផ្សាយរបាយការណ៍ដ៏អាក្រក់មួយដែលបាននិយាយពីការសម្រេចចិត្តដ៏គ្រោះថ្នាក់មួយ ដោយក្រុមហ៊ុនឱ្យពន្យារពេលរារាំង និងបដិសេធការស៊ើបអង្កេតលើការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់រុស្ស៊ី និងការរីករាលដាលនៃការនិយាយពាក្យគួរឲ្យស្អប់នៅលើ Facebook ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។