វិធីសាស្ត្របង្កើតគំនិតអាជីវកម្ម

3213

គេហទំព័រ apamat.com ធ្លាប់បានលើកយកគំនិតអាជីវកម្មជាច្រើនរួចមកហើយ ហើយក៏ធ្លាប់ផ្សាយអំពីអត្ថបទមួយអំពីរបៀបបង្កើតគំនិតអាជីវកម្មរួចមកហើយដែរ។ ប៉ុន្តែថ្ងៃនេះ យើងនឹងលើកយកវិធីសាស្ត្របង្កើតគំនិតអាជីវកម្មថ្មី និងងាយយល់មួយទៀត សម្រាប់មិត្តអ្នកអានទាំងអស់គ្នា។ 

ជំហានទី១ គិតអំពីផលវិបាកដែលអ្នកកំពុងជួបប្រទះសិន

នៅក្នុងការរស់នៅប្រចាំថ្ងៃ អ្នកប្រាកដជាជួបការពិបាកមួយចំនួន ហើយមនុស្សគ្រប់គ្នាក៏ជួបការលំបាកដូចគ្នាដែរ។ ការលំបាកនោះអាចជាការធ្វើដំណើរ ការហូបចុក ការពិបាកស្វែងរកទីកន្លែងហាត់ប្រាណ ពិបាករកកន្លែងផឹកកាហ្វេដែលល្អ និងពិបាកជាច្រើនទៀត។ រួចហើយ អ្នកត្រូវជ្រើសយកផលវិបាកមួយរបស់អ្នកដែលសំខាន់ជាងគេ។

ជំហានទី២ ស្វែងរកដំណោះស្រាយ

បន្ទាប់ពីកំណត់ឃើញផលវិបាកហើយ គឺត្រូវកំណត់ដំណោះស្រាយម្តង។ ឧទាហរណ៍ថា បើអ្នកពិបាកក្នុងការស្វែងរកហាងកាហ្វេដែលល្អសម្រាប់ជួបនិយាយគ្នាពីរឿងរកស៉ី ហើយអ្នកឯទៀតក៏ជួបបញ្ហាដូចអ្នកដែរ ដូច្នេះដំណោះស្រាយគឺអ្នកចង់បើកហាងកាហ្វេមួយដែលអាចដោះស្រាយបញ្ហានោះបាន។ ឧទាហរណ៍ដូចជា Wing ដែលជាក្រុមហ៊ុនផ្ទេរប្រាក់តាមទូរស័ព្ទដៃដំបូងគេនៅកម្ពុជា។ កាលមុនមាន Wing ប្រជាជនខ្មែរនៅជនបទ កាលណោះសូម្បីធនាគារក៏មិនសូវសំបូរដែរ។ ប្រជាជនខ្មែរភាគច្រើនផ្ទេរប្រាក់តាមទូរមាស ដែលមានសេវាយឺត សេវាថ្លៃ និងមិនមានសុវត្តិភាព។ ប៉ុន្តែ Wing បានមើលឃើញបញ្ហានេះ ហើយក៏បានបង្កើតដំណោះស្រាយដោយបើកដំណើរការក្រុមហ៊ុន Wing ឡើង។

ចំណាំ៖ បើដំណោះស្រាយនោះមានគេធ្វើហើយ អ្នកគ្រាន់តែកែច្នៃ ឬបង្កើតដំណោះស្រាយថ្មីឲ្យកាន់តែល្អជាងគេ ឧទាហរណ៍ពីតុកតុកហៅម៉ូយ ទៅជាតុកតុកភ្ញៀវហៅដោយទូរស័ព្ទដៃ។ ហើយបើអ្នកមិនអាចរកឃើញដំណោះស្រាយថ្មីល្អជាងគេទេ អ្នកត្រូវប្តូរគំនិតអាជីវកម្មដោយទៅចាប់ផ្តើមពីជំហានទីមួយវិញ។

បើមិនទាន់មានដំណោះស្រាយលើបញ្ហានោះទេ វាជាឱកាសសម្រាប់អ្នកក្នុងការបង្កើតដំណោះស្រាយថ្មី និងមុនគេ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។