Youtube Music បង្កើតកម្មវិធីបញ្ចុះតម្លៃសម្រាប់សិស្សនិស្សិត

2537

កម្មវិធី Youtube Music របស់ក្រុមហ៊ុន Youtube គឺជាកម្មវិធីស្តាប់តន្ត្រីគិតប្រាក់មួយដូចជាទៅនឹងកម្មវិធី Apple Music ដែរ។ 

ថ្ងៃនេះ ក្រុមហ៊ុន Youtube បានប្រកាសថាខ្លួននឹងបង្កើតគម្រោងចុះឈ្មោះដែលមានតម្លៃទាប សម្រាប់សិស្សនិស្សិតដែលចង់ប្រើកម្មវិធី Youtube ដែលមិនមានផ្ទាំងពាណិជ្ជកម្ម និងសេវាកម្មស្តាប់តន្ត្រីជាច្រើនទៀតរបស់ Youtube Music ។ 

កម្មវិធីបញ្ចុះតម្លៃនេះ នឹងផ្តល់ជូនសម្រាប់សិស្សនៅអាមេរិកប៉ុណ្ណោះ ខណៈ Youtube Music ទើបតែត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន។ 

សម្រាប់សិស្ស នៅពេលចុះឈ្មោះក្នុងគម្រោង Youtube Music Premium មានតម្លៃតែ $4.99 ប៉ុណ្ណោះក្នុងមួយខែ ដែលកាលពីមុនវាមានតម្លៃ $9.99 ក្នុងមួយខែ។ ចំណែកគម្រោង Youtube Premium មានតម្លៃ $6.99/ខែ ដែលកាលពីមុនវាមានតម្លៃ $11.99/ខែ។

កម្មវិធីបញ្ចុះតម្លៃសម្រាប់សិស្សនេះ នឹងមានសុពលភាពត្រឹមថ្ងៃទី 31 ខែមករា ឆ្នាំ 2019 ហើយសិស្សដែលទិញគម្រោងនេះមុនថ្ងៃផុតកំណត់ នឹងទទួលបានតម្លៃបញ្ជុះតម្លៃនោះក្នុងរយៈពេល 4ឆ្នាំ រាប់ចាប់ពីថ្ងៃចុះឈ្មោះ។

ក្រុមហ៊ុន Youtube បាននិយាយថាកម្មវិធីបញ្ចុះតម្លៃនេះនឹងមាននៅប្រទេសផ្សេងទៀតនៅថ្ងៃអនាគត៕

ផ្ទាំងឃោសនាពាណិជ្ជកម្ម
ខ្ញុំគឺជាអ្នកសរសេរអត្ថបទ និងអ្នកទីផ្សារឲ្យគេហទំព័រ apamat.com ហើយខ្ញុំក៏កំពុងធ្វើការជាអ្នកទីផ្សារឲ្យក្រុមហ៊ុនផ្សេងទៀតផងដែរ។ ខ្ញុំចូលចិត្តចែករំលែក ហើយខ្ញុំមកទីនេះគឺដោយសារខ្ញុំចង់ចែករំលែកអ្វីដែលខ្ញុំដឹងអំពីការធ្វើជំនួញ ជាមួយអ្នក។