រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក ក្លាយជារដ្ឋដំបូងគេដែលទទួលការបង់ពន្ធជា Bitcoin

2352

អាមេរិក(WSJ)៖ ចាប់ពីថ្ងៃចន្ទនេះទៅ ម្ចាស់អាជីវកម្មនៅរដ្ឋអូហៃយ៉ូ នឹងអាចបង់ពន្ធជូនរដ្ឋជា bitcoin។ អូហៃយ៉ូគឺជារដ្ឋដំបូងគេហើយនៅសហរដ្ឋអាមេរិកដែលទទួលយករូបិយប័ណ្ណឌីជីថល ឬ cryptocurrency ជាផ្លូវការ។

ក្រុមហ៊ុនដែលចង់ចូលរួមក្នុងកម្មវិធីថ្មីនេះ ត្រូវចូលទៅកាន់គេហទំព័រ OhioCrypto.com ហើយចុះឈ្មោះដើម្បីបង់ពន្ធក្នុងកាតព្វកិច្ចដែលពួកគេត្រូវបង់ជា crypto ។ យោងតាមរបាយការណ៍មួយនៅកាសែត Wall Street Journal បានកត់សម្គាល់ថាកម្មវិធីនេះ អាចបង់បង់ពន្ធចាប់ពីពន្ធលើការលក់បារី រហូតដល់ពន្ធកាត់ទុករបស់និយោជិក។

ទីផ្សាររូបិយប័ណ្ណឌីជីថលនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពអាចបង្កគ្រោះថ្នាក់គ្រប់ពេលចំពោះសេដ្ឋកិច្ច ដូចនៅប្រទេសហូឡង់នៅខែកុម្ភៈ 1637 ។

រដ្ឋផ្សេងទៀតនៅទូទាំងប្រទេសនៅភាគអាគ្នេយ៍ភាគនិរតី និងភាគកណ្តាលក៏បានពិចារណាទទួលយក bitcoin សម្រាប់ពន្ធផងដែរ ប៉ុន្តែគំនិតផ្តួចផ្តើមទាំងនោះនៅតាមតំបន់ដូចជា Arizona, Georgia និង Illinois មិនដែលទទួលបាននីតិកាលរបស់រដ្ឋពីមុនមកនោះទេ។

រដ្ឋក៏កំពុងតែធ្វើការជាមួយ BitPay ផងដែរ ដើម្បីទូទាត់ប្រាក់កម្ចីដែលនឹងប្តូរ bitcoin ទៅជាប្រាក់ដុល្លារ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។