តិចនិកសំខាន់ៗ​​​ សម្រាប់អ្នកចង់បើកហាងសាឡន

4246

នាពេលបច្ចុប្បន្ននេះ យើងឃើញថាហាងសាឡនកំពុងទទួលបានការស្វាគមន៏ពីយុវតី ក៏ដូចជានារីៗជាច្រើន និងកំពុងមានការកើនឡើងជាលំដាប់ផងដែរ។ ហាងខ្លះក៏ទទួលបានការជាប់ចិត្តពីអតិថិជន ប៉ុន្តែហាងខ្លះក៏ត្រូវបិតទ្វាជាបន្តបន្ទាប់ដែរ។ ដូច្នេះ ខាងក្រោមនេះជាតិចនិកមួយចំនួនក្នុងការបង្កើតហាងសាឡនបានជោគជ័យ៖

១.​ ទីតាំង

ទីតាំងជាចំនុចដ៏សំខាន់មួយក្នុងការប្រកបអាជីវកម្មសាឡន។ អតិថិជនតែងចង់បានហាងសាឡនដែលមានទីតាំងធំទូលាយ ប្រកបដោយផាសុកភាព ជាពិសេសទីកន្លែងអាចទុកដាក់ឡាន ឬម៉ូតូបានងាយស្រួល។

២. ការតុបតែង ដេគ័រក្នុងហាង

ការតុបតែងក្នុងហាង មិនចាំបាច់ត្រូវការបរិក្ខារទំនើប តម្លៃថ្លៃៗនោះទេ ឲ្យតែស្អាតបាត និងទទួលបានផាសុកភាពក្នុងការអង្គុយ ឬគេងគឺគ្រប់គ្រាន់ហើយ។

៣. បុគ្គលិក

បុគ្គលិកក៏ជាកត្តាដ៏សំខាន់មួយដែលម្ចាស់អាជីវកម្មគួរយកចិត្តទុកដាក់ក្នុងការជ្រើសរើស​ ទាំងចរិតលក្ខណៈ ក្រមសីលធម៌ សម្តីសំដៅ និងសមត្ថភាពជាដើម។ ពីព្រោះអាជីវកម្មមួយនេះជាអាជីវកម្មបែបសេវាកម្ម ពឹងផ្អែកទាំងស្រុងទៅលើបុគ្គលិក បើបុគ្គលិកមិនមានក្រមសីលធម៌ល្អគ្រប់គ្រាន់ នោះមិនយូរមិនឆាប់អតិថិជននឹងបាត់បង់ដោយឯងៗ។

៤. រក្សាទឹកដៃស្តង់ដាសម្រាប់ហាង

ទឹកដៃស្តង់ដាសម្រាប់ហាងគឺសំដៅទៅលើការបម្រើសេវាកម្មក្នុងហាងដោយមានរបៀបរបបក្នុងការធ្វើ (មិនមែនចេះតែធ្វើឲ្យតែរួចពីដៃ)។ អតិថិជនដែលជាប់ចិត្តនឹងហាងយើង គឺពួកគេជាប់ចិត្តនឹងទឹកដៃស្តង់ដាដែលហាងរបស់អ្នកមាន។ ទឹកដៃនោះហើយគឺជា Brand ដែលនាំអតិថិជនជាប់ចិត្ត ហើយអូសទាញអតិថិជនថ្មីៗមកហាងរបស់អ្នក ដែលនេះជាយុទ្ធសាស្ត្រទីផ្សារមួយហៅថា ការនិយាយតៗគ្នា។

៥.​ ផ្តល់ឲ្យនូវសេវាកម្មសំបូរបែប

ហាងសាឡនគួរផ្តល់សេវាកម្មដែលទាក់ទងនឹងនារីឲ្យបានច្រើន ព្រោះនារីៗស្រឡាញ់សម្រស់ ភាពស្អាត។ បើសេវាកម្មក្នុងហាងរបស់អ្នកមានច្រើន នោះអតិថិជននឹងនៅតែជាមួយអ្នក។ ហើយបើសេវាកម្មក្នុងហាងរបស់អ្នកល្អ នោះអតិថិជនអ្នកមិនត្រឹមតែមកមិនដាច់ទេ ថែមទាំងណែនាំដល់មិត្តភក្រ ក្រុមគ្រួសាររបស់ពួកគេផងដែរ។ ម៉្យាងវិញទៀត ការដាក់បន្ថែមសេវាកម្មច្រើន វាបង្កើនប្រភពចំណូលកាន់តែច្រើន។

៦. ដាក់លក់ផលិតផលបន្ថែម

ក្រៅពីសេវាកម្ម ដើម្បីបង្កើនចំណូលឲ្យបានកាន់តែធំ អ្នកគួរដាក់លក់ផលិតផលល្អៗ។ ផលិតផលនោះ មិនមែនមានន័យថាលក់ចម្រុះ និងរញ៉េរញៃដូចលក់ចាប់ហួយនោះទេ។ ឧទាហរណ៍ថាអ្នកបើកហាងសាឡនធ្វើសក់ ដូច្នេះអ្នកគួរលក់ផលិតផលថែរក្សាសក់ល្អៗសម្រាប់អតិថិជន។ បើហាងអ្នកមានសេវាផាត់មុខទៀត អ្នកគួរលក់ផលិតផលថែរក្សាផ្ទៃមុខដូចជាទឹកលាងសម្អាតមុខ គ្រីមការពារកម្តៅថ្ងៃ ម្សៅទ្រនាប់ ក្រេមលាបមាត់…៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
Lygech, she was graduated from UEF in faculty of Finance and Banking, now she is also pursuing a degree of Business Administration in PUC. Currently she is running her own business as a retailer imported products from China and working for Apamat.