ថ្ងៃនេះ Bitcoin ធ្លាក់ថ្លៃក្រោម 4,000ដុល្លារ

2348

ជិតមួយឆ្នាំមកហើយ ចាប់តាំងពីនិមិត្តសញ្ញារូបិយប័ណ្ណអេឡិចត្រូនិកកំពូលៗជាច្រើនបានវាយលុកទីផ្សារស្ទើរគ្រប់ពេលវេលាទាំងអស់នោះ យើងឃើញថាតម្លៃបានចាប់ផ្តើមធ្លាក់ចុះលឿនជាងការរំពឹងទុក ហើយគ្មាននរណាម្នាក់អាចទាយថាវាធ្លាក់តម្លៃលឿនបែបនេះនោះទេ។ អ្នកប្រហែលជាធ្លាប់មានមិត្តភក្រ ឬសាច់ញាតិនិយាយប្រាប់អ្នកអំពីលុយអេឡិចត្រូនិកនេះកាលពីអំឡុងពេលដើមឆ្នាំ ២០១៨ ហើយនៅកម្ពុជាភាគច្រើនគេស្គាល់ លុយ Bitcoin

ថ្ងៃនេះ មានការវាយប្រហារមួយទៀតហើយនៅលើទីផ្សារលុយអេឡិចត្រូនិក ដោយលុយអេឡិចត្រូនិកកំពូលៗបានធ្លាក់ចុះតម្លៃជាមធ្យម 13% 14% ត្រឹមតែរយៈពេលតែ 24 ម៉ោង។

គួរកត់សំគាល់ថាពេលនេះ Bitcoin បានធ្លាក់តម្លៃក្រោម 4,000 ដុល្លារ Ethereum ត្រូវបានជួញដូរក្នុងតម្លៃត្រឹមតែ 111 ដុល្លារ ខណៈដែល Litecoin បានធ្លាក់ចុះក្រោម 30 ដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។