WeChat ចាប់ដៃគូជាមួយ Line ដើម្បីចាប់យកអតិថិជនចិនដែលទៅលេងប្រទេសជប៉ុន

2229

ក្រុមហ៊ុនជជែកកំសាន្តតាមទូរស័ព្ទធំបំផុតរបស់ចិន WeChat និងធ្វើឲ្យសេវាទូរទាត់ប្រាក់តាមទូរស័ព្ទដៃរបស់ខ្លួននៅប្រទេសជប៉ុនកាន់តែងាយស្រួល ជាពិសេសបម្រើជនជាតិចិនដែលទៅលេងប្រទេសជប៉ុន។

ក្រុមហ៊ុនមេរបស់ WeChat គឺក្រុមហ៊ុន Tencent បានប្រកាសថាខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុនជជែកកំសាន្តរបស់ជប៉ុន Line ក្នុងប្រតិបត្តិការទូរទាត់ប្រាក់តាមទូរស័ព្ទដៃ។ សហប្រតិបត្តិការនេះនឹងជួយសម្រួលដល់ប្រជាជនចិនដែលទៅលេងប្រទេសជប៉ុន អាចទូរទាត់ប្រាក់លើថ្លៃចំណាយទិញទំនិញ ដោយប្រើកម្មវិធីទូរស័ព្ទរបស់ WeChat ដោយផ្ទាល់ តាមរយៈការស្កេន QR Code ជាមួយកម្មវិធី Line។ 

ការធ្វើសហប្រតិបត្តិការនេះធ្វើឡើងក្រោយពេលដែលគូប្រជែងធំបំផុតរបស់ Tencent គឺ Alibaba បានចាប់ដៃគូជាមួយក្រុមហ៊ុន Yahoo Japan ដោយធ្វើឲ្យ Alipay អាចចាប់យកអតិថិជនដែលជាអ្នកទេសចរណ៍ចិនដែលទៅលេងប្រទេសជប៉ុន។ 

ក្រុមហ៊ុន Tencent មិនបានបញ្ជាក់ទេថានឹងមានហាងលក់ទំនិញប៉ុន្មានទេនៅប្រទេសជប៉ុនដែលអាចឲ្យជនជាតិចិនទូរទាត់ប្រាក់តាម WeChat បាន។

ស្ថាប័នទេសចរណ៍ជាតិរបស់ជប៉ុន បានរាយការណ៍ថា ក្នុងឆ្នាំ 2017 ភ្ញៀវទេសចរណ៍ចិនបានទៅលេងប្រទេសជប៉ុនចំនួន 7.36 លាននាក់៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។