ចិនលើកស្លាកយីហោដែលសរសេរអក្សរខ្មែរខុស ដោយសារពួកគេប្រើ Google Translate និងធ្វើស្លាកយីហោខ្លួនឯង

3172

មួយរយៈពេលចុងក្រោយនេះ នៅខេត្តកំពង់សោម មានរឿងរស៉ើបខ្លាំងលើរឿងតម្លៃស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ និងរឿងចិនលើកស្លាកយីហោដោយសរសេរអក្សរខ្មែរខុស។

ក្រោយពីអាជ្ញាធរក្រុងព្រះសីហនុបានចុះរុះរើដកស្លាកយីហោហាងរបស់ចិនដែលសរសេរអក្សរខ្មែរខុសក្នុងរយៈពេល ៥ថ្ងៃរួចមក បានរុះរើស្លាកយីហោជាង ២០០ និងបានរកឃើញថាដោយសារតែពួកគេប្រើកម្មវិធីបកប្រែ Google Translate និងបើកកន្លែងធ្វើស្លាកយីហោដោយខ្លួនឯង ទើបសរសេរខុសបែបនេះ។

ការសរសេរអក្សរខ្មែរខុសដូច្នេះ គឺដោយសារម្ចាស់អាជីវកម្មជនជាតិចិនទាំងនោះ មិនបានសុំច្បាប់ត្រឹមត្រូវ និងធ្វើស្លាកយីហោដោយខ្លួនឯង។ ប្រសិនបើម្ចាស់អាជីវកម្មទាំងនោះសុំច្បាប់ត្រឹមត្រូវ នោះមន្ត្រីខ្មែរនឹងត្រួតពិនិត្យឈ្មោះជាអក្សរខ្មែរ ហើយបើខុស គេនឹងកែសម្រួលឲ្យត្រូវមុននឹងទៅធ្វើស្លាកយីហោ៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកវិភាគទីផ្សាររបស់ APAMAT TEAM ហើយខ្ញុំមានមោទនភាពដែលបានមកទីនេះដើម្បីចែករំលែកអំពីស្ថានភាពទីផ្សារនៅកម្ពុជាដល់អ្នកដែលត្រូវការដឹងពីវា នៅពេលខ្ញុំទំនេរពីកិច្ចការនៅ APAMAT TEAM។